ឈានឡើងធូរធារអាស្រ័យទម្រង់ចិញ្ចឹមសត្វ

04:57, 28/10/2024

ពេល​កន្លង​ ទម្រង់​ចិញ្ចឹម​គោ ជ្រូក​បាន​ជួយ​ឱ្យ​គ្រួ​សារ​ជា​ច្រើន​ ក្នុង​នោះ​ គ្រួ​សារ​ខ្មែរ​លើ​ភូមិដ្ឋាន​ឃុំ​វៀង​ប៊ិ​ញ ស្រុក​ត្រឹង​ដេ (សុក​ត្រាំង​) ជា​ជំ​ហាន​បង្កើន​ប្រាក់​ចំ​ណូល​ ឈាន​ឡើង​លំ​នឹង​ជីវភាព​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​ងារ​បំ​បាត់​អត់​បន្ថយ​ក្រនៅ​ភូមិ​ភាគ​។

គ្រួសារមីងយឿងថាញ់ធ្វី នៅភូមិតាអុង ឃុំវៀងប៊ិញ ឈានឡើងធូរធារពីទម្រង់ចិញ្ចឹមជ្រូក
គ្រួសារមីងយឿងថាញ់ធ្វី នៅភូមិតាអុង ឃុំវៀងប៊ិញ ឈានឡើងធូរធារពីទម្រង់ចិញ្ចឹមជ្រូក

តាម​ដំណើរ​កម្មា​ភិបាល​សមា​គម​កសិករ​ឃុំ​វៀង​ប៊ិ​ញ ចូល​សួរ​សុខ​ទុក្ខ​គ្រួ​សារ​ពូ​ថា​ច់​សយ​និង​មីង​យឿង​ថាញ់​ធ្វី នៅ​ភូមិ​តា​អុង ជាគ្រួ​សារ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​ពី​ទម្រង់​ចិញ្ចឹម​សត្វ​។ សំ​ណេះ​សំ​ណាល​ជា​មួយ​យើង​ខ្ញុំ​ មីង​ធ្វី​ចែក​រំ​លែក​៖ ឆ្នាំ​១៩៩៦​ ខ្ញុំ​មាន​គ្រួ​សារ​នៅ​ដោយ​ឡែក​ពី​បាត​ដៃ​ទទេ​ ប្រ​ភព​​ចំ​ណូល​របស់​គ្រួ​សារ​បាន​មក​ពី​របរ​កាត់​ដេរ។ ឆ្នាំ​២០០៦ ដោយ​បាន​សមា​គម​កសិ​ករ​ឃុំ​បង្ក​លក្ខ​ណៈ​ឱ្យ​បុល​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ចំ​នួន​៣០​លាន​ដុង ប្តី​ប្រ​ពន្ធ​ខ្ញុំ​បាន​ធ្វើ​ទ្រុង​ ទិញ​ជ្រូក​មេ​២​ក្បាល​ចិញ្ចឹម​។ អា​ស្រ័យ​ខិត​ខំ​ពល​កម្ម​ផលិត​ ឧស្សាហ៍​ថែ​ទាំ​ ម៉្លោះ​ហើយ​ ទើប​ទម្រង់​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​។ តាម​បង​ធ្វី ក្នុង​មួយ​ឆ្នាំ​ជ្រូក​កើត​បាន​២​លើក ក្នុង​មួយ​លើក​ពី​៩-១០​ក្បាល​ ចិញ្ចឹម​បាន​៤​ខែ​អាច​លក់​បាន​ជា​មួយ​ទម្ងន់​១០០​គ.ក​/ក្បាល​ ដោយ​តម្លៃ​ពី​៥០-​៦០ពាន់​ដុង/​គ.ក។ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​គិត​អា​នឱ្យ​កូន​រៀន​សូត្រ​។ ឆ្នាំ​២០១៤ ប្តី​ប្រ​ពន្ធ​មីង​នៅ​ទាំង​វិនិ​យោគ​ទិញ​គោ​ទឹក​ដោះ​២​ក្បាល​ទៀត​មក​ចិញ្ចឹម​ អា​ស្រ័យ​ចេះ​ថែ​ទាំ​ ដូច្នេះ​ទម្រង់​នេះ​កាន់​តែនាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ ផ្តើម​ពី​២​ក្បាល​ដំបូង សព្វ​ថ្ងៃ​ កើន​ឡើង​បាន​៩​ក្បាល​ ក្នុង​នោះ​ ៦​ក្បាល​កំ​ពុង​ផ្តល់​ទឹក​ដោះ​ មធ្យម​ទទួល​បាន​៨០​គ.ក​/ថ្ងៃ​ ដោយ​តម្លៃ​ពី១៣.០០០-​១៤.៥០០​ដុង/គ.ក។ ចិញ្ចឹម​ជ្រូក​និង​ចិញ្ចឹម​គោ​ទឹក​ដោះ​​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ឱ្យ​គ្រួ​សារ​ប្រ​ហែល​៤០០លាន​ដុង/​ឆ្នាំ អា​ស្រ័យ​សេដ្ឋ​កិច្ច​គ្រួ​សារ​បាន​កែ​លម្អ​និង​គិត​អា​នឱ្យ​កូន​ៗ​រៀន​សូត្រ​ ប៉ុន្តែ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ​ ដោយ​អា​យុ​កាន់​តែ​ចាស់​ ម៉្លោះ​ហើយ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​លក់​គោ​អស់​ នៅ​តែ​ជ្រូក​មេ​៩​ក្បាល​និង​ជ្រូក​សាច់​៦០​ក្បាល​ បង​ធ្វីបាន​ឱ្យ​ដឹង​ដូច្នេះ​។ ចំ​ណែក​គ្រួ​សារ​ពូ​ថា​ច់​សៀន​ នៅ​ភូមិ​ដាវ​វៀង​ ឃុំ​វៀង​ប៊ិញ ពីមុន​ជីវ​ភាព​ជួប​ការ​លំ​បាក​ ឆ្នាំ​២០០០ ដោយ​បាន​សមា​គម​ក​សិករ​ឃុំ​បង្ក​លក្ខ​ណៈ​ឱ្យ​បុល​ទុន​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​បាន​៣០​លាន​ដុង ពូ​ទិញ​គោ​ទឹក​ដោះ​មក​ចិញ្ចឹម​ ក្រោយ​មក​ដោយ​ទម្រង់​មិន​សម្រេច​ប្រសិទ្ធភាព ​ពូ​បង្វែរ​មក​ចិញ្ចឹម​គោ​ស៊ីន​២​ក្បាល​វិញ។ ដោយ​ការ​ព្យា​យាម​ខិត​ខំ​ថែ​ទាំ​ សកម្ម​ចូល​រួម​ថ្នាក់​ហ្វឹក​ហាត់​ពី​បច្ចេក​ទេស​ចិញ្ចឹម​សត្វ​ ម្ល៉ោះ​ហើយ​គោ​ឆាប់​ធំ​ ក្នុង​មួយ​ឆ្នាំ​កើត​បាន​២​ក្បាល​។​ ដោយ​លក់​អស់​ច្រើន​លើក សព្វ​ថ្ងៃ​ គោនៅ​៥​ក្បាល​ ក្នុង​នោះ​២​ក្បាល​កំ​ពុង​ពោះ​ធំ​។ ដោយ​ឃើញ​ការ​ចិញ្ចឹម​គោ​មិន​អាច​គ្រប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ​និង​ឱ្យ​កូន​រៀន​សូត្រ​ ដូច្នេះ​ ឆ្នាំ​១០១៩ ពូ​ធ្វើ​ទ្រុង ទិញ​ជ្រូក​មេ​៣​ក្បាល​មក​ចិញ្ចឹម​។ ពូ​សៀន​ឱ្យ​ដឹង​៖ ក្នុង​មួយ​ឆ្នាំ​ជ្រូក​មេ​៣​ក្បាល​កើត​បាន​២​លើក ក្នុង​មួយ​លើកកើត​បាន​ពី​៨​-១០​ក្បាល​។ ជា​មួយ​ប្រ​ភព​ចំ​ណូល​ប្រ​ហែល​២០០​លាន​ដុង/ឆ្នាំ ពី​ទម្រង់​ចិញ្ចឹម​គោ​និង​ចិញ្ចឹម​ជ្រូក​ក្រោយ​ពី​ផាត់​ទាត់​រួច​រាល់​បាន​ជួយ​ឱ្យ​គ្រួ​សារ​ពូ​សៀន​លំ​នឹង​ជីវភាព​​ឈាន​ឡើង​ធូរ​ធារ។

សមមិត្ត​ស៊ើង​សាលា​-ប្រ​ធាន​សមា​គម​កសិករ​ឃុំ​វៀង​ប៊ិញ​ឱ្យ​ដឹង​៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ អា​ស្រ័យ​ទម្រង់​ចិញ្ចឹម​គោ ជ្រូក​ ដូច្នេះ​ ទើប​ជីវ​ភាព​របស់​មា​មីង​នៅ​ភូមិ​ភាគ​មាន​ភាព​រីក​ចម្រើន​។ ដើម្បី​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ឱ្យ​មា​មីង​ពេល​ខាង​មុខ​ សមាគម​នឹង​សហ​ការ​ជាមួយ​ផ្នែក​ជំ​នាញ​ចាត់​តាំង​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​ពី​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ ណែ​នាំ​បណ្តា​វិធាន​ការ​បង្ការ​ជំ​ងឺ​ឱ្យ​បាន​ត្រឹម​ត្រូវ​។ ទន្ទឹម​នឹង​នោះ​ ជំ​រុញ​ការ​ជំ​នួយ​បុល​ទុន​អា​ទិ​ភាព​ដើម្បី​មា​មីង​មា​នលក្ខ​ណៈ​បើ​ក​ទូលាយ​ទម្រង់​ផលិត​មា​ន​ប្រ​សិទ្ធ​ភាព​ បង្កើន​ប្រាក់​ចំ​ណូល​ ឈាន​ឡើង​ធ្វើ​មា​ន​ដោ​យ​ស្រប​ច្បាប់​៕

ថាញ់​វ៉ាង​ - សុផល