ដាំបន្លែមានប្រាក់ចំណូលលំនឹង

04:55, 30/10/2024

ប៉ុន្មាន​ឆ្នាំ​កន្លង​ សមា​ជិក​កសិករ​នៅ​លើ​ភូមិ​ដ្ឋាន​ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ (សុក​ត្រាំង​) ឆ្លៀត​យក​ដី​ចម្ការ​តាម​មាត់​ព្រែក​ដើម្បី​ដាំ​បន្លែ​។ ទម្រង់​ផលិត​នេះ​បាន​ជួយ​សមា​ជិក​ជា​ច្រើន​មាន​បន្ថែម​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព។

ពូឡាទីប ភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង) កំពុងថែទាំចម្ការបន្លែរបស់គ្រួសារ
ពូឡាទីប ភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេ (សុកត្រាំង) កំពុងថែទាំចម្ការបន្លែរបស់គ្រួសារ

តាម​ប្រ​ធាន​សមា​គម​កសិករ​ឃុំ​លីវ​ទូ មក​ទស្សនា​ទម្រង់​ដាំ​បន្លែ​របស់​គ្រួ​សារ​ពូ​ឡា​ទីប នៅ​ភូមិ​ព្រែក​ចាក​ ឃុំ​លីវ​ទូ នៅ​ចំ​ពោះ​មុខ​យើង​ខ្ញុំ​រង​បន្លែ​សា​ឡាត់ ស្ពៃ​ក្តោប​និង​ពោត​ដែល​កំ​ពុង​លូត​លាស់​ខៀវ​ល្អ​។ ពូ​ឡា​ទីប​ឱ្យ​ដឹង​៖ គ្រួ​សារ​ខ្ញុំ​ដាំ​ដំ​ណាំ​ច្រើន​ឆ្នាំ​ហើយ ​ប៉ុន្តែ​ពី​មុន​ដាំ​លើ​ផ្ទៃ​ដី​តែ​២.០០០​ម​  ដែល​ឪ​ពុក​ម្តាយ​ចែក​ឱ្យ ក្រោយ​មក​ឃើញ​ទម្រង់​ផ្តល់​ប្រាក់​ចំ​ណូល​លំ​នឹង​ ដូច្នេះ​ ប្តី​ប្រ​ពន្ធ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​កែ​ប្រែ​ផ្ទៃ​ដី​ជិត​១.០០០​ម​ ជុំ​វិញ​ផ្ទះ​ដើម្បី​បើក​ទូ​លាយ​​ទម្រង់​រក​ប្រាក់​ចំ​ណូល​បន្ថែម​។ ជា​មួយ​នឹង​ផ្ទៃ​ដី​៣០០០​ម​ គ្រួ​សារ​ពូ​ដាំ​បន្លែ​ជា​ច្រើន​ប្រ​ភេទ​ដូច​ជាៈ សា​ឡាត់ ស្ពៃ​ក្តោប​ ពោត​បា​រាំង​និង​ពោត...​៣​រដូវ​/ឆ្នាំ។ តាម​ពូ​ឡា​ទីប​មុន​ពេល​ដាំ​បន្លែ​ ពូ​ចាប់​ផ្តើម​កែ​ប្រែ​ដី​ធ្វើ​រង​ការ​ប្រើ​ប្រាស់​​ជីសរី​រាង្គ​គួប​ផ្សំ​ជា​មួយ​ជី​ចម្រុះ​ដើម្បី​កែ​ប្រែ​ដី​ផង លើក​កម្ពស់​គុណ​ភាព​បន្លែ​ផង ​និង​អនុ​វត្ត​ដំណើរ​ការ​បច្ចេក​ទេស​ត្រឹម​ត្រូវ​ក្នុង​ការ​ដាំ​និង​ថែ​ទាំ​ ដូច្នេះ​ចម្ការ​បន្លែ​របស់​គ្រួ​សារ​ពូ​លូត​លាស់​ល្អ​។ រៀង​រាល់​ឆ្នាំ ពូ​ចំ​ណេញ​ជាង​១០០​លាន​ដុង អា​ស្រ័យ​ហេតុ​នេះ​ជីវ​ភាព​គ្រួ​សារ​ពូមួយ​ជំ​ហាន​ម្តង​ៗ​បាន​លំ​នឹង​និង​ឈាន​ឡើង​ចាក​ផុត​ក្រ។

ក៏​ជា​គ្រួ​សារ​​មាន​ជីវ​ភាព​លំ​នឹង​ ដោយ​ចេះ​អនុ​វត្ត​ទម្រង់​ផលិត​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ ពូ​ផាង​វ៉ាំង​ធេ នៅ​ភូមិ​ជា​មួយ​គ្នា​ចែក​​រំ​លែក​៖ ខ្ញុំ​បង្កើត​អា​ជីព​ជា​មួយ​ដី​ចម្ការ​១​កុង​និង​ដី​ស្រែ​៨​កុង​ប៉ុន្តែ​ពេល​នោះ​មិន​ទាន់​ដឹង​ពី​រ​បៀប​ជ្រើស​ពូជ​ដំ​ណាំ​គុណ​ភាព​សម​ស្រប​ជា​មួយ​ដី​មិន​ដឹង​ពី​របៀប​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ផលិត​ សំ​ខាន់​តាម​បែប​ប្រ​ពៃ​ណី​ ដូច្នេះ​ទិន្ន​ផល​ទាប​។ បន្ទាប់​ពី​បាន​ចូល​រួម​ថ្នាក់​បណ្តុះ​បណ្តាល​ណែនាំ​ពី​វិទ្យា​សាស្ត្រ​-បច្ចេក​ទេស​ដាំ​ដុះ​ ការ​ជ្រើស​ពូជ​ការ​ថែ​ទាំ​វិធី​សាស្ត្រ​បង្ការ​ជំ​ងឺ​ដង្កូវ​ក្រា​ឱ្យ​ដំ​ណាំ​ ដូច្នេះ​ទម្រង់​ដាំ​បន្លែ​របស់​គ្រួ​សារ​ពូ​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ដំបូង​។ តាម​ពូ​វ៉ាំង​ធេ ជា​មួយ​នឹង​ដី​ចម្ការ​១​កុង​ដាំ​បន្លែ​គ្រប់​ប្រ​ភេទ​ដូចៈ ខ្ទឹម​ ម្ទេស​ ស្ពៃ​ ជ្រក់...​៣រដូវ​/ឆ្នាំ បន្ទាប់​ពី​គិត​ចំ​ណាយ​រួច​ចំ​ណូល​ប្រ​ហែល​៤០​លាន​ដុង/ឆ្នាំ។ ដោយ​ឃើញ​ថា​ទម្រង់​នេះ​មាន​ប្រ​សិទ្ធ​ភាព​ នា​ពេល​ខាង​មុខ​ពូ​វ៉ាំង​ធេ​នឹង​សម្រេច​ចិត្ត​បើក​ទូ​លាយ​ទម្រង់​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​កែ​លម្អ​ជីវ​ភាព​។

សមមិត្ត​ឡឹម​ធី​តា​រា​-ប្រ​ធាន​សមា​គម​កសិករ​ ឃុំ​លីវ​ទូ​ឱ្យ​ដឹង​៖ ទម្រង់​ដាំ​បន្លែ​កំ​ពុង​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​មា​មីង​កសិករ​។ ដើម្បី​បើក​ទូ​លាយ​ទម្រង់​នេះ​ នា​ពេល​ខាង​មុខ​ សមា​គមក​សិករ​ឃុំ​សហ​ការ​យ៉ាង​សកម្ម​ជាមួយ​ផ្នែក​ជំ​នាញ​ចាត់​តាំង​បណ្តា​ថ្នាក់​ហ្វឹក​ហាត់​ពី​បច្ចេក​ទេស​ដាំ​ ណែ​នាំ​អំ​ពី​វិធាន​ការ​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​ដង្កូវ​ក្រា​ត្រូវ​របៀប​ បង្ក​លក្ខ​ណៈ​សម្រាប់​សមា​ជិក​កសិករ​បើក​ទូលាយ​ទម្រង់​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម​ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​

ថាញ់វ៉ាង​