បងហែនរីកំពុងថែទាំជ្រូករបស់គ្រួសារ |
បងទ្រីវហែនរីនៅភូមិបឹងព្រលិក ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) ក៏ដូចកសិករដទៃ ជីវភាពពលកម្មរបស់គ្រួសារបងនៅជួបការលំបាកច្រើន។ ឆ្នាំ១៩៧៥ មានគ្រួសារនៅដោយឡែក បានឪពុកម្តាយចែកដីស្រែ២០កុង ជាអ្នកកសិករស្រាប់ ប្តីប្រពន្ធបងតែងខិតខំធ្វើការបង្កបង្កើនផល ដំបូងមិនទាន់មានបទពិសោធន៍បច្ចេកទេសទើបទិន្នផលទាប។ ប៉ុន្តែដោយការព្យាយាមស៊ូទ្រាំលំបាករៀនសូត្របទពិសោធន៍និងចេះជ្រើសពូជសមស្រប ម៉្លោះហើយធ្វើស្រែសម្រេចទិន្នផលខ្ពស់បើប្រៀបនឹងផលិតតាមរបៀបចាស់ តាមនោះ ជីវភាពគ្រួសារបងបានធូរធារជាបណ្តើរៗ។ រៀបរាប់ពីការលំបាកពេលទើបមានគ្រួសារបងហែនរីបានឱ្យដឹង៖ ពីមុនធ្វើស្រែគ្រាន់តែផ្អែកលើបទពិសោធន៍ខ្លូនឯង មិនទាន់ចេះជ្រើសពូជដែលសម្រេចទិន្នផលខ្ពស់ មិនទាន់ចេះអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកទេសចូលក្នុងការផលិត។ ប៉ុន្មានឆ្នាំជិតៗនេះ បានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់ បើកថ្នាក់ពីវិទ្យាសាស្រ្តបច្ចេកទេសក្នុងការដាំដុះ ម៉្លោះហើយទើបទិន្នផលស្រូវសម្រេចខ្ពស់ ធ្វើ២រដូវ/ឆ្នាំ មធ្យមសម្រេច៣៤តោន/ឆ្នាំ ក្រោយពីផាត់ទាត់នៅចំណេញ២២០លានដុង។ ក្រៅពីនោះ បងនៅទាំងចិញ្ចឹមជ្រូកមេចំនួន៦ក្បាល ពេលកើតកូន បងទុកចិញ្ចឹមជ្រូកសាច់ក្រោយពីផាត់ទាត់រួចរាល់នៅចំណេញ១៦០លានដុង។ មិនត្រឹមតែធ្វើស្រែចិញ្ចឹមជ្រូកបងនៅទាំងចិញ្ចឹមកង្កែប ដំបូងបងចិញ្ចឹមបានពី៤០០-៥០០ក្បាលនិងជម្រើស១០ក្បាលសម្រាប់ធ្វើពូជហើយកើតបានប្រហែល៣.០០០ក្បាល មានពេលខ្លះកង្កែបពូជចិញ្ចឹមឡើងដល់២០០ក្បាល កើតបានពី១៨.០០០ក្បាល-២០.០០០ក្បាលនិងចិញ្ចឹមកង្កែបសាច់ចំនួន១.០០០ក្បាល ក្រោយពីផាត់ទាត់រួចរាល់ពីកង្កែបពូជនិងកង្កែបសាច់ បងនៅចំណេញជាង៦០លានដុង/ឆ្នាំ។ អាចនិយាយបានថា សរុបទាំងការធ្វើស្រែចិញ្ចឹមជ្រូកនិងចិញ្ចឹមកង្កែបនាំនូវប្រាក់ចំណូលឱ្យគ្រួសារបងប្រហែល៤៥០លានដុង/ឆ្នាំ។
វាយតម្លៃពីបងទ្រីវហែនរី សមមិត្តឡឹមណាវី-លេខាសាខាបក្សភូមិបឹងព្រលិតបានឱ្យដឹង៖ បងទ្រីវហែនរីជាសមាជិកកសិករគំរូមួយរូប ហ៊ានគិត ហ៊ានធ្វើ ហ៊ានវិនិយោគដើម្បីកសាង ទម្រង់អភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយលទ្ធផលដែលសម្រេចបាន ទម្រង់របស់បងបានមាមីងក្នុងនិងក្រៅភូមិភាគមកទស្សនារៀនសូត្របទពិសោធន៍ ទន្ទឹមនោះ បងបានចែករំលែកដល់មាមីងជួយឱ្យមាមីងអភិវឌ្ឍការផលិត រួមគ្នាឈានឡើងធ្វើមាន។
ទម្រង់អភិវឌ្ឍសេដ្ឋកិច្ចដោយចីរភាពរបស់បងទ្រីវហែនរីជាគំរូឆ្នើមពីស្មារតីការប្រឹងប្រែងព្យាយាម ច្នៃប្រឌិតក្នុងពលកម្មផលិតសម្រាប់ឈានឡើងធ្វើមាននៅភូមិភាគ។ តាមនោះ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ដោយការខិតខំរបស់ខ្លួន បងហែនរីទទួលបានប័ណ្ណសរសើររបស់គណៈ ផ្នែកនិងជាកម្លាំងលើកទឹកចិត្តដើម្បីបងជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច៕
លីហាន់-សុផល
Thông tin bạn đọc
Đóng Lưu thông tin