ជំនួយមធ្យោបាយចិញ្ចឹមជីវិតដើម្បីជួយជនជាតិភាគតិចចាកផុតក្រ

06:55, 03/10/2024

ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​និង​រដ្ឋ គណៈ​ផ្នែក​គ្រប់​ថ្នាក់​ក្នុង​ខេត្ត​ មាន​ច្រើន​ទម្រង់​មធ្យោ​បាយ​ចិញ្ចឹម​ជីវិត​បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត រួម​ចំ​ណែក​ជួយ​ជន​ជាតិ​ភាគ​តិច​មាន​ឱ​កាស​ពង្រីក​សេដ្ឋ​កិច្ច​ ជា​ជំ​ហាន​ឈាន​ឡើង​ចាក​ផុត​ក្រ​ដោយ​ចីរ​ភាព​ ដើម្បី​កសាង​ជីវ​ភាព​គ្រួ​សារ​ពី​មួយ​ថ្ងៃ​កាន់​តែ​សុខ​ដុម​។

បងស្រីស៊ុកធីមីឡេ លាងមើមឈូកមុនពេលយកទៅលក់ឱ្យឈ្មួញ
បងស្រីស៊ុកធីមីឡេ លាងមើមឈូកមុនពេលយកទៅលក់ឱ្យឈ្មួញ

សុកត្រាំង​ជាខេត្ត​មានជនជាតិ​ភាគតិច​រស់​នៅ​កុះ​ករ ស្រូប​អត្រា​៣៥,៤៤%នៃ​ប្រ​ជា​ជនទូទាំង​ខេត្ត​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​៣០,១៩% ជន​ជាតិ​ហ្វា៥,២២% និង​២៥ជនជាតិ​ភាគតិច​ផ្សេង​ទៀត​ ស្រូប​អត្រា​០,០៣៦%។ ចំពោះ​ជនជាតិ​ភាគតិច​ ពិសេស​គឺ​ជនរួម​ជាតិ​ខ្មែរ​ ការ​ផ្សព្វ​ផ្សាយ​កម្មវិធី​ទិសដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋកិច្ច​-សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​ដំណាក់​​កាល​២០២១-២០៣០ ដំណាក់​កាលទី១ ចាប់​ពី​ឆ្នាំ​២០២១-​២០២៥ លើ​ភូមិ​ដ្ឋាន​ខេត្ត​សុក​ត្រាំង​មាន​អត្ថន័យ​និង​តួនាទី​យ៉ាង​សំខាន់​។ កម្មវិធី​ជា​គោល​ការណ៍ធំរបស់​បក្ស​និង​រដ្ឋ​យើង​អំពី​ការ​ងារ​ជនជាតិ​និង​គោល​នយោ​បាយ​ជន​ជាតិ​ដែលបានយកចិត្ត​ទុក​ដាក់​វិនិ​យោគ​សម្រាប់​អភិ​វឌ្ឍសេដ្ឋ​កិច្ច​-សង្គម​​នៅ​តំបន់​ជនជាតិ​ភាគតិច​ផ្សារភ្ជាប់​នឹង​ការ​ងារ​ដោះ​ស្រាយ​បានល្អពី​បណ្តា​បញ្ហា​សង្គម​ បន្ថយ​ក្រ​ដោយ​ចីរភាព​។ ប៉ុន្មាន​ឆ្នាំ​កន្លង គណៈ​កម្មា​ធិការ​បក្ស រដ្ឋអំណាច​គ្រប់​ថ្នាក់​បានដឹក​នាំ​ចង្អុល​ការ​ផ្សព្វ​ផ្សាយអនុ​វត្តបានល្អបណ្តាគោល​ការណ៍ គោលនយោ​បាយរបស់​បក្សនិង​រដ្ឋចំពោះ​តំបន់​ជនជាតិ​ភាគតិច​ ពិសេស​ គឺ​អនុ​វត្តគោលការ​ណ៍ រចនា​សម្ព័ន្ធ​កសិ​កម្ម​ជនបទ​។ អនុ​វត្តកម្មវិធី​ ដំណាក់​កាល​២០២២-​២០២៣ ដោយ​សរុប​ថវិកា​គឺ​៦៣៤.៩៩១​លាន​ដុង បាន​ជំនួយ​បង្វែរ​របរចំនួន​៤.៦០៥​គ្រួ​សារ ផ្សព្វ​ផ្សាយជាង​៦៧​ទម្រង់​សម្រាប់​ពង្រីក​ការ​ផលិត​ មធ្យោ​បាយ​ចិញ្ចឹម​ជីវិត​នៅ​សហគម​ន៍។ល។ ដូច្នេះ ​ទើប​ជីវភាព​ប្រជា​ជនតំបន់​ជនជាតិ​ភាគ​តិចមាន​ភាព​វិវឌ្ឍយ៉ាង​សកម្ម​។ ភាព​ជាក់​ស្តែង​បាន​ឃើញ​ថា ផ្តើម​ពីការ​ផ្សព្វ​ផ្សាយមានប្រសិទ្ធភាព​បណ្តាទម្រង់​មធ្យោ​បាយចិញ្ចឹម​ជីវិត​ជនជាតិ​ភាគតិច​នៅ​លើភូមិ​ដ្ឋាន​ខេត្ត​មិន​ទន្ទឹង​រង់​ចាំ​ពីការ​ជំនួយ​របស់​រដ្ឋ។ ជន​ជាតិ​ភាគ​តិច​ខិតខំ​ធ្វើ​សេដ្ឋកិច្ច​ ចេះ​អនុ​វត្តវិទ្យា​សាស្រ្តបច្ចេក​ទេស ជម្រើ​ស​ពូជ​ដំណាំ សត្វ​ចិញ្ចឹម​មានតម្លៃ​សម​ស្រប​នឹង​ដីធ្លី​ អា​កាស​ធាតុ​។ ភូមិ​ភាគជាច្រើន​មាន​របៀប​ធ្វើ​ល្អៗ បណ្តាគ្រួ​សារក្រមានស្មារ​តី​ឈាន​ឡើង​និង​មានជីវភាព​ល្អប្រសើរ​។ គំរូ​ដូច​សមា​ជិកា​នៃ​សាខា​សមាគម​ភូមិ​ភូឌឹក ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) គឺ​បង​ស្រី​ស៊ុកធីមី​ឡេ​ជាជនជាតិ​ខ្មែរ​ ពង្រីក​ទម្រង់​ដាំ​ឈូក​យក​មើម។ ទន្ទឹម​នឹង​នោះ​ បងឡេនៅ​ទាំង​ចិញ្ចឹម​បន្ថែម​គោ​សាច់ ទម្រង់​នេះ​បានជួយ​ឱ្យ​គ្រួ​សារបងស្រី​ចាកផុត​ក្រ ឈាន​ឡើង​ក្នុង​ជីវភាព​។ តាម​ការ​ស្វែង​យល់​របស់​យើង​ខ្ញុំ​បាន​ដឹង​ថា ពីមុន​ គ្រួ​សារបង​ឡេជា​គ្រួ​សារក្រ អាស្រ័យ​គ្មាន​ដីផលិត​ ដូច្នេះ​​ជីវភាព​ជួប​ការ​លំបាក។ ប៉ុន្តែ​ចាប់​ពីពេល​បាន​រដ្ឋ​ឱ្យ​បុល​ទុន​សម្រាប់​វិនិ​យោគការ​ផលិតធ្វើ​អាជីវកម្ម​ ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ បងស្រី​បានជម្រើស​ទម្រង់​ដាំ​ឈូក​យកមើម ចិញ្ចឹម​គោសាច់ដើម្បី​ពង្រីក​សេដ្ឋកិច្ច​គ្រួ​សារ។ សព្វថ្ងៃ​ ក្នុង​ទ្រុង​មាន​គោ៥​ក្បាល​ ក្នុង​នោះ​​មាន​គោ​មេ២​ក្បាល​។ ចំណែក​ការ​ដាំ​ឈូក​បងស្រី​ជួល​ដីគេចំនួន​១០កុងសម្រាប់​ដាំ​ហើយ​បានប្រមូល​ផលជុំ​ឆ្នាំ​។ មើមឈូក​របស់​បងឡេចន្លោះ​៣ថ្ងៃ​ប្រមូល​ផលម្តង​ទទួល​បានពី២០-៦០គីឡូក្រាម​ដោយ​លក់​តម្លៃ​២២ពាន់​ដុង/គីឡូក្រាម​បានជួយ​ប្រភព​ចំណូល​លំនឹង​ដល់​គ្រួ​សារបង។ សំ​ណេះ​សំណាល​ជាមួយ​យើង​ខ្ញុំ​ បងឡេ​បាន​ឱ្យ​ដឹង​៖ ដោយ​ឃើញ​ស្ថាន​ភាព​ជួប​ការ​លំបាក ដូច្នេះ​ រដ្ឋបានពិនិត្យ​ឱ្យ​ខ្ញុំ​បុល​ចំនួន​៣០លានដុងដើម្បី​មានទុន​វិនិ​យោគការ​ផលិត​។ ឃើញ​គ្រួ​សារ​ខ្ញុំ​ឧស្សាហ៍ព្យា​យាម​ ប្រឹង​ប្រែង​ធ្វើ​ការ​បង្កបង្កើន​ផល រដ្ឋបានឱ្យ​បុល​ទុន​បន្ថែម​ដើម្បី​បើក​ទូលាយ​ផ្ទៃ​ដីដាំ​ឈូក​យក​មើម​និង​ចិញ្ចឹម​គោសាច់។ អាស្រ័យ​ទម្រង់​ផលិត​សម្រេច​ប្រសិ​ទ្ធភាព​ ទើប​គ្រួ​សារសងប្រាក់​បុល​រួច​រាល់​និង​ចិញ្ចឹម​កូន​រៀន​សូត្រ​បានត្រឹម​ត្រូវ​។

ជនរួម​ជាតិ​ខ្មែរ​នៅ​ស្រុក​មីស្វៀង (សុក​ត្រាំង​) ស្រូប​អាត្រាជាង​៣៣%។ រយៈ​ពេល​កន្លង ស្រុក​មីស្វៀង​បាន​ផ្សព្វ​ផ្សាយអនុ​វត្តគម្រោង​លើភូមិ​ដ្ឋាន​ស្រុក​ អាទិ​ភាព​វិនិយោគឱ្យ​ភូមិ​លំបាក​ពិសេស​ចំនួន​៣ ក្នុង​នោះ​ មានការ​វិនិ​យោគហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​ ជំនួយ​ពង្រីក​ការ​ផលិត​ មធ្យោ​បាយ​ចិញ្ចឹម​ជីវិត​សហគមន៍ បង្វែរ​របរ ជំនួយ​ទឹក​ស្អាត​ បណ្តុះ​បណ្តាល​របរ ដោះស្រាយ​ការ​ងារ​ធ្វើ​ឱ្យ​ពលករ​នៅ​តំបន់​ជនជាតិ​ភាគតិច​។ល។ គ្រួ​សារ​បង​ស៊ើង​គឿង នៅ​ភូមិ​អំពូជ្រុំ​ ឃុំ​ថាមដូង​ ស្រុក​មីស្វៀង​ ជាគ្រួ​សារក្រ គ្មាន​ដីផលិត​ តែងធ្វើ​ការ​ឈ្នួល​ជុំ​ឆ្នាំ​ ទ្រព្យសម្បត្តិ​ក្នុង​គ្រួ​សារមានតែ​គោ២ក្បាល​។ ឆ្នាំ​២០២៣​បងគឿងបានរដ្ឋឱ្យ​បុល​ទុន​ចំនួន​១០លានដុង បងគឿងទិញទូក​និង​ម៉ាស៊ីន​ធ្វើ​មធ្យោ​បាយសម្រាប់​កាត់​ស្មៅ​ឱ្យ​គោស៊ី។ ក្រៅ​ពីនោះ​ ទូក​នេះ​នៅ​ទាំង​ដឹក​ជញ្ជូន​ស្រូវ​ ស្មៅ​ឱ្យ​មាមីង​ក្នុង​ភូមិ​ដើម្បី​រកប្រាក់​ចំណូល​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ។

ជាមួយ​ការ​យកចិត្ត​ទុក​ដាក់​របស់​បក្សនិង​រដ្ឋ បន្តការ​ផ្សព្វ​ផ្សាយគោលការណ៍វិនិ​យោ​គ ជំនួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំបន់​ជនជាតិ​ភាគតិច​ ព្រមជា​មួយ​នោះ​ដែរ​ ដោយ​ការ​ម្ចាស់​ការ​ប្តេជ្ញា​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំណាច​ អង្គការ​មហា​ជននិង​ការ​ស្របមតិ​របស់​ប្រជា​ជនក្នុង​ការ​ផ្សព្វ​ផ្សាយអនុ​វត្តកម្មវិធី​ព្រមគ្នាដោយ​ប្រ​សិទ្ធ​ភាព​ សង្ឃឹម​ថា ខេត្ត​សុកត្រាំង​នឹង​ឆាប់​អនុ​វត្តសម្រេច​បណ្តាលក្ខឋានទិសដៅ​ជាតិ​អភិ​វឌ្ឍសេដ្ឋកិច្ច​-សង្គម​ ធានាលំនឹង​ការ​ផលិត​និង​ជីវភាព​របស់​ជនជាតិ​ភាគតិច​ អនុ​វត្ត​ទិសដៅ អភិ​វឌ្ឍគ្រប់​វិស័យ​នយោ​បាយ សេដ្ឋកិច្ច​ វប្ប​ធម៌​ សង្គម​និង​សន្តិ​សុខ-ការ​ពារប្រទេស​នៅ​លើភូមិ​ដ្ឋាន​តំបន់​ជនជាតិ​ភាគតិច​”៕

គីមង៉ុក​-សុផល