ពង្រីកតួនាទីរបស់យុវជនជនជាតិភាគតិចក្នុងការចូលរួមអភិវឧ្ឍសេដ្ឋកិច្ច-សង្គម

06:54, 03/10/2024

កំ​ណត់​យុវជន​ជា​កង​កម្លាំង​ស្នូល​ឈាន​មុខ​ក្នុង​ច្រើន​វិស័យ​របស់​ជីវ​ភាព​សង្គម​។ រយៈ​ពេល​កន្លង អង្គការ​សម្ព័ន្ធ​យុវ​ជន​ សមាគម​គ្រប់​ថ្នាក់​ក្នុង​ស្រុក​មីទូ (សុក​ត្រាំង​) យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដើម្បី​យុវជន​ជន​ជាតិ​ភាគ​តិច​ សាសនា​បាន​គប់​វាល់​កម្លាំង​វ័យ​ក្មេង​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ។

យុវជនជនជាតិភាគតិចស្រុកមីទូកសាងបណ្តាទម្រង់សេដ្ឋកិច្ចប្រសិទ្ធភាពនិងបានពង្រីកទូលំទូលាយនៅភូមិភាគ
យុវជនជនជាតិភាគតិចស្រុកមីទូកសាងបណ្តាទម្រង់សេដ្ឋកិច្ចប្រសិទ្ធភាពនិងបានពង្រីកទូលំទូលាយនៅភូមិភាគ

សមមិត្ត​ទ្រឿង​ធី​យីម​មី-​អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​ស្រុក​មី​ទូ​ឱ្យ​ដឹង​៖ ជា​ភូមិ​ភាគ​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​ច្រើន ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​​ស្រូប​អត្រា​ជាង​២៤,៦២​%។ ចំនួន​យុវ​ជន​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ដ្ឋាន​ស្រុក​ក៏​ខ្ពស់​។ ពី​បណ្តាភាព​ជាក់​ស្តែង​ខាង​លើ គណៈ​អចិ​ន្ត្រៃយ៍​សម្ព័ន្ធ​យុវ​ជន​ស្រុក​ប្រ​មូល​ផ្តុំ​ផ្សព្វ​ផ្សាយ​ច្រើន​ដំ​ណោះ​ស្រាយ​សំ​ដៅ​ពញ្ញាក់​ស្មារតី​ខ្នះ​ខ្នែង​ ច្នៃ​ប្រឌិត​របស់​សមាជិក​យុវ​ជន​ជន​ជាតិ​ភាគ​តិច​លើភូមិ​ដ្ឋាន​ស្រុក​ក្នុង​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​ផ្សា​រអរិយ​ធម៌​និង​បណ្តា​សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កីឡា​ហាត់​ប្រាណ​នៅ​ភូមិ​ភាគ។ ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​យុវ​ជន​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ដ្ឋាន​ស្រុក​ចូល​រួម​អភិ​វឌ្ឍ​សេដ្ឋកិច្ច​ សម្ព័ន្ធ​យុវ​ជន​ស្រុក​មី​ទូ​ម្ចាស់​ការ​សហ​ការ​ជា​មួយ​អនុ​មន្ទីរ​ជន​ជាតិ​ចាត់​តាំង​ច្រើន​សកម្ម​ភាព​ឃោ​សនា​លើក​កម្ពស់​ការ​យល់​ដឹង​ឱ្យ​សមាជិក​យុវ​ជន​តំ​បន់​ជន​ជាតិ​ភាគ​តិច​ពី​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ចំពោះ​ការ​ងារ​យុវ​ជន​ ការ​ងារ​ជន​ជាតិ​ពីអភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​។ ទន្ទឹម​នោះ​ យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​សមាជិក​យុវជន​ជន​ជាតិ​ភាគ​តិច​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ បង្កើត​របរ​ឈាន​ឡើង​ធ្វើ​មាន​ស្រប​ច្បាប់​។ តាំង​ពី​នោះ​ បង្ក​លក្ខណៈ​ឱ្យ​យុវ​ជន​ជន​ជាតិ​ភាគ​តិច​បាន​ជិត​ដិត​ប្រភព​ទុន​របស់​កម្ម​វិធី​ទិស​ដៅ​ជាតិ​ បុល​ទុន​របស់​ធនា​គារ​គោល​នយោ​បាយ​សង្គម​។ មក​ដល់​សព្វ​ថ្ងៃ​ មាន​ជាង​៨​ទម្រង់​របស់​យុវ​ជន​ជន​ជាតិ​ភាគ​តិច​ឆ្នើម​ បាន​ឧបត្ថម្ភ​ប្រភព​ទុន​បុល​ជាង​៣៥០​លាន​ដុង​ពី​ធនាគារ​គោល​នយោ​បាយ​សង្គម​ដើម្បី​អភិ​វឌ្ឍ ក្នុង​នោះ​ មាន​ច្រើន​ទម្រង់​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​។ បង​ថាច់​មិញ​ទ្រី ភូមិ​ដៃ​ដូន​អ៊ុយ ឃុំ​ភូ​មី​ជា​យុវ​ជន​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ដ្ឋាន​ឃុំ​បាន​បង្ក​លក្ខណៈ​ជិត​ដិត​ប្រ​ភព​ទុន​ដើម្បី​អភិ​វឌ្ឍ​ទម្រង់​សេដ្ឋ​កិច្ច​។ ពី​លក្ខណៈ​សេដ្ឋ​កិច្ច​របស់​គ្រួ​សារ​គឺ​ចិញ្ចឹម​គោ​និង​បាន​កម្មា​ភិបាល​សម្ព័ន្ធ​ឧបត្ថម្ភ​ប្រភព​ទុន​១០​លាន​ដុង បង​ទ្រី​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​ជន្លេន​ហ្វេ។ ទម្រង់​នាំ​មក​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​ជួយ​បងឆ្លៀត​យក​កាក​សំ​ណល់​ចិញ្ចឹម​សត្វ​និង​បណ្តា​បន្លែ​ដាំ​ជុំ​វិញ​ផ្ទះ​។ ទន្ទឹម​នោះ​ កង​កម្លាំង​យុវជន​ជន​ជាតិ​ភាគ​តិច​ក្នុង​ស្រុក​តែង​សកម្ម​ចូល​រួម​បណ្តា​ចលនា​ដោយ​អង្គ​ការ​សម្ព័ន្ធ​សមាគម​ចាត់​តាំង​ដូច​ចលនា​កសាង​រូប​ភាព​របស់​យុវជន​មី​ទូ​ក្នុង​សម័យ​ថ្មី​ផ្សារ​ភ្ជាប់​ជា​មួយ​សកម្ម​ភាព​ស្ម័គ្រ​ចិត្ត​ ដើម្បី​សុខុ​មាល​ភាព​សង្គម​ ទម្រង់​យុវ​ជន​ឈាន​មុខ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ភូមិ​ភាគ​ យុវជន​ការ​ពារ​បរិស្ថាន​ យុវជន​ចូល​រួម​ធា​នា​សណ្តាប់​ធ្នាប់​សុវត្ថិ​ភាព​ចរា​ចរណ៍​យុវជន​ព្រួត​ដៃ​កសាង​ជនបទ​ថ្មី​។

ឆ្លងតាមបណ្តាសកម្មភាពវប្បធម៌ សិល្បៈ យុវជនជនជាតិភាគតិចស្រុកមីទូរួមចំណែករក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ
ឆ្លងតាមបណ្តាសកម្មភាពវប្បធម៌ សិល្បៈ យុវជនជនជាតិភាគតិចស្រុកមីទូរួមចំណែករក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ

ក្រៅ​ពី​នោះ​ កម្មា​ភិបាល​សម្ព័ន្ធ​គ្រប់​ថ្នាក់​ក្នុង​ស្រុក​ក៏​កៀរ​គរ​ការ​ចូល​រួម​សកម្ម​របស់​កង​កម្លាំង​យុវ​ជន​ជន​ជាតិ​ភាគ​តិច​ក្នុង​បណ្តា​ចលនា​វប្ប​ធម៌​ សិល្បៈ​ កីឡា​ហាត់​ប្រាណ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដូចៈ កីឡា​យុវ​ជន​ជន​ជាតិ​ជា​មួយ​វិញ្ញា​សា​បាល់​ទាត់​ បាល់​ទះ​ បោះ​ប៊ូល​ ចាត់​តាំង​បណ្តា​កម្មវិធី​ដោះ​ដូរ​វប្ប​ធម៌​ សិល្បៈ​នា​ឱ​កាស​បុណ្យ​ទាន​របស់​មា​មីង​ខ្មែរ​។ ពី​ឆ្នាំ​២០១៩ មក​ដល់​សព្វ​ថ្ងៃ​ចាត់​តាំង​បាន​១៤​លើក​សកម្ម​ភាព​ ទាក់​ទាញ​សមាជិក​យុវ​ជន​ជាង​១.០០០​រូប​ចូល​រួម​។ គំរូ​ដូច​នៅ​ឃុំ​មី​ធ្វឹង​ ក្លឹប​រាំ​វង់​និង​ក្លឹប​ភ្លេង​ពិណ​ពាទ្យ​បាន​ទាក់​ទាញ​សមាជិក​យុវជន​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ភាគ​ចូល​រួម​។ បណ្តា​ក្លឹប​មិន​ត្រឹម​បង្ក​ទី​ធ្លា​ឱ្យ​យុវជន​ជន​ជាតិ​ភាគ​តិច​នៅ​ទាំង​រួម​ចំ​ណែក​រក្សា​និង​ពង្រីក​អត្តសញ្ញាណ​វប្ប​ធម៌​ជនជាតិ​។

ជា​មួយ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស រដ្ឋ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ការ​ឧបត្ថម្ភ​របស់​ កម្មា​ភិបាល​សម្ព័ន្ធ​ សមា​គម​ក្នុង​ស្រុក​មីទូ កង​កម្លាំង​យុវជន​ជន​ជាតិ​ភាគ​តិច​លើ​ភូមិ​ដ្ឋាន​ស្រុក​មាន​លក្ខណៈ​ឈាន​ឡើង​បង្កើត​អាជីព​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវ​ភាព​វប្ប​ធម៌​ស្មារ​តី​។ តាំង​ពី​នោះ​ កង​កម្លាំង​យុវ​ជន​ក្នុង​ស្រុក​កសាង​រូប​ភាព​យុវ​ជន​ក្នុង​សម័យ​ថ្មី​ជា​មួយ​ស្មារ​តី​ផ្លាស់​ថ្មី​ ច្នៃ​ប្រ​ឌិត​រួម​ចំ​ណែក​សកម្ម​ក្នុង​ដំ​ណាក់​កាល​ក​សាង​ភូមិ​ភាគ​មួយ​ថ្ងៃ​កាន់​តែ​រុង​រឿង​៕

តឹង​ផាក-ចន្ថា