ពូវ៉វ៉ាំងង្វៀង (ខាងស្តាំ) ជាមួយទម្រង់ដាំខ្នុរថៃនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ |
ជាគំរូមួយក្នុងចំណោមគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ គឺពូវ៉វ៉ាំងង្វៀង នៅភូមិស្បូវ ឃុំធ្វឹងហ្វា បានបង្វែរផ្ទៃដីធ្វើស្រូវ ដីចម្ការចម្រុះដែលគ្មានប្រសិទ្ធភាពមកដាំឈើហូបផ្លែសមស្រប នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។ ការបង្វែរជំហានដំបូងបាននាំមកភាពងាយស្រួល ជួយពូង្វៀងបង្កើនប្រាក់ចំណូលលើផ្ទៃដី។ នាំយើងខ្ញុំទស្សនាចម្ការខ្នុរថៃមានផ្ទៃដី៨.០០០ម២ កំពុងចេញផ្លែច្រើន ពូង្វៀងឱ្យដឹង៖ បើធៀបនឹងដំណាំផ្សេងទៀត ខ្នុរថៃឆាប់មានផ្លែ ចាប់ពីពេលដាំរហូតដល់ប្រមូលផលប្រហែល២០ខែ។ ពូង្វៀងចែករំលែក៖ ដើម្បីឱ្យដើមមានកម្លាំងនិងផ្តល់ទិន្នផលខ្ពស់ត្រូវកាត់ផ្កា ផ្លែខ្ចីក្នុងរដូវដំបូង។ ដល់ពេលចេញផ្លែបន្ទាប់ ដើមមិនទាន់ធំ ម្ល៉ោះហើយ ដើមនីមួយៗទុកពី៥-៦ផ្លែប៉ុណ្ណោះ ផ្លែនីមួយៗមានទម្ងន់ពី៨-១០គីឡូក្រាម តម្លៃលក់បច្ចុប្បន្នពី២៥.០០០-៣០.០០០ដុង ផ្តល់ចំណូលជិត៥០០លានដុង/ឆ្នាំ។ ក៏ជាទម្រង់មួយដែលបានវាយតម្លៃខ្ពស់ ពូក្វាច់ប៊ិតក្វាង ភូមិភឿកផុង ឃុំភូតឹងបានជ្រើសទម្រង់ចិញ្ចឹមគោសាច់ គោទឹកដោះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ជាមួយនឹងផ្ទៃដីចម្ការជិត៨០ម២ ពូក្វាងបានសង់ទ្រុងចិញ្ចឹមគោចំនួន២៤ក្បាល ក្នុងនោះ មានគោទឹកដោះ៧ក្បាលនិងគោសាច់១៧ក្បាល។ ដើម្បីធានាបាននូវអនាម័យ ពូក្វាងលាងសម្អាតទ្រុង៣ដង/ថ្ងៃ។ ក្រៅពីយកដីស្រែ៧កុងរបស់គ្រួសារសម្រាប់ដាំស្មៅ ពូនៅទាំងឆ្លៀតយកដីមាត់ព្រែកដើម្បីដាំស្មៅដំរីសម្រាប់ចិញ្ចឹមគោ។ ដោយមានប្រភពចំណីសម្បូរបែបនិងការការពារជំងឺបានត្រឹមត្រូវ គោសាច់របស់គ្រួសារពូឆាប់ធំ រៀងរាល់ឆ្នាំ នាំមកនូវប្រាក់ចំណូលជាង១០០លានដុង។ ចំពោះគោទឹកដោះមធ្យមរាល់ថ្ងៃគោរបស់ពូផ្តល់ទឹកដោះពី៩០-១០០គីឡូក្រាម មានតម្លៃលក់ជាមធ្យម១២.០០០-១៣.០០០ដុង/គីឡូក្រាម។
ទម្រង់អភិវឌ្ឍសេដ្ឋកិច្ចរបស់ពូវ៉វ៉ាំងង្វៀងនិងពូក្វាច់ប៊ិតក្វាង ជាពីរទម្រង់ក្នុងចំណោមរាប់រយទម្រង់អភិវឌ្ឍសេដ្ឋកិច្ចផ្តល់ប្រាក់ចំណូលខ្ពស់នៅលើភូមិដ្ឋានស្រុក។ ជាមួយនឹងលទ្ធផលនេះ នាពេលកន្លង ស្រុកចូវថាញ់មានដំណោះស្រាយជាច្រើនក្នុងការអនុវត្តគម្រោងរៀបចំរចនាសម្ព័ន្ធវិស័យកសិកម្មឡើងវិញ ជួសជុលប្រព័ន្ធគមនាគមន៍ផ្លូវគោក ប្រឡាយធារាសាស្ត្រ បញ្ជូនយន្តកម្មចូលក្នុងផលិតកសិកម្ម អនុវត្តផែនការល្អនៃតំបន់ផលិត អនុវត្តការជឿនលឿនផ្នែកវិទ្យាសាស្ត្របច្ចេកទេសជាច្រើនដល់ផលិត ចិញ្ចឹមសត្វ។ បច្ចុប្បន្ន នៅលើភូមិដ្ឋានស្រុកមានកម្មវិធី គម្រោងជាច្រើន កសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ចកសិកម្មប្រកបដោយស្ថេរភាព លើកកម្ពស់តម្លៃផលិតទំនិញ នាំមកនូវប្រាក់ចំណូលដូចៈ ទម្រង់ដាំត្រសក់ ដាំបន្លែសុវត្ថិភាព នៅឃុំអាងនិញ កំពុងប្រមូលផល តម្លៃសរុបសម្រេចពី១៥០-២០០លានដុង/ហិកតា/ឆ្នាំ មធ្យម៣រដូវ/ឆ្នាំ ទម្រង់ដាំពុទ្រា ទម្រង់ចិញ្ចឹមមាន់លែងក្នុងចម្ការនៅឃុំធ្វឹងហ្វា ទម្រង់ដាំបន្លែនៅតាមវាលស្រែនៃឃុំភូតឹម។ល។ ផ្តល់ប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។ លោកង្វៀងវ៉ាំងមី-អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ ឱ្យដឹង៖ បណ្តាទម្រង់ផលិតដែលបានផ្សព្វផ្សាយមិនត្រឹមតែបានរួមចំណែកក្នុងការលើកកម្ពស់ការរៀបចំរចនាសម្ព័ន្ធនៃវិស័យកសិកម្មឡើងវិញ ទាញយកសក្តានុភាពមានប្រសិទ្ធភាពរបស់ភូមិភាគប៉ុណ្ណោះទេ នៅទាំងជួយគ្រួសារជាច្រើនចាកផុតក្រ មួយជំហានម្តងៗឈានឡើងធូរធារ។ ដើម្បីឱ្យទម្រង់ផលិតនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច ពេលកន្លង ភូមិភាគបានធ្វើល្អការងារឃោសនាចលនាប្រជាជនចូលរួមចលនាប្រឡងប្រណាំងផលិត សហការយ៉ាងសកម្មជាមួយសមាគមកសិករស្រុកនិងបណ្តាផ្នែកជំនាញចាត់តាំងហ្វឹកហាត់ ផ្ទេរវិទ្យាសាស្ត្របច្ចេកទេសដល់ក្រុមគ្រួសារនីមួយៗ សកម្មកសាងកម្មវិធី ផែនការ គម្រោងជាក់ស្តែងដើម្បីចាត់តាំងការអនុវត្ត។ ម៉្យាងវិញទៀត ស្រុកក៏អនុវត្តគួបផ្សំបណ្តាកម្មវិធីជំរុញកសិកម្ម ដើម្បីឧបត្ថម្ភផ្ទាល់ ឈើ កូនពូជ ជីដល់កសិករ។ អាស្រ័យហេតុដូច្នេះ គ្រួសារជាច្រើន ផ្លាស់ប្តូរគំនិត វិនិយោគអភិវឌ្ឍសេដ្ឋកិច្ច កសាងទម្រង់សេដ្ឋកិច្ចកសិដ្ឋាន កសិដ្ឋានលក្ខណៈគ្រួសារតាមទិសដៅដំណាំនិងសត្វចិញ្ចឹមច្រើនប្រភេទ អនុវត្ត វិទ្យាសាស្ត្របច្ចេកទេសក្នុងផលិត ចិញ្ចឹមសត្វ រួមចំណែកបង្កើនទិន្នផល គុណភាពផលិតផល។ល។
អាចនិយាយបានថា ដោយបានការយកចិត្តទុកដាក់ពីរដ្ឋអំណាចគ្រប់ថ្នាក់និងការខិតខំប្រឹងប្រែងរបស់ប្រជាជន សកម្មភាពអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារមានការផ្លាស់ប្តូរគួរឱ្យកត់សំគាល់។ ទម្រង់អភិវឌ្ឍសេដ្ឋកិច្ចកសិកម្មជាច្រើនបានជ្រើសរើសនិងអនុវត្ត នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយភាពក្រីក្រ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕
ចន្ថា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin