បងលីវ៉ាំងក្វាង (ខាងឆ្វេង) ភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ(សុកត្រាំង) កំពុងប្រមូលផលម្ទេស |
បងលីវ៉ាំងក្វាងឱ្យដឹង៖ រៀបការឆ្នាំ១៩៩២ បានឪពុកម្តាយចែកដីផលិតកសិកម្មចំនួន២,៥កុង។ រៀងរាល់ឆ្នាំ ផលិតស្រូវបាន២រដូវ បន្ទាប់ពីគិតចំណាយរួច គ្រួសារបងនៅសល់ប្រហែល៨លានដុងដើម្បីផ្គត់ផ្គង់ជីវភាពក្នុងមួយឆ្នាំ។ មិនអាចទ្រាំនូវភាពក្រលំបាកបាន ប្តីប្រពន្ធបងខិតខំចិញ្ចឹមជ្រូក ឆ្លៀតដីទំនេរនៅជុំវិញផ្ទះដាំដំណាំ ប៉ុន្តែគ្រួសារបងនៅតែក្រ។
ឆ្នាំ២០០០ បានរដ្ឋអំណាចភូមិភាគពិនិត្យ ជំនួយឧបត្ថម្ភគោសាច់២ក្បាលដើម្បីចិញ្ចឹម។ ដោយថែទាំបានល្អអនាម័យទ្រុងនិងចំណីគ្រប់គ្រាន់ គោឆាប់ធំ បងលក់គោ៥ក្បាលបានប្រាក់ជិត៧៥លានដុង បច្ចុប្បន្ន មានគោមេ៣ក្បាលក្នុងទ្រុង។ ទន្ទឹមនឹងនោះ បងក្វាងនៅទាំងជួលដី២កុងដើម្បីដាំបន្លែគ្រប់ប្រភេទដូចៈ គូឆាយ ម្ទេស ស្ពៃក្តោប ស្ពៃខៀវ ស្ពៃចង្កឹះ សាឡាត់ ជី… ពីទម្រង់ផលិតនេះ រាល់ថ្ងៃគ្រួសារបងក៏មាន “លុយចេញ លុយចូល” មិនខ្វះខាតដូចពីមុនទៀត។ ពេលរដល់ដូវប្រមូលផលកុះ គ្រួសារបងមានចំណូលជិត៤លានដុង/ខែ។ ក្រៅពីការចិញ្ចឹមគោ ដាំដំណាំ បងក៏ឆ្លៀងអណ្តូងស្រះជុំវិញផ្ទះចិញ្ចឹមត្រីនិងខ្យង។ អស់រយៈពេលជិត៥ខែចិញ្ចឹម បន្ទាប់ពីគិតការចំណាយរួច គ្រួសារចំណេញជិត៦លានដុង។ តាំងពីនោះ សេដ្ឋកិច្ចគ្រួសារបងកាន់តែធូរធារឡើង។ ឆ្នាំ២០១៦ បងបានសង់ផ្ទះ ទិញរបស់របរប្រើប្រាស់គ្រប់មុខនិងរៀបការឱ្យកូនៗ។ “គ្រោងពេលខាងមុខ ខ្ញុំនឹងខិតខំពលកម្មដើម្បីបើកទូលាយអភិវឌ្ឍសេដ្ឋកិច្ច ជីវភាពគ្រួសារកាន់តែបានលើកកម្ពស់និងលំនឹង” បងក្វាងឱ្យដឹងដូច្នេះ។
លោកលីថាញ់-ប្រធានសមាគមកសិករឃុំភូមីឱ្យដឹង៖ ក្រៅពីការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឈានឡើងចាកផុតក្រ បងក្វាងបានចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពក្នុងចលនាដែលភូមិភាគបំផុស។ ដើម្បីចាកផុតក្រដោយការខិតខំប្រឹងប្រែងស៊ូលំបាកឧស្សាហ៍ព្យាយាមរបស់ប្តីប្រពន្ធ រៀនសូត្របទពិសោធន៍ សន្សំចំណេះដឹងនិងមានស្មារតីឈានឡើង។
ដោយឆន្ទៈ ស៊ូលំបាករបស់ខ្លួន ជាគ្រួសារក្រមកដល់បច្ចុប្បន្ន គ្រួសារបងលីវ៉ាំងក្វាងជាគ្រួសារដែលមានសេដ្ឋកិច្ចលំនឹងនៅភូមិភាគ បងពិតជាគំរូភ្លឺស្វាងដើម្បីកសិករខ្មែរធ្វើតាម៕
ប៊ុនធឿន
Thông tin bạn đọc
Đóng Lưu thông tin