ទម្រង់ចិញ្ចឹមគោជួយគ្រួសារបងស្រីស៊ើងធីសៀម (ខាងឆ្វេង) ភូមិគៀកឡើយ ឃុំឡឹមគៀកឈានឡើងចាកផុតក្រ |
តាមប្រធានសមាគមនារីឃុំឡឹមគៀកមកទស្សនាទម្រង់ចិញ្ចឹមគោរបស់បងស្រីស៊ើងធីសៀមនៅភូមិគៀកឡើយ ឃុំឡឹមគៀក។ បានដឹងគ្រួសារបងស្រីជាគ្រួសារក្ររបស់ឃុំ សេដ្ឋកិច្ចលំបាកដោយខ្វះដើមទុន។ បានការយកចិត្តទុកដាក់របស់គណៈ ផ្នែកគ្រប់ថ្នាក់ ពិសេសសមាគមនារីឃុំ ដូច្នេះឆ្នាំ២០១៤ គ្រួសារបងស្រីបានបុល១៥លានដុងពីធនាគារគោលនយោបាយសង្គមស្រុកដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ ដោយមានដើមទុនខាងលើ បូកនឹងប្រាក់ដែលសន្សំទុកជាយូរមកហើយ ទើបបងស្រីសម្រេចវិនិយោគចិញ្ចឹមគោមេ។ អាស្រ័យខំប្រឹងធ្វើការរកស៊ីខិតខំរៀនសូត្រពីរបៀបចិញ្ចឹមអនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងការចិញ្ចឹម ដូច្នេះគោឆាប់ធំ កើតកូនរៀងរាល់ឆ្នាំ។ បងស្រីសៀមឱ្យដឹង៖ ចាប់តាំងពីចិញ្ចឹមរហូតមកដល់ពេលនេះ គ្រួសារខ្ញុំបានលក់គោចំនួន១៧ក្បាល តម្លៃពី១៨-២៥លានដុង។ បច្ចុប្បន្ននៅក្នុងទ្រុងចិញ្ចឹមរបស់គ្រួសារនៅ៧ក្បាល ក្នុងនោះកំពុងពោះធំ៣ក្បាល។ទម្រង់ចិញ្ចឹមគោបាននាំមកនូវប្រាក់ចំណូលឱ្យគ្រួសារបងស្រីសៀមប្រហែល៥០លានដុង/ឆ្នាំ តាំងពីនោះ ជីវភាពគ្រួសារបងស្រីបានលំនឹងឈានឡើងចាកផុតក្រនិងគិតអានឱ្យកូនរៀនសូត្រ។
គ្រួសារបងស្រីទៀកធីសាខុម ដែលរស់នៅភូមិជាមួយគ្នាក៏ជាគំរូឈានឡើងធូរធារពីការចិញ្ចឹមគោ។ សំណេះសំណាលជាមួយយើងខ្ញុំ បងស្រីសាខុមឱ្យដឹង៖ មុននេះ ស្ថានភាពគ្រួសារលំបាក ឆ្នាំ២០១៧ បានសមាគមនារីបង្កលក្ខណៈឱ្យបុល១៥លានដុង ខ្ញុំទិញគោពូជ១ក្បាលចិញ្ចឹមដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ដោយការឧស្សហ៍ព្យាយាម ដូច្នេះគោបានឆាប់ធំ ដំបូងពីគោពូជ១ក្បាល បន្ទាប់ពីលក់៤លើក បច្ចុប្បន្នគ្រួសារបងស្រីនៅ៧ក្បាល។ ជាមួយនឹងប្រាក់ចំណូលប្រហែល៥៥លានដុងពីការចិញ្ចឹមគោ ម្ល៉ោះហើយជីវភាពរបស់គ្រួសារខ្ញុំមួយជំហានម្តងៗបានលំនឹងនិងឈានឡើងចាកផុតក្រ។
សមមិត្តដាំងធីទៀកត្រាង-ប្រធានសមាគមនារីឃុំឡឹមគៀកឱ្យដឹង៖ អាចនិយាយបានថា ចិញ្ចឹមគោមេកំពុងជាទម្រង់នាំមកនូវប្រភពចំណូលសំខាន់ដល់សមាជិកានារីជាច្រើននៅលើភូមិដ្ឋានឃុំ។ ដោយមិនសូវបង់កម្លាំងថែទាំ ការប្រើប្រាស់សំណល់កសិកម្មធ្វើជាចំណីឱ្យសត្វគោបន្ថយការចំណាយក្នុងការចិញ្ចឹម ដូច្នេះបានបងប្អូនជាច្រើនជ្រើសរើសចិញ្ចឹមសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ បច្ចុប្បន្នសមាគមនារីឃុំរក្សានិងគ្រប់គ្រងក្រុមសហការចំនួន៣ក្រុមមានសមាជិក៣៥រូប ជាមួយនឹងទម្រង់ដាំបន្លែនិងចិញ្ចឹមគោ។ ដើម្បីជួយសមាជិកាផលិតនាំមកនូវប្រសិទ្ធភាព ពេលខាងមុខសមាគមនឹងជំរុញការសហការជាមួយផ្នែកជំនាញបើកថ្នាក់ហ្វឹកហាត់ពីភាពជឿនលឿនវិទ្យាសាស្ត្រ-បច្ចេកទេសចិញ្ចឹម។ ទន្ទឹមនឹងនោះឧបត្ថម្ភបុលទុនអាទិភាពដើម្បីសមាជិកាមានលក្ខណៈបើកទូលាយទ្រុងកសិដ្ឋានបង្កើនប្រាក់ចំណូលបន្តិចម្តងៗឈានឡើងធ្វើមានដោយស្របច្បាប់៕
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin