ទម្រង់ចិញ្ចឹមពពែរបស់លេខាសាខាសម្ព័ន្ធយុវជនត្រឹងទៀងញ៉ាញ់ ភូមិហ្វាឡុង ឃុំអាងនិញ ស្រុកចូវថាញ់ (សុកត្រាំង) |
កម្មវិធីរួមដំណើរជាមួយយុវជនដើម្បីបង្កើតអាជីពជាភារកិច្ចសំខាន់នៃអង្គការសម្ព័ន្ធយុវជន នាពេលកន្លង សម្ព័ន្ធយុវជនឃុំអាងនិញបានចាត់តាំងសកម្មភាពជាច្រើនដើម្បីបង្កបរិយាកាសងាយស្រួលក្នុងការជំរុញ លើកទឹកចិត្តនិងឧបត្ថម្ភដល់សម្ព័ន្ធយុវជនក្នុងការបង្កើតអាជីពដូចជាៈ ឧបត្ថម្ភបុលទុនអាទិភាព បើកថ្នាក់ហ្វឹកហាត់វិទ្យាសាស្ត្រ-បច្ចេកទេសអំពីការដាំដុះ ចិញ្ចឹមសត្វ។ល។ ឆ្លងតាមនោះ បង្កបរិយាកាសប្រឡងប្រណាំងក្នុងសមាជិកសម្ព័ន្ធយុវជន។ មិនត្រឹមមានស្មារតីឈានមុខ ស្ម័គ្រចិត្តក្នុងសកម្មភាពសម្ព័ន្ធយុវជនប៉ុណ្ណោះទេ បងត្រឹងទៀងញ៉ាញ់-លេខាសាខាសម្ព័ន្ធយុវជនភូមិហ្វាឡុង ឃុំអាងនិញនៅទាំងជាគំរូក្នុងចលនាបង្កើតអាជីពនៅភូមិភាគដោយទម្រង់ចិញ្ចឹមពស់ចាន់ល្មម។ បងញ៉ាញ់ចែករំលែក៖ ទម្រង់ពស់ចាន់ល្មមបានចិញ្ចឹមតាំងពីឆ្នាំ២០២១ ដំបូងខ្ញុំគ្រាន់តែចិញ្ចឹមចំនួនតិចប្រហែល១០០កូនពូជ ដោយឃើញមានប្រសិទ្ធភាព ដូច្នេះទើបចិញ្ចឹមកើនឡើងដល់១.០០០ក្បាល។ ចិញ្ចឹមពស់ចាន់ល្មមងាយថែទាំ មធ្យមពស់តូច៣ថ្ងៃឱ្យស៊ីម្តង ពស់ធំ៧ថ្ងៃឱ្យស៊ីម្តង ចំណីសំខាន់គឺត្រីចម្រុះ។ “ជាមួយកូនពូជ១០០អាចបង្កាត់បានពី៧០០-៨០០ក្បាល/ឆ្នាំ។ ពស់ចាន់ល្មមចិញ្ចឹមក្នុង១ខែតម្លៃពី២០.០០០-២៥.០០០ដុង/ក្បាល បើចិញ្ចឹមពី២ខែឡើងតម្លៃប្រហែលពី១៥០.០០០-២០០.០០០ដុង។ ក្នុងមួយឆ្នាំលក់៣ដងប្រហែល៥.០០០ក្បាល (ចិញ្ចឹម១ខែ) ចំណេញប្រហែល៩០លានដុង/ឆ្នាំ បងញ៉ាញ់ឱ្យដឹងដូច្នេះ។ ឆ្លៀតដីទំនេរនៅក្រោយផ្ទះ ដើមឆ្នាំ២០២៤ វិនិយោគសង់ទ្រុងចិញ្ចឹមពពែញី៨ក្បាល ពពែឈ្មោល១ក្បាល សព្វថ្ងៃធំយ៉ាងឆាប់។
ដោយមានបំណងចង់បង្កើតអាជីពសម្ព័ន្ធយុវជនដូធីវណ្ណា ភូមិគិញមើយ ឃុំអាងនិញក៏បានអភិវឌ្ឍទម្រង់ចិញ្ចឹមគោគួបផ្សំការដាំត្របែកនាំមកនូវប្រសិទ្ធភាព។ តាមបងស្រីវណ្ណា ឆ្នាំ២០១៩ ធនាគារគោលនយោបាយសង្គមស្រុកឱ្យបុល៥០លានដុង ឆ្លងតាមសម្ព័ន្ធយុវជនឃុំអាងនិញ ដើម្បីដោះស្រាយការងារធ្វើ បងស្រីបានសម្រេចចិត្តកសាងទម្រង់គោពូជគួបផ្សំជាមួយដាំត្របែក។ ដោយការឧស្សាហ៍ព្យាយាមក្នុងការអនុវត្តការជឿនលឿនវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិតដើមឈើហូបផ្លែ ម្ល៉ោះហើយ ផ្ទៃដី១.៥០០ម២ របស់បងស្រីចេញផ្លែរៀងរាល់ឆ្នាំ ប្រមូលផលបានប្រហែល២តោន/ឆ្នាំ តម្លៃពី១០.០០០-២០.០០០ដុង/គីឡូក្រាម។ ដើម្បីមានចំណីឱ្យគោ បងស្រីឆ្លៀតដីចម្ការរបស់គ្រួសារដាំស្មៅ តាំងពីនោះ តែងធានាបាននូវប្រភពស្មៅខៀវឱ្យគោ។ ជាមួយស្មារតី “ហ៊ានគិត ហ៊ានធ្វើ” មកដល់ពេលនេះ បន្ទាប់គិតការចំណាយរួចទម្រង់ផលិតរបស់បងស្រីវណ្ណាបានផ្តល់ចំណូលលំនឹងប្រហែល១០០លានដុង/ឆ្នាំ។
សមមិត្តត្រឹងភឿងយុង-លេខាសម្ព័ន្ធយុវជន ឃុំអាងនិញបានឱ្យដឹង៖ ឆ្នាំ២០២៣ គណៈប្រតិបត្តិការសម្ព័ន្ធយុវជនឃុំបានសហការជាមួយធនាគារគោលនយោបាយសង្គមពិនិត្យទម្រង់និងឧបត្ថម្ភទុនទាន់ពេលដល់សមាជិកសម្ព័ន្ធយុវជនចំនួន២៧រូប ដោយមានដើមទុនសរុប៧៥០លានដុង បើកទូលាយទំហំផលិត។ ដើម្បីដំណើរការកាន់តែមានប្រសិទ្ធភាព នាពេលខាងមុខ សម្ព័ន្ធយុវជនឃុំអាងនិញសកម្មឃោសនា ឧបត្ថម្ភសម្ព័ន្ធយុវជនពីទុនអាទិភាព សហការបើកថ្នាក់ហ្វឹកហាត់ពីការដាំដុះ ចិញ្ចឹមសត្វដើម្បីសម្ព័ន្ធយុវជនកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចស្ថេរភាព។
កម្មវិធីរួមដំណើរជាមួយយុវជនក្នុងការបង្កើតអាជីពយុវជននៅឃុំអាងនិញ មួយជំហានម្តងៗនាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ឆ្លងតាមកម្មវិធីបានដោះស្រាយបំពេញតម្រូវការ បំណងប្រាថ្នារបស់សមាជិកសម្ព័ន្ធយុវជនពីការបង្កើតអាជីពឆ្លងតាមនោះលើកកម្ពស់តួនាទីអង្គការសម្ព័ន្ធយុវជន ជួយសមាជិកសម្ព័ន្ធយុវជនពង្រីកកម្លាំងយុវជន ខិតខំពលកម្មផលិត ឈានឡើងធ្វើមានដោយស្របច្បាប់៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin