ទម្រង់ឆៃប៉ូវប្រៃបានផ្តល់ប្រាក់ចំណូលលំនឹងរបស់បងហ្វិញមិញគឿង ឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) |
តាមសមមិត្តថាច់ម៉ាយចង-អនុប្រធានសមាគមកសិករឃុំភូតឹង ទូទាំងឃុំមានសមាជិកជាង១.១៣២រូបកំពុងសកម្មភាពក្នុងសាខាសមាគមចំនួន៦។ ការកំណត់ចលនា “សមាគមកសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្រស្ថេរភាព” ជាភារកិច្ចសំខាន់នៅគ្រប់កម្រិតនៃសមាគម រៀងរាល់ឆ្នាំ សមាគមស្រុកបានកំណត់គោលដៅជាក់ស្តែងអំពីចំនួនគ្រួសារកសិករចុះឈ្មោះផលិត ធ្វើអាជីវកម្មពូកែ ត្រួតពិនិត្យរាល់សកម្មភាពចលនាជាប្រចាំដើម្បីវាយតម្លៃប្រសិទ្ធភាពនៃចលនា។ល។ ឆ្លងតាមការពិនិត្យឆ្នាំ២០២៣ ទូទាំងឃុំមាន៣៦៨គ្រួសារសម្រេចកិត្តិនាម “កសិករផលិត ធ្វើអាជីវកម្មពូកែ” គ្រប់ថ្នាក់ ក្នុងនោះ មាន៨គ្រួសារថ្នាក់ខេត្ត ១៤គ្រួសារថ្នាក់ស្រុក ៣៤៦គ្រួសារថ្នាក់ឃុំ។ ពីលទ្ធផលនៃការចលនាមានប្រយោជន៍យ៉ាងច្រើនដល់ដំណើរការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទស្ថេរភាព លេចធ្លោមានទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព បង្កើនប្រាក់ចំណូល ឈានឡើងចាកផុតក្រស្ថេរភាព។ គំរូដូចទម្រង់ច្នៃឆៃប៊ូវប្រៃរបស់បងហ្វិញមិញគឿង ភូមិភឿកធ្វឹង ឃុំភូតឹងនាំមកនូវប្រាក់ចំណូលប្រហែល១ពាន់លានដុង/ឆ្នាំ។ តាមបងគឿង កាលពីមុន ឆៃប៊ូវប្រៃសំខាន់គ្រួសារទុកសម្រាប់ហូប ប៉ុន្តែចាប់ពីឆ្នាំ២០១០ បន្ទាប់ពីស្វែងយល់ មិនឃើញមាននរណាអនុវត្តទម្រង់នេះ ដូច្នេះ បងសម្រេចចិត្តធ្វើនិងបានផ្សារភ្ជាប់រហូតមកដល់បច្ចុប្បន្ន។ ដំបូង គ្រាន់តែផលិតតិចសម្រាប់លក់នៅផ្សារប្រពៃណី បន្តិចម្តងៗមានអ្នករាល់គ្នាដឹងឮច្រើន បងផលិតបើកទូលាយនិងផ្គត់ផ្គង់ឱ្យឈ្មួញជាច្រើនក្នុងនិងក្រៅខេត្ត។ បងគឿងឱ្យដឹង៖ ស្ពៃមើម៣គីឡូក្រាមផលិតបាន១គីឡូក្រាមឆៃប៉ូវប្រៃ។ ទិញស្ពៃមើមស្រស់លាងឱ្យស្អាតនិងផ្អាប់ពី៧-១០ថ្ងៃឱ្យជ្រាបអំបិល បន្ទាប់មកយកទៅហាលក្តៅឱ្យស្ងួត។ បច្ចុប្បន្ន មធ្យមក្នុងមួយខែបងគឿងបោះដុំឆៃប៉ូវប្រៃឱ្យឈ្មួញប្រហែល១៥តោន តម្លៃពី១០.០០០-១៥.០០០ដុង/គីឡូក្រាម។
ទន្ទឹងនឹងនោះ សមាគមតែងធ្វើល្អតួនាទីជាស្ពានរវាងធនាគារគោលនយោបាយជាមួយនឹងសមាជិក ដើម្បីមាមីងមានលក្ខណៈអភិវឌ្ឍផលិត។ ស្ថានភាពលំបាក គ្មានដីផលិត រាល់ថ្ងៃទៅធ្វើការឈ្នួលចិញ្ចឹមជីវិត។ ឆ្នាំ២០០៥ គ្រួសារពូត្រឹងវ៉ាំងធ្វឹង ភូមិភឿកធ្វឹង ឃុំភូតឹង បានសមាគមកសិករឃុំបង្កលក្ខណៈដើម្បីបុលទុនពីធនាគារគោលនយោបាយ៥លានដុង ពូជួលដីស្រែ៤កុង ធ្វើ២រដូវ/ឆ្នាំ បន្ទាប់ពីខិតខំធ្វើការនឿយហត់អស់រយៈពេលប៉ុន្មានឆ្នាំ ចំណាយសន្សំសំចៃ បានបុលបន្ថែម៤០លានដុង លក់របស់របរសម្រាប់ធ្វើបុណ្យនិងទិញម៉ាស៊ីនជ្រួយដីធ្វើការឈ្នួលឱ្យមាមីងនៅភូមិភាគ។ ពូធ្វឹងឱ្យដឹង៖ ចាប់តាំងពីការលក់ដូរនិងទិញម៉ាស៊ីនជ្រួយដីធ្វើការឈ្នួល បានជួយគ្រួសារខ្ញុំបង្កើនប្រាក់ចំណូល ជីវភាពលំនឹងនិងមានឱកាសបើកទូលាយទំហំផលិត។ ដោយខំប្រឹងធ្វើការរកស៊ី ចូលរួមក្នុងថ្នាក់ហ្វឹកហាត់ផ្ទេរវិទ្យាសាស្ត្រ-បច្ចេកទេស ម៉្លោះហើយ ទម្រង់ផលិតកាន់តែនាំមកនូវប្រសិទ្ធភាព មកដល់បច្ចុប្បន្ន ពូធ្វឹងមានដីស្រែ១២ហិកតាផលិត២រដូវ/ឆ្នាំ បន្ទាប់ពីគិតការចំណាយរួច ពូចំណូលបានប្រហែល៤០០លានដុង។
ឃើញថា ចលនា “កសិករប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្រស្ថេរភាព” បានរួមចំណែកយ៉ាងសកម្មក្នុងការងារបំបាត់អត់ បន្ថយក្រ លើកកម្ពស់ជីវភាពសម្ភារៈស្មារតីឱ្យសមាជិក កសិករ។ ទន្ទឹងនឹងនោះ ជំរុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមជាមួយរដ្ឋអំណាចដើម្បីសម្រេចគោលដៅកសាងជនបទថ្មីរបស់ភូមិភាគ៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin