ឧបត្ថម្ភជនរួមជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ចពីគម្រោង“ចិញ្ចឹមគោមេ”

05:58, 18/10/2024

ពី​ប្រភព​ទុន​កម្មវិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ​(២០២១-២០៣០) ដំណាក់​កាល១: ២០២១-២០២៥ ​(ហៅ​កាត់​ថា​កម្មវិធី​)​ បាន​ផ្សព្វ​ផ្សាយ​គម្រោង​“ចិញ្ចឹម​គោ​មេ” ​មាន​ប្រសិទ្ធ​ភាព ​ដើម្បី​បង្កកម្លាំង​លើក​ទឹក​ចិត្ត​ដល់​គ្រួសារ​ក្រ ​ក្បែរ​ក្រ​នៅ​លើ​ភូមិដ្ឋាន​សង្កាត់​ទី២​ ទីរួម​ខេត្ត​វិញ​ចូវ​(សុក​ត្រាំង​) ​អភិវឌ្ឍ​សេដ្ឋ​កិច្ច លំ​នឹង​ជីវភាព​។

ជា​ភូមិ​ភាគ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ គណៈ​កម្មា​ធិការ​បក្ស ​រដ្ឋ​អំណាច​សង្កាត់​ទី២ ​ទីរួម​ខេត្ត​វិញចូវ​តែង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​ជីវភាព​របស់​ប្រជា​ជន ​ផ្តោត​លើ​ការ​អនុវត្ត​មាន​ប្រសិទ្ធ​ភាព​ប្រភព​ទុន​គោល​នយោ​បាយ​ឧបត្ថម្ភ​របស់​រដ្ឋា​ភិ​បាល។ ​ពិសេស​ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​“ចិញ្ចឹម​គោ​មេ”​ ចំណុះ​គម្រោង​៣​នៃ​កម្មវិធី​។

ពី​ដើម​ឆ្នាំ២០២៤​មក​ដល់​បច្ចុប្បន្ន​ សង្កាត់​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​“ចិញ្ចឹម​គោ​មេ”​ ជូន​២០​គ្រួសារ​ក្រ​និង​ក្បែរ​ក្រ​នៅ​បណ្តា​អនុ​សង្កាត់​ជ្រោយ​រំចេក​ វិញ​អាង ​វិញ​ប៊ិញ​និង​វត្ត​ថ្មី​ ដោយសរុប​ទុន​ជាង​៥០០​លាន​ដុង ​ក្នុង​នោះ ​អនុសង្កាត់​ជ្រោយ​រំចេក ​ជា​អនុសង្កាត់​គំរូ​ដែល​អនុវត្ត​គម្រោង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​។ ​ជា​គ្រួសារ​ក្រ​របស់​អនុ​សង្កាត់ ​ប្តី​ប្រពន្ធបង​ស្រី​ត្រា​ធី​ធានិង​បង​ស៊ើង​សឿ​ នៅ​អនុ​សង្កាត់​ជ្រោយ​រំចេក ​សង្កាត់​ទី​២​ បាន​ឧបត្ថម្ភ​គោ​មេ​២​ក្បាល​ពី​គម្រោង ​បង​ស្រីរីក​រាយ​ឱ្យ​ដឹង​៖ ​គ្រួសារ​ខ្ញុំ​ជួប​ការ​លំបាក ​គ្មាន​ដី​ផលិត​ ភាគ​ច្រើន​ប្រកប​របរ​នេ​សាទ​ ពេល​ខ្លះ​មាន​ ពេល​ខ្លះ​គ្មាន ​ប្រាក់​ចំណូល​មិន​លំនឹង ​ឃើញ​ដូច្នេះ ​រដ្ឋ​អំណាច​សង្កាត់​បាន​ឧបត្ថម្ភ​គោ​មួយ​គូ​ដល់​គ្រួសារ ​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​និង​សុភមង្គល​ ផ្តល់​កម្លាំង​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ។

បងស្រីត្រាធីធា នៅភូមិជ្រោយរំចេក សង្កាត់ទី២ ទីរួមខេត្តវិញចូវ បានឧបត្ថម្ភគោស៊ីន២ក្បាល។
បងស្រីត្រាធីធា នៅអនុសង្កាត់ជ្រោយរំចេក សង្កាត់ទី២ ទីរួមខេត្តវិញចូវ បានឧបត្ថម្ភគោមេ២ក្បាល។

រួម​ក្តី​រីក​រាយ​នោះ​ គ្រួសារ​បង​ស្រី​យ័ញ​ធី​សុខនិងបង​ងោ​វ៉ាំង​ចាន់ ​នៅ​អនុ​សង្កាត់​ជ្រោយ​រំចេក ​សង្កាត់​ទី​២​ក៏​ជាគ្រួសារ​បាន​ឧបត្ថម្ភ​គោ​មេ​២​ក្បាល ​ជីវភាព​គ្រួសារ​ជួប​ការ​លំបាក ​បង​ស្រី​សុខ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ​ពេល​ដែល​បានឧបត្ថម្ភ​គោ​ បង​ស្រី​ចែក​រំលែក៖ ​រៀង​រាល់​ថ្ងៃ ​ប្តី​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល ​ខ្ញុំ​នៅ​ផ្ទះ​មើល​ថែ​កូន ​បច្ចុប្បន្ន បាន​រដ្ឋ​អំណាច​ឧបត្ថម្ភ​គោ​២ក្បាល ​ខ្ញុំ​អរណាស់ ​ខ្ញុំ​ដាំ​ស្មៅ ​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​ចិញ្ចឹម​គោ ​ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ ​ជំនាញបន្ថែមទៀត​ក្នុង​ការ​ថែ​ទាំ​គោ។ ​អរគុណ​រដ្ឋ​អំណាច​ដែលបាន​បង្ក​លក្ខណៈ ​ដើម្បី​ឱ្យ​ខ្ញុំ​នៅ​ផ្ទះ​មើល​ថែ​កូន​ផង​ មាន​​របរ​បង្ក​បង្កើន​ផល​​សម្រាប់​ជួយ​កែ​លម្អ​ជីវភាព​គ្រួសារ​ផង។

បងស្រីយ័ញធីសុខ នៅអនុសង្កាត់ជ្រោយរំចេក សង្កាត់ទី២ ទីរួមខេត្តវិញចូវ បានឧបត្ថម្ភគោអភិវឌ្ឍសេដ្ឋកិច្ច។
បងស្រីយ័ញធីសុខ នៅអនុសង្កាត់ជ្រោយរំចេក សង្កាត់ទី២ ទីរួមខេត្តវិញចូវ បានឧបត្ថម្ភគោអភិវឌ្ឍសេដ្ឋកិច្ច។

.ម​វឿង​ក្វុក​ឡេ-អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​សង្កាត់​ទី២ ​ទីរួម​ខេត្ត​វិញ​ចូវ​ឱ្យ​ដឹង​៖​ ការ​ផ្សព្វ​ផ្សាយ​ អនុវត្ត​មាន​ប្រសិទ្ធ​ភាព​នៃ​គម្រោង​“ចិញ្ចឹម​គោ​មេ”​ បាន​បង្ក​កម្លាំង​ដ៏​ធំ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច។ ​រដ្ឋ​អំណាច​គ្រប់​ថ្នាក់​តែង​យក​ចិត្ត​ទុក​ដាក់ ​ត្រួត​ពិនិត្យ​ដំណើរ​ការ​អនុវត្ត​ដើម្បី​ធា​នា​ចំ​មុខ​សញ្ញា​ ដោះ​ស្រាយ​ការ​លំបាក​ ដាក់​ចេញ​បណ្តា​ទិស​ដៅ ដំណោះស្រាយ​ជាក់​ស្តែង​ដើម្បី​ធា​នា​បាន​នូវ​ការ​ឧបត្ថម្ភ​ប្រជា​ជន​ទាន់​ពេល​ នាំ​មក​នូវ​លទ្ធ​ផល​ខ្ពស់។

ទន្ទឹម​នឹង​នោះ​ ដើម្បី​អនុវត្ត​គម្រោង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​រដ្ឋ​អំណាច​សង្កាត់​គ្រប់​ថ្នាក់​ គួប​ផ្សំ​ជា​មួយ​ស្ថាន​ប័ន​សមត្ថ​កិច្ច​ចាត់​តាំង​បណ្តា​ថ្នាក់​ហ្វឹក​ហាត់ ទាក់​ទាញ​ប្រជា​ជន​ឱ្យ​ចូល​រួម​យ៉ាង​ច្រើន​។ ​ថ្នាក់​ហ្វឹក​ហាត់​បម្រុង​ចំណេះ​ដឹង​ ជំនាញ​ជា​មូលដ្ឋាន​អំពី​បច្ចេក​ទេស​ចិញ្ចឹម​គោ​ដូចៈ​ បច្ចេក​ទេស​ចិញ្ចឹម​គោ​មាន​ផ្ទៃ​ពោះ ​គោ​កើត ​កូន​គោ សង់​ទ្រុង​ឱ្យ​គោ ​បណ្តា​វិធាន​ការ​អនាម័យ​បង្ការ​ជំ​ងឺ​ ចាក់​វ៉ាក់​សាំង ​ម្ចាស់​ការ​បង្ការ​ជំ​ងឺ​ឆ្លង​ក្នុង​ការ​ចិញ្ចឹម​។ល។

គម្រោង​“ចិញ្ចឹម​គោ​មេ” ​ផ្សព្វ​ផ្សាយ​អនុវត្ត​នៅ​សង្កាត់​ទី​២​ ទីរួម​ខេត្ត​វិញ​ចូវបាន​ជួយ​គ្រួសារ​ក្រ ​ក្បែរ​ក្រ​ឈាន​ឡើង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ ​រួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​បន្ថយ​ក្រ​នៅ​ភូមិ​ភាគ៕

                                                                                                              ហុងទើ-លីហាន់