គ្រួសារបងស្រីលីធីលេង៉ឹងពេលបានជំនួយទុន សេដ្ឋកិច្ចគ្រួសារមានការអភិវឌ្ឍ ឈានឡើងធូរធារ |
ឃុំថាមដូង ស្រុកមីស្វៀងជាឃុំជនបទមានជនរួមជាតិខ្មែរស្រូបជាង៧៣%។ ពេលកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគបានផ្សព្វផ្សាយបណ្តាកម្មវិធី គោលនយោបាយ គម្រោងលើភូមិដ្ឋាន ពិសេសគឺគោលនយោបាយជំនួយជនរួមជាតិឱ្យបុលទុនអាទិភាពដើម្បីវិនិយោគក្នុងការចិញ្ចឹមសត្វ ផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារទើបសព្វថ្ងៃបានវិវត្តន៍យ៉ាងច្បាស់។ គ្រួសារបងឡឹមយឿន នៅភូមិអំពូជ្រុំ ឃុំថាមដូង ពីមុនជាគ្រួសារក្រ ក្រោយពីរៀបការរួច ជីវភាពគ្រួសារជួបការលំបាក យល់ច្បាស់ពីជីវភាពគ្រួសាររបស់បង ឆ្នាំ២០១៥ រដ្ឋអំណាចភូមិភាគបានពិនិត្យសង់ផ្ទះមេត្តាធម៌មួយខ្នងជូន ហើយគ្រួសារក៏ខិតខំប្រឹងប្រែងពលកម្មផលិតសន្សំបានដើមទុន ឆ្នាំ២០១៦ បងទិញគោមួយក្បាលចិញ្ចឹមក្នុងទិសដៅត្រូវតែចាកផុតក្រ។ ដើម្បីផលិតសម្រេចប្រសិទ្ធភាព ក្រៅពីចូលរួមបណ្តាថ្នាក់ហ្វឹកហាត់ពីវិទ្យាសាស្រ្តបច្ចេកទេស បងឡឹមយឿននៅទាំងរៀនសូត្របទពិសោធន៍ពីមាមីងក្នុងភូមិសម្រាប់អនុវត្តចូលក្នុងការផលិត។ ពីការអភិវឌ្ឍច្រើនទម្រង់ សព្វថ្ងៃបងទិញបានដីស្រែ២កុងនិងដីចំការ១កុងសម្រាប់ដាំបន្លែ និងសព្វថ្ងៃមានគោចំនួន៥ក្បាល រាល់ឆ្នាំរកបានប្រាក់ចំណូលជាង១០០លានដុង។ ចំណែកគ្រួសារបងស្រីលីធីលេង៉ឹង ពីមុនជាគ្រួសារក្បែរក្ររបស់ភូមិផ្នោរស្លា១ ឃុំថាមដូង ពេលជម្រើសដើម្បីចាកផុតក្រដោយការបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកសម្រាប់វិនិយោគចិញ្ចឹមគួបផ្សំនឹងដាំម្ទេស ម្រះលើផ្ទៃដី០,២ហ.ត រកបានប្រាក់ចំណូលជាង១០០លានដុង/ឆ្នាំ។ តាមបងស្រីង៉ឹង កាលទើបមានគ្រួសារនៅដោយឡែកជីវភាពគ្រួសារជួបការលំបាកពីព្រោះខ្វះទុនផលិត។ ក្រោយមក បងបានរកវិធានការចាកផុតក្រដោយការចិញ្ចឹមគោ ពេលចាប់ផ្តើមចិញ្ចឹម គ្រួសារបងស្រីតែងជួបការលំបាក អាស្រ័យខ្វះទុនទើបបងស្រីបានសមាគមនារីឃុំបង្កលក្ខណៈឱ្យបុលទុនពីធនាគារគោលនយោបាយសង្គមស្រុកចំនួន៣០លានដុងសម្រាប់ទិញគោចិញ្ចឹម។ អាស្រ័យព្យាយាមស៊ូទ្រាំលំបាកក្នុងការថែទាំគោទើបគោឆាប់ធំនិងលក់ពី១-២ក្បាល/ឆ្នាំ។ ពេលសន្សំបានទុនមួយចំនួន បងស្រីទិញដីសម្រាប់ដាំបន្លែរកប្រាក់ចំណូលបន្ថែម។ អាស្រ័យហេតុនោះ សេដ្ឋកិច្ចគ្រួសារពីមួយថ្ងៃកាន់តែរីកចម្រើននិងឈានឡើងចាកផុតក្រ។
នៅលើភូមិដ្ឋានឃុំ សព្វថ្ងៃ ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ដងផ្លូវជនបទ ដំណាក់សុខាភិបាលតំបន់ជនរួមជាតិខ្មែរតែងបានជួសជុល កសាងថ្មី ឆ្លើយតបល្អតម្រូវការប្រជុំជីវភាពផលិតរបស់ប្រជាជន ទិដ្ឋភាពជនបទរបស់ឃុំ “ស្អាត-បៃតង” ។ ជនរួមជាតិបានទទួលបណ្តាសេវាសង្គម គុណភាពអប់រំ-បណ្តុះបណ្តាលបានកើនឡើង ការងារថែទាំសុខភាពរបស់មាមីងតែងបានយកចិត្តទុកដាក់ អត្តសញ្ញាណវប្បធម៌ប្រពៃណីល្អប្រសើររបស់មាមីងខ្មែរបានអភិរក្សនិងពង្រីក។ល។ ពិសេសគ្រួសារក្រជនជាតិខ្មែរនៅឃុំថយចុះនៅក្រោម១%។ សមមិត្តតាំងទ្រុងបាវ-លេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូងបានឱ្យដឹង៖ ពេលកន្លង ឃុំទទួលបណ្តាកម្មវិធី គោលនយោបាយ គម្រោងតែងបានគណៈកម្មាធិការបក្ស រដ្ឋអំណាចខិតខំផ្សព្វផ្សាយឱ្យបានទាន់ពេល អនុវត្តត្រូវតាមកំណត់ដើម្បីមាមីងមានលក្ខណៈពង្រីកសេដ្ឋកិច្ចគ្រួសារ។ ពេលខាងមុខឃុំសង្ឃឹមថានឹងទទួលបានការយកចិត្តទុកដាក់ជំនួយរបស់បក្ស រដ្ឋដើម្បីជួយមាមីងអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងចាកផុតក្រដោយចីរភាព។
ជីវភាពពីមួយថ្ងៃកាន់តែបានសុខដុម ជនរួមជាតិខ្មែរមានភាពរីករាយហើយមានក្តីទំនុកចិត្តក្នុងគោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យរបស់រដ្ឋ។ តាមនោះ មាមីងនឹងបន្តប្រឹងប្រែងប្រឡងប្រណាំងពលកម្មផលិត អនុវត្តប្រិតសំចៃ កសាងជីវភាពវប្បធម៌រួមចំណែកកសាងជនបទថ្មីនៅភូមិភាគ៕
ចន្ថា - សុផល
Thông tin bạn đọc
Đóng Lưu thông tin