ប្រសិទ្ធភាពពីទម្រង់ចិញ្ចឹមមាន់លែងក្នុងចំការរបស់សមាជិកអតីតយុទ្ធជនស្រុកឡុងភូ |
សព្វថ្ងៃ សមាគមអតីតយុទ្ធជនស្រុកឡុងភូមានសមាជិកចំនួន១.៥០០រូប កំពុងប្រជុំជីវភាពនៅតាមសមាគមចំនួន១១និងសាខាសមាគមចំនួន៦១។ ប៉ុន្មានឆ្នាំកន្លង ដោយពង្រីកប្រពៃណីកងទ័ពអ៊ំហូ កម្មាភិបាល សមាជិកបណ្តាសមាគមតែងលត់ដំចរិយាសម្បត្តិនយោបាយរឹងមាំ សាមគ្គី គំរូក្នុងការអនុវត្តបណ្តាការចលនាប្រឡងប្រណាំងស្នេហាជាតិ ផ្សារភ្ជាប់ជាមួយ “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបទហូជីមិញ”។ ទន្ទឹមនឹងនោះ បណ្តាអង្គការសមាគមមិនបង្អង់ផ្លាស់ថ្មីខ្លឹមសារ វិធីសាស្រ្តសកម្មភាពកសាងអង្គការសមាគមស្អាត រឹងមាំរួមចំណែកអនុវត្តល្អបណ្តាភារកិច្ចនយោបាយនៅភូមិភាគ។ ក្នុងការចលនាប្រឡងប្រណាំងជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ចធ្វើមានឱ្យភូមិស្រុក សមាគមគ្រប់ថ្នាក់បានអនុវត្តមានប្រសិទ្ធភាពការចលនា “អតីតយុទ្ធជនជួយគ្នាបន្ថយក្រ ធ្វើសេដ្ឋកិច្ចពូកែ” សមាគមនៅទាំងចលនាសមាជិកគប់វាល់ថវិកាបានជិត៩០០លានដុង គប់វាល់មូលនិធិបានជិត៤៥០លានដុង មូលនិធិមិត្តរួមកងបាន១៤២លានដុង ទុនបុលពីធនាគារគោលនយោបាយសង្គមជាង១៤ពាន់លានដុង សម្រាប់ឱ្យសមាជិកបុលចំនួន៧៥២រូប។ ពីប្រភពទុនខាងលើ បណ្តាសមាជិកពង្រីកសេដ្ឋកិច្ចគ្រួសារនឹងមានច្រើនទម្រង់ផលិតធ្វើអាជីវកម្មសម្រេចប្រសិទ្ធភាពខ្ពស់ដូច ទម្រង់ដាំក្រូចឆ្មារផ្អែមឡើងទ្រើង គួបផ្សំបណ្តុះកូនពូជ ទម្រង់ដាំខ្នុរថៃ ទម្រង់ចិញ្ចឹមគោ ចិញ្ចឹមមាន់ក្នុងចំការ ទម្រង់ដាំដើមស្រកានាគ ទម្រង់ដាំដំណាំចុះវាលស្រែ និងទម្រង់ចូលរួមសេដ្ឋកិច្ចសមូហភាពបាននិងកំពុងពង្រីកប្រសិទ្ធភាពនាំមកនូវប្រភពចំណូលពី១៥០លានដុងដល់១ពាន់លានដុង/ទម្រង់/ឆ្នាំ។ សព្វថ្ងៃ សមាគមស្រុកឡុងភូនៅត្រឹមតែ១៣គ្រួសារក្រ ស្រូបអត្រា០,៨%។ មិនត្រឹមតែប្រឡងប្រណាំងពង្រីកសេដ្ឋកិច្ច អតីតយុទ្ធជនជាកងកម្លាំងគំរូ រាល់សកម្មភាពបំផុតគឺការចូលរួម “ព្រួតដៃកសាងជនបទថ្មី ក្រុងអរិយធម៌”។ កំណត់នេះជាកម្មវិធីសំខាន់ មានអត្ថន័យយុទ្ធសាស្រ្ត បង្កជាទិដ្ឋភាពថ្មីនៅជនបទលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីឱ្យប្រជាជន។ សមាគមគ្រប់ថ្នាក់បានជម្រុញការងារផ្សព្វផ្សាយចលនា ម្ចាស់ការកសាងផែនការ ធានាការងារដូច គប់វាល់កម្លាំងពលកម្មចំនួន២៧.១០០ថ្ងៃ កាប់ឆ្ការស្មៅតាមដងផ្លូវជនបទចំនួន១៥,៥គ.ម ស្តារប្រឡាយវាលស្រែចំនួន៧.៩០០ម ទប់ទំនប់រាំងទឹកប្រៃចំនួន២.០០០ម ជួសជុលស្ពានចំនួន៤៧និងកសាងស្ពានថ្មីចំនួន១៤ដោយថវិកាជាង១ពាន់លានដុងសមាជិកអតីតយុទ្ធជនបរិច្ចាគដីសម្រាប់បើកទូលាយផ្លូវជនបទចំនួន១៥.០០០ម២ កសាងទីស្នាក់ការភូមិ អគារវប្បធម៌ភូមិ មណ្ឌលកីឡា ស្តារព្រែកប្រឡាយដើម្បីមានទឹកសាបបម្រើការផលិត។ល។ ដោយតម្លៃជិត២ពាន់លានដុង។ ចលនាសមាជិកនិងប្រជាជនធ្វើបង្គោលទង់ ធ្វើ របង កសាងដងផ្លូវជនបទគំរូ ទម្រង់អុជបំភ្លឺដងផ្លូវជនបទ ផ្ទះសម្បែងស្អាតបាត បង្កទិដ្ឋភាពបរិស្ថានស្អាត-បៃតងនិងសុវត្ថិភាព។ល។
លោកហ្វិញទ្វៀកក្វាង-ប្រធានសមាគមអតីតយុទ្ធជនស្រុកឡុងភូបានឱ្យដឹង៖ ពេលកន្លង កម្មាភិបាល សមាជិកអតីតយុទ្ធជនទូទាំងស្រុកនឹងពង្រីកលទ្ធផលដែលសម្រេចបានក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិក្នុងពេលកន្លង។ បន្តពង្រីកចរិយាសម្បត្តិប្រពៃណីនៃកងទ័ពអ៊ំហូ ជាគំរូក្នុងការចលនាប្រឡងប្រណាំង និងការចលនាដទៃទៀតបំផុតគឺការចលនាស្នេហាជាតិដំណាក់កាល២០២៤-២០២៩ រួមចំណែកអនុវត្តសម្រេចជោគជ័យបណ្តាផែនការ ភារកិច្ចនៃសេចក្តីសម្រេចមហាសន្និបាតបក្ខភាគគ្រប់ថ្នាក់រួមចំណែកកសាងអង្គការសមាគមស្អាតស្អំរឹងមាំ សក្តិសមជាមួយក្តីទំនុកចិត្តរបស់រដ្ឋអំណាចភូមិភាគនិងប្រជាជន៕
ចន្ថា-សុផល
Thông tin bạn đọc
Đóng Lưu thông tin