ប្រសិទ្ធភាពពីទម្រង់ “ ក្រុមសហការចញ្ចឹមគោ”

04:56, 16/12/2024

ជម្រុញការចលនា “កសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្រដោយចីរភាព” សមាគមកសិករឃុំអាងថាញ់២ ស្រុកគូឡាវយុង (សុកត្រាំង) បានបង្កើតទម្រង់ “ក្រុមសហការចិញ្ចឹមគោ” នាំមកនូវប្រសិទ្ធភាពយ៉ាងសកម្មបង្កការងារធ្វើដល់ប្រជាជនជាជំហានឈានឡើងអភិវឌ្ឍសេដ្ឋកិច្ច កែលម្អជីវភាព។

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់ សមា​គម​កសិករ​ឃុំ​អាង​ថាញ់​២ យក​ចិត្ត​ទុក​ដាក់​ណែ​នាំ ជំ​នួយ​សមា​ជិក កសិករ​ចូល​រួម​អភិវឌ្ឍ​បណ្តា​ទម្រង់​ធ្វើ​អា​ជីវ​កម្ម​សមូហ​ភាព​ក្នុង​កសិកម្ម  ជន​បទ ក្រុម​សហការ ក្រុម​សហ​ករណ៍​ផលិត​អនុវត្ត​បច្ចេក​វិជ្ជា​ទំ​នើប បង្វែរ​ឌី​ជី​ថល។ សព្វ​ថ្ងៃ ទូ​ទាំង​ឃុំ​មាន​ក្រុម​សហ​ករណ៍​ចំ​នួន១​និង​ក្រុម​​សហការ​ចំ​នួន​៦ ក្នុង​នោះ មាន​ក្រុម​សហ​ការ​ចិញ្ចឹម​គោ​ជា​ទម្រង់​គំ​រូ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ឱ្យ​សមា​ជិក។

តាម​លោក​ង្វៀង​ហ្វាង​ណាម-ប្រ​ធាន​សមា​គម​កសិករ​ឃុំ​អាង​ថាញ់២​បាន​ឱ្យ​ដឹង៖ ក្រុម​សហ​ការ​ចិញ្ចឹម​គោ​មាន​សមាជិក​១៨រូប ក្នុង​នោះជន​ជាតិ​ខ្មែរ​​មាន​ចំ​នួន​១២​រូប បាន​អនុវត្ត​នៅភូមិ​ចំនួន​២​គឺ​ភូមិ​ប៊ិញ​យ័ញ​បេ​និង​ភូមិ​ស៊ើង​តូន ឃុំ​អាង​ថាញ់​២។ ទម្រង់​នេះ​ជួយ​ឱ្យ​សមា​ជិក​បង្វែរ​រចនា​សម្ព័ន្ធ​ក្នុង​ដាំ​ដុះ ចិញ្ចឹម​សត្វ​សម​ស្រ​បតាម​ទិស​ផលិត​ទំ​និញ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព ជា​ជំ​ហាន​ចូល​រួម​ទម្រង់​សេដ្ឋកិច្ច​សហ​ការ ចង​សម្ពន្ធ ទទួល​បាន​ពូជ​ថ្មី​និង​បច្ចេក​ទេស​ទំ​នើប​អនុវត្ត​ចូល​ក្នុងការ​ផលិត ការ​ចិញ្ចឹម​សត្វ។ តាម​នោះ លើក​កម្ពស់​គុណ​ភាព បង្កើន​ទិន្ន​ផល​និង​ប្រាក់​ចំ​ណូល​ ជួយ​ឱ្យ​សមា​ជិក​ចាក​ផុត​ក្រ​ឈាន​ឡើង​ធូរ​ធារ រួម​ចំ​ណែក​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​ភូមិ​ភាគ​ដោយចីរ​ភាព។

មីងគីមធីហឿង នៅភូមិប៊ិញយ័ញបេ ឃុំអាងថាញ់២ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារអាស្រ័យការចិញ្ចឹមគោ។
បងគីមធីហឿង នៅភូមិប៊ិញយ័ញបេ ឃុំអាងថាញ់២ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារអាស្រ័យការចិញ្ចឹមគោ។

ឆ្នាំ​២០២៤ ពីមូល​និធិ​កសិករ​ស្រុក ខេត្ត​បាន​ជំ​នួយ​ចំនួន​ទឹ​កប្រាក់​១,២​ពាន់​លាន​ដុង ដើម្បី​អនុវត្ត​ទម្រង់​ក្រុម​សហការ​ចិញ្ចឹម​គោ គ្រួ​សារ​នី​មួយ​ៗ​បាន​ជំ​នួយ​ពី​ប្រ​ភព​ទុន​នេះ​ពី​៥០-១០០​លាន​ដុង​ដើម្បី​ទិញ​គោ​មក​ចិញ្ចឹម។ គ្រួ​សារ​មីង​គីម​ធី​ហឿង​និង​គ្រួ​សារ​ពូ​ស៊ើង​វ៉ាំង​ថាំង​នៅ​ភូមិ​ប៊ិញ​យ័ញ​បេ ឃុំ​អាង​ថាញ់​២ ក្រោយ​ពី​បាន​ចូល​រួម​សមា​គម​ពូ​មីង​បាន​ជំ​នួយ​ទុន​ដើម្បី​ទិញ​គោ​មក​ចិញ្ចឹម បង្ក​ការ​ងារ​ធ្វើ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ បង​ហឿង​បាន​ឱ្យ​ដឹង៖ បាន​ជំ​នួយ​៧០​លាន​ដុង​ពី​សមា​គម​ខ្ញុំ​ទិញ​គោ​បាន​២​ក្បាល​សម្រាប់​ចិញ្ចឹម អា​ស្រ័យ​អនុវត្ត​តាម​ការ​ណែ​នាំ​របស់​កម្មា​ភិបាល​ទើប​គោ​របស់​ខ្ញុំ​ឆាប់​ធំ ​សព្វ​ថ្ងៃ គ្រួ​សារ​ខ្ញុំ​មាន​គោ​ចំ​នួន​១០​ក្បាល។ ពី​មុន​គោ​លក់​បាន​ថ្លៃ ពី​៣០-៤០​លាន​ដុង/ក្បាល អា​ស្រ័យ​ហេតុ​នោះទើប​គ្រួ​សារ​ខ្ញុំ​មាន​លក្ខណៈ​ពង្រីក​សេដ្ឋ​កិច្ច ចិញ្ចឹម​កូន​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម។

ពូស៊ើងវ៉ាំងតាវនៅភូមិប៊ិញយ័ញបេ ឃុំអាងថាញ់២ កំពុងថែទាំគោរបស់គ្រួសារ។
ពូស៊ើងវ៉ាំងតាវនៅភូមិប៊ិញយ័ញបេ ឃុំអាងថាញ់២ កំពុងថែទាំគោរបស់គ្រួសារ។
ក៏​​ដូច​គ្រួ​សារ​​បង​ហឿង គ្រួ​សារ​ពូ​ស៊ើង​វ៉ាំង​តាវ​​នៅ​ភូមិ​ស៊ើង​តូន ឃុំ​អាង​ថាញ់២​បាន​ជំ​នួយ​៥០​លាន​ដុង​ពី​ប្រ​ភព​ទុន​នៃ​ទម្រង់។ ពូ​តាវ​រីក​រាយ​ឱ្យ​ដឹង៖ ពី​មុន គ្រួ​សារ​ខ្ញុំ​មាន​គោ​១​ក្បាល ខ្ញុំ​ធ្វើ​ការ​ឈ្នួល​ជុំ​ឆ្នាំ​ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ ក្រោយ​មក​ដោយ​បាន​ចូល​រួម​សមា​គម​កសិករ​និង​បាន​ជំ​នួយ​៥០​លាន​ដុង​ខ្ញុំ​ទិញ​គោ​១​ក្បាល​ទៀត​មក​ចិញ្ចឹម។ ចិញ្ចឹម​បាន៤​ឆ្នាំ​សព្វ​ថ្ងៃ​គោ​របស់​គ្រួ​សារ​មាន​ចំនួន​៧​ក្បាល អា​ស្រ័យ​មាន​គោ​នេះទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​​បានកែ​លម្អ​ ឈាន​ឡើង​ក្នុង​ជីវ​ភាព។ ដើម្បី​អនុវត្ត​ទម្រង់​សម្រេច​ប្រ​សិទ្ធ​ភាព​ដូច​ផែន​ការ​ដែល​បាន​ដាក់​ចេញ សមា​គម​បាន​ចាត់​តាំង​ហ្វឹក​ហាត់​ពី​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ឱ្យ​សមា​ជិក​ទាំង​ឡាយ​ដើម្បី​មាន​ចំ​ណេះ​ដឹង​ពី​ការ​ចិញ្ចឹម​គោ​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់។ ទន្ទឹម​នោះ នៅ​ទាំង​រក្សា​ការ​ប្រ​ជុំ​សមា​ជិក​ក្នុង​ក្រុម​សហ​ការ​ដើម្បី​ចែក​រំលែក​ពី​ស្ថាន​ភាព​ក្នុង​ការ​ចិញ្ចឹម​សត្វ ចែក​រំ​លែក​បទ​ពិសោធន៍ ធា​នា​អនា​ម័យ​បរិស្ថាន។

ភាព​ជាក់​ស្តែង​ឃើញ​ថា ទម្រង់​ក្រុម​សហ​ការ​ចិញ្ចឹម​គោ​ជួយ​សមា​ជិក​មាន​ឱកាស​ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​បន្ថយ​ក្រ​ដោយ​ចីរ​ភាព។ ទម្រង់​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​ជាង​បើ​ប្រៀប​នឹង​ចិញ្ចឹម​តាម​បុរាណ ចិញ្ចឹម​លក្ខណៈ​គ្រួ​សារ​ដោយ​បាន​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ដូច្នេះ​តិច​កើត​ជំងឺ​និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់៕  ​

ហុងទើ-សុផល