ទម្រង់កាត់ស្រូវដោយម៉ាស៊ីនកាត់បោកចម្រុះរបស់ពូលីវថាញ់ធីន ឃុំអាងហ៊ីប ស្រុកចូវថាញ់នាំមកនូវចំណូលខ្ពស់ |
តាមសមមិត្តយឿងវ៉ាំងរយ-អនុប្រធានសមាគមកសិករស្រុកចូវថាញ់ ឆ្លងតាមការពិនិត្យជម្រើសចុងឆ្នាំ២០២៣ ទូទាំងស្រុកមានជាង៤០០០គ្រួសារសម្រេចកិត្តិនាមកសិករផលិតអាជីវកម្មពូកែគ្រប់ថ្នាក់ ក្នុងនោះ ថ្នាក់មជ្ឈិម៣០គ្រួ ថ្នាក់ខេត្ត១១៨គ្រួ ថ្នាក់ស្រុក៤០៤គ្រួ ថ្នាក់ឃុំ៤.០៦៣គ្រួ។ ចលនាកសិករផលិត ធ្វើអាជីវកម្មពូកែមានច្រើនទម្រង់សេដ្ឋកិច្ចប្រសិទ្ធភាព តាំងពីនោះ រួមចំណែកបន្ថយអត្រាគ្រួសារក្រមធ្យម២,៨៣% ក្នុងនោះបន្ថយអត្រាគ្រួសារខ្មែរក្រគឺ៣,៧៨%។
ជាគ្រួសារជនជាតិភាគតិចមានទម្រង់ផលិត ធ្វើអាជីវកម្មឆ្នើម ពូលីវថាញ់ធីន នៅឃុំអាងហ៊ីប សម្រេចជោគជ័យជាមួយទម្រង់ផលិតស្រូវ គួបផ្សំជាមួយសេវាកាត់ស្រូវដោយម៉ាស៊ីនកាត់បោកចម្រុះ។ បានដឹង មុននេះជីវភាពលំបាកទាំងគ្រួសារពឹងលើដីផលិតស្រូវ៦កុង។ ប៉ុន្មានឆ្នាំនោះ ដោយមិនទាន់មានបទពិសោធន៌ មិនទាន់ចេះអនុវត្តវិទ្យាសាស្រ្តបចេ្ចកទេស ទើបទិន្នផលស្រូវទាប។ ក្រោយមក ឆ្លងតាមការស្រាវជ្រាវវិធីធ្វើប្រសិទ្ធភាព ជ្រើសពូជស្រូវសមស្របជាមួយដីធ្លីភូមិភាគ អនុវត្តបណ្តាវិធានការថែទាំត្រូវ ទើបវាលស្រូវក៏ផ្តល់ទិន្នផលខ្ពស់ តាំងពីនោះ ប្តីប្រពន្ធពូសន្សំទុនទិញបន្ថែមដី បើកទូលាយផ្ទៃដីផលិត។ ពូធីនឱ្យដឹង៖ រាល់ឆ្នាំប្តីប្រពន្ធខ្ញុំសន្សំប្រាក់ទិញស្រែបានពី២-៣កុង មកដល់សព្វថ្ងៃ គ្រួសារខ្ញុំមានផ្ទៃដីស្រែទាំងអស់៤០កុង ផលិតពី៣រដូវ/ឆ្នាំ ក្រោយពីទូទាត់ថវិការួច នៅចំណេញ១៨០លានដុង។ ឃើញការអនុវត្តវិធីប្រមូលស្រូវដោយម៉ាស៊ីនបានមាមីងកសិករពេញនិយម ទើបឆ្នាំ២០១៦ ពូធីនសម្រេចបុលទុនធនាគាររួមនិងប្រាក់សន្សំបានវិនិយោគទិញម៉ាស៊ីនកាត់បោកចម្រុះដើម្បីធ្វើសេវាឱ្យមាមីងភូមិភាគ។ ពូធីនឱ្យដឹងបន្ថែម៖ ទម្រង់កាត់ស្រូវឈ្នួលដោយម៉ាស៊ីនកាត់បោកចម្រុះ ជួយគ្រួសារខ្ញុំមានចំណូលប្រហែល៧០០លានដុង/ឆ្នាំ ព្រមទាំងបង្កការធ្វើឱ្យពលករភូមិភាគ១២រូបទៀត។ ថ្មីៗនេះ គ្រួសារខ្ញុំទើបទិញបន្ថែមម៉ាស៊ីនកាត់បោកចម្រុះ១គ្រឿងទៀត តម្លៃជិត៨០០លានដុង ទទួលបុណ្យសែនដូនតាឆ្នាំនេះគ្រួសារខ្ញុំរីករាយនិងសុខដុមជាង។
ទម្រង់ដាំពុទ្រានាំមកចំណូលខ្ពស់របស់ពូលីសាង ឃុំអាងហ៊ីបនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច |
ប្រហែល៨ឆ្នាំនេះ គ្រួសារពូលីសាងនៅឃុំអាងហ៊ីប មានជីវភាពស្ថេរភាពដោយទម្រង់ដាំពុទ្រា។ ពូសាងឱ្យដឹង៖ មុននេះ គ្រួសារខ្ញុំសំខាន់ដាំស្ពៃមើម ប៉ុន្តែជិត១០ឆ្នាំនេះ ឃើញទម្រង់ដាំពុទ្រារបស់មាមីងភូមិភាគនាំមកប្រសិទ្ធភាពសេដ្ឋកិច្ច ទើបខ្ញុំទិញកូនពូជមកដាំសាក។ ក្រោយជាង១ឆ្នាំ ឃើញដើមលូតលាស់ល្អ ផ្តល់ផ្លែផ្អែមស្រួយ ទីផ្សារពេញនិយម តម្លៃលំនឹង ឆ្នាំ២០១៨ខ្ញុំសម្រេចជ្រើសទម្រង់ដាំពុទ្រា។ តាមពូសាង ជាមួយផ្ទៃដី២.០០០ម២ដាំបានពុទ្រាប្រហែល១.៥០០ដើម ក្រោយជាង១ឆ្នាំដាំក៏ប្រមូលផល។ ក្នុងមួយឆ្នាំពុទ្រាប្រមូលផល២លើក លើកទី១ពីខែមិថុនាដល់ខែសីហា លើកទី២ពីខែកញ្ញាដល់ខែធ្នូ ទិន្នផលសម្រេចពី៦-៧តោន/២លើក។ បើលក់នៅចម្ការឱ្យឈ្មួញ តម្លៃពី១៥.០០០-២០.០០០ដុង/គីឡូក្រាម ក្រោយពីផាត់ទាត់រួចស្រេច នៅចំណេញប្រហែល៨០លានដុង។ ឆ្នាំនេះ ដោយអាកាសធាតុល្អ ដើមពុទ្រាផ្តល់ទិន្នផលខ្ពស់និងតម្លៃក៏លំនឹង។
រយៈពេលខាងមុខ សំដៅជួយសមាជិក សំខាន់គឺសមាជិកជាជនជាតិខ្មែរលើកកម្ពស់ជីវភាព ស្រុកនិងប្រមូលផ្តុំអនុវត្តល្អការបញ្ចូលប្រភពកម្លាំងរបស់ខេត្តជាមួយកម្មវិធី គម្រោងរបស់បក្ស រដ្ឋ។ សំខាន់គឺអនុវត្តល្អកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច ដំណាក់កាល២០២១-២០២៥ ជំរុញចលនាកសិករប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាននិងបន្ថយក្រស្ថេរភាព សកម្មផ្លាស់ប្តូរវិទ្យាសាស្រ្តបចេ្ចកទេសក្នុងផលិតជួយមាមីងបង្កើនចំណូលទទួលបុណ្យសែនដូនតាសុខដុម សុភមង្គល។ សមមិត្តយឿងវ៉ាំងរយឱ្យដឹងដូច្នេះ៕
ថាញ់វ៉ាង-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin