ចិញ្ចឹមគោទឹកដោះជួយមាមីងខ្មែរនៅស្រុកត្រឹងដេមានចំណូលស្ថេរភាព |
ជាមួយក្តីប្រាថ្នាចង់ឈានឡើងចាកផុតក្រ ពូចូវញ៉ នៅភូមិអាងហ្វា២ ឃុំថាញ់ធើយអាង ស្រុកត្រឹងដេវិនិយោគចិញ្ចឹមគោទឹកដោះ។ ក្រៅពីការចូលរួមបណ្តាថ្នាក់ហ្វឹកហាត់វិទ្យាសាស្រ្តបច្ចេកទេស ពូចូវញ៉បង្វែរមួយចំណែកដីស្រែប្រសិទ្ធភាពទាបមកដាំស្មៅ ដើម្បីមានប្រភពចំណីឱ្យគោស៊ី។ តាមពូចូវញ៉ ប៉ុន្មានឆ្នាំមុនពូចិញ្ចឹមគោទឹកដោះតែ១ក្បាល។ ក្រោយពេលគោកើត ក៏ទិញបន្ថែមគោពូជដើម្បីពង្រីកហ្វូងគោ។ មកដល់សព្វថ្ងៃ ហ្វូងគោរបស់ពូកើនឡើងដល់៣០ក្បាលនិងមាន៨ក្បាលកំពុងផ្តល់ទឹកដោះ។ ដើម្បីបង្កើនបរិមាណទឹកដោះ ខ្ញុំដាំបណ្តាប្រភេទស្មៅមានជាតិបំប៉នខ្ពស់ យកចិត្តទុកដាក់ក្នុងបង្ការជំងឺឱ្យគោ។ សំខាន់ការបំពេញបន្ថែមចំណីឧស្សាហកម្មឱ្យគោ។ ពូចូវញ៉ឱ្យដឹងដូច្នេះ។ តាំងពីនោះ បរិមាណទឹកដោះគោរបស់គ្រួសារពូចូវញ៉សម្រេច១២០គីឡូក្រាម/ថ្ងៃ កើនឡើង២ដងបើប្រៀបនឹងមុននេះ ជួយពូចូវញ៉មានចំណូលប្រហែល៥០លានដុង/ខែ ទូទាត់ថវិការួចនៅចំណេញប្រហែល៥០%។
បានរដ្ឋអំណាចភូមិភាគចលនាបង្វែរទម្រង់ផលិតនិងឱ្យបុលទុន មីងហ៊ីវធីគីមជី នៅឃុំតាយវ៉ាំងជ្រើសទម្រង់ផលិតស្រូវ២រដូវ ដាំឪឡឹក១រដូវលើផ្ទៃដីផលិតតែមួយ។ ពីបទពិសោធន៍៣ឆ្នាំផលិតស្រូវនិងដាំឪឡឹក មីងជីអះអាងត្រូវបង្វែរការដាំដុះដើម្បីសមស្របជាមួយអាកាសធាតុ ទើបមានចំណូលស្ថេរភាព។ មីងជីឱ្យដឹង៖ ខ្ញុំអនុវត្តទម្រង់ដាំឪឡឹកចុះវាលស្រែបាន៣ឆ្នាំហើយ។ ពេលឪឡឹកបានថ្លៃ តម្លៃលក់៥.០០០ដុង/គីឡូក្រាមបើទាបក៏បាន៤.០០០ដុង/គីឡូក្រាម។ ទម្រង់ផលិតស្រូវ២រដូវនិងឪឡឹក១រដូវ នេះជួយគ្រួសារខ្ញុំមានចំណូលស្ថេរភាពជាងក្នុងប៉ុន្មានខែទំនេរ។ ប៉ុន្មានឆ្នាំជិតៗនេះ បានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ច្រើនទម្រង់ផលិតប្រសិទ្ធភាពបានផ្សព្វផ្សាយអនុវត្ត រួមចំណែកជួយមាមីងខ្មែរនៅស្រុកត្រឹងដេមានបន្ថែមលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចសន្សឹមៗឈានឡើងចាកផុតក្រស្ថេរភាព។ ច្រើនគ្រួសារសន្សឹមៗចោលទម្លាប់ផលិតចាស់ដើម្បីអនុវត្តវិទ្យាសាស្ត្របចេ្ចកទេស ជ្រើសកូនពូជ សត្វចិញ្ចឹមមានតម្លៃសមស្របលក្ខណៈដីធ្លីនៅភូមិភាគ។
ច្រើនគ្រួសារជនរួមជាតិខ្មែរមានស្ថានភាពលំបាកនៅស្រុកត្រឹងដេបានឧបត្ថម្ភផ្ទះនៅបង្កកម្លាំងឈានឡើងក្នុងជីវភាព |
នៅឃុំវៀងប៊ិញ ជាភូមិភាគមានជនរួមជាតិខ្មែរស្រូបអត្រាជាង៧៤% ចំនួនប្រជាសាស្រ្តទូទាំងឃុំ ដោយការយកចិត្តទុកដាក់អភិវឌ្ឍ ឈើពូជ សត្វចិញ្ចឹមសមស្របជាមួយសក្តានុភាពតាមតំបន់ ទើបផលិតកសិកម្មលើភូមិដ្ឋានឃុំសម្រេចលទ្ធផលខ្ពស់។ តាមសមមិត្តង្វៀងថាញ់ហូវ-អនុលេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងប៊ិញ ឃុំតែងយកចិត្តទុកដាក់ក្នុងបង្វែរស្រូវគ្មានគុណភាពមកផលិតស្រូវអតិផលគុណភាពខ្ពស់។ ទន្ទឹមនោះ បង្កើនចងសម្ព័ន្ធជាមួយបណ្តាអាជីវកម្ម ដើម្បីមានច្រកចេញឱ្យកសិករ។ ឃុំក៏វិនិយោគប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្របម្រើសំណូមពរផលិតបិទជិតជាង៨២%នៃផ្ទៃដី ផលិតស្រូវពូជមានផ្ទៃដីជិត១០០ហិកតា សំខាន់គឺពូជស្រូវ ST បម្រើឱ្យផលិតស្រូវរដូវសម្រក ឆ្លើយតបសំណូមពរស្រូវពូជនៅភូមិភាគ។ កន្លងពីនោះ រួមចំណែកបង្កើនតម្លៃផលិតលើផ្ទៃដីផលិតកសិកម្ម១ហិកតាពី១៤០លានដុង/ហិកតា ឆ្នាំ២០២០មកដល់សព្វថ្ងៃសម្រេច១៦៩លានដុង/ហិកតា រួមចំណែកបង្កើនចំណូលកែប្រែជីវភាពប្រជាជន។ ដោយទាញយកប្រសិទ្ធភាពប្រភពកម្លាំងរបស់កម្មវិធីគោលដៅជាតិនិងបណ្តាគោលនយោបាយជនជាតិរបស់បក្ស រដ្ឋ រួមនិងការខ្នះខ្នែងច្នៃប្រឌិតការខំប្រឹងឈានឡើងជីវភាពរបស់មាមីងខ្មែរនៅលើភូមិដ្ឋានស្រុកត្រឹងដេមួយថ្ងៃកាន់តែមានសម្រស់។ ប្រសិនឆ្នាំ២០១៩ អត្រាគ្រួសារក្រជាជនជាតិខ្មែរនៅស្រុកស្រូបអត្រា៥,៥% ដល់ឆ្នាំ២០២៤ ថយចុះនៅ៣,៣៨%។
ជាមួយការតម្រង់ទិសត្រឹមត្រូវរួមនិងការយកចិត្តទុកដាក់ឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាច សេដ្ឋកិច្ច-សង្គមក្នុងតំបន់ជនជាតិភាគតិចនៅស្រុកត្រឹងដេនឹងបន្តមានភាពវិវឌ្ឍ។
ហាយហា-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin