ជីវភាពកែលម្អ សេដ្ឋកិច្ចអភិវឌ្ឍអាស្រ័យគោលនយោបាយជនជាតិ

HỒNG TƠ 07:13, 23/09/2024

ឃុំ​ឡុងភូ​ ស្រុក​ឡុងភូ​(សុក​ត្រាំង) ​ជា​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​ ស្រូប​អត្រា​ជាង​៧០%។ ​ប៉ុន្មាន​ឆ្នាំកន្លង ​អាស្រ័យ​អនុវត្ត​ល្អ​កម្មវិធី​ទិស​ដៅ​ជាតិ​និង​បណ្តា​គោល​នយោ​បាយ​ជន​ជាតិ​ ដូច្នេះ​ ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ភូមិ​ស្រុក​បាន​វិនិយោគ​ ជីវភាព​ប្រជា​ជន​កាន់​តែ​បាន​កែលម្អ​លើក​កម្ពស់។

តាម​របាយ​ការណ៍​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​ ក្នុង​រយៈ​ពេល​៩ខែ​ដើម​ឆ្នាំ​២០២៤ ​គណៈ​កម្មា​ធិ​ការប្រជា​ជន​ឃុំ​ឡុងភូ​អនុវត្ត​បែង​ចែក​ថវិកា​ដែល​គួប​ផ្សំ​ទាំង​២​ប្រភព​ថវិកា​មជ្ឈិម​និង​ភូមិ ភាគ​ជា​មួយ​គម្រោង​ដូចៈ ​ឧបត្ថម្ភសង់​ផ្ទះ​នៅ​ឱ្យ​គ្រួសារ​ក្រ​ឧបត្ថម្ភ​ទឹក​ស្អាត​ស្រប​អនាម័យ​ឧបត្ថម្ភ​អភិវឌ្ឍ​ផលិត​មុខ​របរ​សម្រាប់​ចិញ្ចឹម​ជីវិត​សហគមន៍​សរុប​ថវិកា​ជាង​២​ពាន់​លាន​ដុង។​ក្នុង​នោះ​គម្រោង​ជួយ​ឧបត្ថម្ភ​សង់​ផ្ទះ​នៅ​ឱ្យ​គ្រួសារ​ក្រ ​គ្រួសារ​ដែល​មាន​ស្ថាន​ភាព​ជួបលំបាក​គឺ២១​ខ្នង​ សរុប​តម្លៃ​៩៤២​លាន​ដុង ​ថវិកា​មជ្ឈិម​៧៩២​លាន​ដុង​និង​ថវិកា​ភូមិ​ភាគ​១៥០​លាន​ដុង។

គ្រួសារ​ពូឡឹម​សយ​នៅ​ភូមិ​បឹង​ឡុង​ឃុំ​ឡុង​ភូ​(ស្រុក​ឡុងភូ) ​មាន​ស្ថាន​ភាព​លំបាក​ គ្មាន​ដី​ផលិត​ កូនៗ​របស់​ពូ​មានគ្រួសារ​ចេញ​នៅ​ដោយ​ឡែក​និង​ទៅ​ធ្វើ​ការ​ឆ្ងាយ​ពូមីង​រស់​នៅ​ជា​មួយ​ចៅ​នៅ​ក្នុង​ផ្ទះ​ទ្រុឌ​ទ្រោម។​ ដើម​ឆ្នាំ​២០២៤​ គ្រួសារពូ​បាន​ឃុំ​ឧបត្ថម្ភ​សង់​ផ្ទះ​នៅ​ជា​មួយ​ថវិកា​៤៤លាន​ដុង។ ​ពូសយ​ចែក​រំលែក៖ ​រាល់​ពេល​ភ្លៀង​ម្តងៗ ​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាច​ផ្ទះ​បាក់​រលំ​បាន​រដ្ឋ​ឧបត្ថម្ភ​សង់​ផ្ទះ​នៅ​ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ចាប់​ពី​ពេល​នេះ​តទៅ​ខ្ញុំ​មាន​កន្លែង​សម្រាប់​ជ្រកភ្លៀង ​ជ្រក​ក្តៅ​អរ​គុណ​រដ្ឋ​អំណាច​ភូមិភាគ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​គិត​អាន​ដល់​ជីវភាព​របស់​ប្រជាជន។

Gia đình chú Lâm Soi ở ấp Bưng Long, xã Long Phú (Long Phú) được hỗ trợ xây dựng nhà ở (Đứng giữa). Ảnh: Hồng Tơ

គ្រួសារ​ពូ​ឡឹម​សយ​(ទីពីរ​ពី​ខាងស្តាំ) ​នៅ​ភូមិ​បឹង​ឡុង​ ឃុំ​ឡុងភូ​(ឡុងភូ) ​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​នៅ​

ទន្ទឹម​នឹង​នោះ ​ឃុំ​នៅ​ទាំង​អនុវត្ត​កម្មវិធី​ទិស​ដៅ​ជាតិ​បន្ថយក្រ​ស្ថេរភាព​ជា​មួយ​គម្រោង​ចិញ្ចឹម​គោ​ពូជ ​ឧបត្ថម្ភ​ដល់​១០​គ្រួសារ ​ដោយ​មិន​ប្រមូល​ទុន​មក​វិញ ​គ្រួសារ​នីមួយៗ​បាន​ឧបត្ថម្ភ​គោ​២​ក្បាល​សរុប​ប្រភព​ទុន​សម្រាប់​គម្រោង​មានចំនួន​៣៩៤​លាន​ដុង។

ជា​គ្រួសារ​ដែល​បាន​ជំនួយ​ឧបត្ថម្ភ​គោ​ពូជ​២​ក្បាល​ពី​កម្មវិធី​ទិស​ដៅ​ជាតិ​បន្ថយក្រ​ស្ថេរ​ភាព ​បង​ថាច់​ថាញ់​យុង​នៅ​ភូមិ​បឹង​ឡុង​ ឃុំ​ឡុងភូ​(ស្រុក​ឡុងភូ)​ឱ្យ​ដឹង៖ ​ដោយ​ឃើញ​ស្ថាន​ភាព​គ្រួសារ​របស់​ខ្ញុំ​លំបាក​ ឃុំ​បាន​ជួយ​ឧបត្ថម្ភ​គ្រួសារ​ខ្ញុំ​ដោយ​គោ​ស៊ីន​មួយ​គូ ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ធ្វើ​ការ​រក​ស៊ី​ ពេល​ត្រឡប់​មក​ពី​ធ្វើ​ការ​ឈ្នួល​ ខ្ញុំ​មើល​ថែ​គោ ​កាត់​ស្មៅ​ឱ្យ​គោស៊ី ​ជីវភាព​គ្រួសារ​កាន់​តែ​សប្បាយ​រីក​រាយ​មាន​ភាព​លំនឹង​ជាង​មុន​ច្រើន​។

Anh Thạch Thanh Dũng ở ấp Bưng Long, xã Long Phú (Long Phú) được hỗ trợ bò sinh sản. Ảnh: Hồng Tơ

បង​ថាច់​ថាញ់​យុង​ នៅ​ភូម​បឹង​ឡុង ​ឃុំ​ឡុងភូ​(ឡុងភូ) ​បាន​ឧបត្ថម្ភ​គោ​ពូជ

លោក​ក្វាត់​គីម​ត្វង​-ប្រធាន​គណៈ​កម្មា​ធិ​ការ​ប្រជា​ជន​ឃុំ​ឱ្យ​ដឹង៖ ​គោល​នយោ​បាយ​​អាទិភាព​របស់​រដ្ឋ​និងបាន​បែង​ចែក​ពីថវិកា​មជ្ឈិម​គួប​ផ្សំ​ជា​មួយ​ថវិកា​ភូមិភាគ​ ឧបត្ថម្ភ​ការ​អនុវត្ត​គម្រោង​ដល់​មុខ​សញ្ញា​ទទួល​ផល​ជាគ្រួសារ​ក្រ​ គ្រួសារ​ក្បែរ​ក្រ​នៅ​តំបន់​ឆ្ងាយ​ តំបន់​ដាច់​ស្រយាល​ភូមិ​លំបាក​នៅ​លើ​ភូមិដ្ឋាន​ឃុំ ​បាន​រួម​ចំណែក​​ស្ថិរភាព​សង្គម​ជំរុញ​កំណើន​សេដ្ឋកិច្ច។​ មក​ដល់​ពេល​នេះ​ អត្រា​គ្រួសារ​ក្រ​របស់​ឃុំ​ឆ្នាំ​២០២៣​ ថយ​ចុះ​នៅ​ត្រឹម​៦,៩៩%។

ពី​គោល​នយោ​បាយ​​អាទិភាព ​បាន​បង្ក​លក្ខណៈ​ឱ្យ​មាមីង​ខ្មែរ​ឃុំ​ឡុងភូ ​ស្រុក​ឡុងភូ​ មាន​ទំនុក​ចិត្ត​ជឿជាក់​ ឈាន​ឡើង​ចាក​ផុត​ក្រ​ ជីវភាព ​សេដ្ឋកិច្ច​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​និង​អភិវឌ្ឍន៍​៕

ហុងទើ-លីហាន់