![]() |
គ្រូនិងសិស្សសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូកំពុងរំលឹកមេរៀនគណិតវិទ្យា។ |
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូគឺជាសាលាពិសេសរបស់ខេត្ត ដែលបណ្តុះបណ្តាលព្រះសង្ឃនិមន្តមកពីខេត្ត ក្រុងនានានៅតំបន់ណាមបូ។ ក្នុងពិធីប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យឆ្នាំ២០២៤ អត្រាប្រឡងជាប់របស់សមណសិស្សគឺ១០០%។ ដើម្បីបានលទ្ធផលដូច្នេះ តាំងពីដើមឆ្នាំសិក្សា គណៈចាងហ្វាងបានពង្រីកបណ្តាវិធានការដើម្បីលើកកម្ពស់គុណភាពអប់រំ។ គ្រូបង្រៀនទាំងអស់មិនត្រឹមតែយកចិត្តទុកដាក់ផ្ទេរចំណេះវិជ្ជា ថែមទាំងឧស្សាហ៍លើកទឹកចិត្ត តម្រង់ទិសស្មារតីរៀនសូត្រដល់សមណសិស្សគ្រប់អង្គ។ អាស្រ័យហេតុនោះ សមណសិស្សគ្រប់អង្គតែងដឹងច្បាស់ភារកិច្ចរបស់ខ្លួន សង្វាតហ្វឹកហាត់និងរៀនសូត្រជានិច្ច។
ទន្ទឹមនឹងនោះ គ្រូបង្រៀនតែងឱ្យសមណសិស្សប្រឡងសាកល្បងជាប្រចាំ ណែនាំបំណិនធ្វើមេរៀនប្រឡងហើយចែករំលែកបទពិសោធន៍ជាក់ស្តែង ជួយឱ្យសមណសិស្សមានទំនុកចិត្តក្នុងសម័យប្រឡងបញ្ចប់ថ្នាក់វិទ្យាស័យជាតិ។
ព្រះតេជគុណស៊ើងណូរ៉ា - សមណសិស្សថ្នាក់ទី១២ សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូមានសង្ឃដីកា៖ សម័យប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យ២០២៥ អាត្មាប្រឡង៤វិញ្ញាសាគឺ គណិតវិទ្យា អក្សរសិល្បិ៍ គីមីសាស្ត្រនិងជីវសាស្ត្រ។ គ្រូបង្រៀនបានបង្ហាញនូវចំណេះដឹងទូទៅឱ្យសមណៈសិស្សយល់និងចាប់បានច្បាស់លាស់ក្នុងវិញ្ញាសារនីមួយ។ អាត្មាក៏បានហាត់ពត់ជារឿយៗដើម្បីទទួលបានលទ្ធផលល្អ។
លោកគ្រូត្រឹងដាយទឺ - គ្រូបង្រៀនវិញ្ញាសាគណិតវិទ្យាសាលាបំពេញវិជ្ជាបាលីណាមបូឱ្យដឹង៖ ចំពោះវិញ្ញាសាគណិតវិទ្យាឆ្នាំនេះមានការផ្លាស់ប្តូរជាច្រើនពីទម្រង់សំណួរ។ ចំពោះបញ្ហានេះ ក្រសួងនិងមន្ទីរអប់រំនិងបណ្តុះបណ្តាលតែងយកចិត្តទុកដាក់និងបើកច្រើនថ្នាក់ហ្វឹកហាត់ឱ្យគ្រូបង្រៀន។ ទន្ទឹមនឹងនោះ សាលាបានចាត់តាំងផ្សព្វផ្សាយអង្គសិក្ខាសាលា សន្និបាតដើម្បីជំនួយគ្រូបង្រៀននិងសិក្ខាកាមរបស់ខ្លួនក្តាប់បានកម្មវិធីនិងតម្រូវការកម្មវិធី។ មកដល់ពេលនេះ ភាគច្រើនព្រះសង្ឃបានក្តាប់មាំវិជ្ជានិងបំណិនធ្វើមេរៀនដែលកម្មវិធីបានដាក់ចេញ ព្រមជាមួយនោះ គ្រូបង្រៀនផ្ទាល់ក៏ប្តេជ្ញាចិត្តខ្ពស់ដើម្បីឱ្យពិធីប្រឡងសម្រេចបានលទ្ធផលខ្ពស់បំផុត។
នៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿងកំពុងប្រមូលផ្តុំរំលឹកមេរៀនដើម្បីប្រឡងដោយយកចិត្តទុកដាក់។ ជាសាលាអន្តេវាសិកគំរូរបស់ខេត្ត តែងសម្រេចលទ្ធផលខ្ពស់ក្នុងពិធីប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យដោយទៀងទាត់ ទាំងគ្រូនិងសិស្សកំពុងសកម្មត្រៀមឱ្យពិធីប្រឡងនៅពេលខាងមុខ។
សិស្សានុសិស្សមានស្មារតីរៀនសូត្រខ្ពស់មិនត្រឹមតែប្រមូលផ្តុំក្នុងពេលរំលឹកមេរៀននិងប្រឡងសាកល្បងក្នុងថ្នាក់ថែមទាំងសកម្មរៀនជាក្រុមនិងរំលឹកមេរៀនដោយពិធីផ្សេងៗទៀតដើម្បីពង្រឹងចំណេះដឹង។
![]() |
ប្អូនៗសិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿងកំពុងរៀនជាក្រុមរំលឹកមេរៀន។ |
ប្អូនទ្រីវធីង៉ុកទូ សិស្សថ្នាក់១២C២ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿង ចែករំលែក៖ បច្ចុប្បន្នប្អូនក៏បារម្ភព្រោះអីប្រឡងតាមកម្មវិធីថ្មី ឆ្នាំនេះប្រឡងត្រឹមតែ៤វិញ្ញាសា ខុសពីរាល់ឆ្នាំប្រឡងដល់៦វិញ្ញាសា។ ទោះបីប្អូនឃើញថាពិបាកជាងតែប្អូនក៏កំពុងខិតខំរំលឹកមេរៀន។ ចូលថ្នាក់ស្តាប់គ្រូពន្យល់មេរៀន មកដល់បន្ទប់ប្អូនរំលឹកមេរៀនដោយខ្លួនឯងដើម្បីប្រឡងបានលទ្ធផលខ្ពស់។
ឆ្នាំនេះ សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿងមានសិស្សថ្នាក់ទី១២ចំនួន២០០រូប នេះក៏ជាវគ្គដំបូងប្រឡងតាមកម្មវិធីអប់រំសកលថ្មីឆ្នាំ២០១៨។ អាស្រ័យហេតុនោះ គណៈចាងហ្វាងរួមជាមួយគ្រូបង្រៀនយកចិត្តទុកដាក់ក្នុងការងាររំលឹកមេរៀននិងជួយប្អូនៗដោយច្រើនវិធី។
សាលាបានបង្រៀនដោយម៉ត់ចត់ស្របតាមកម្មវិធីនិងសេចក្តីកំណត់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ កងជួរគ្រូបង្រៀនតែងបង្រៀននិងរំលឹកមេរៀនតាមទម្រង់នៃវិញ្ញាសាប្រឡងសាកល្បងពិធីប្រឡងបញ្ចប់ថ្នាក់វិទ្យាល័យជាតិដើម្បីបង្កើតផែនការរំលឹកមេរៀនមានប្រសិទ្ធភាពឱ្យប្អូនៗ។
អ្នកគ្រូត្រឹងធីមិញធឺ-ចាងហ្វាងរងសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញគឿងបានឱ្យដឹង៖ ដើម្បីឱ្យពិធីប្រឡងវិទ្យាល័យធានាតាមការកំណត់សាលាបានអនុវត្តតាមសេចក្តីកំណត់របស់ក្រសួងអប់រំនិងបណ្តុះបណ្តាលហើយបន្ទាប់មកពិនិត្យតាមភាពជាក់ស្តែងរបស់សាលានឹងរំលឹកមេរៀនប្រឡងក្នុងរយៈពេល៨សប្តាហ៍។ ក្នុងរយៈពេលរំលឹកមេរៀន ចាត់គ្រូបង្រៀនមានបទពិសោធន៍ក្នុងការបង្រៀននិងរំលឹកមេរៀនឱ្យប្អូនៗឱ្យមានការចាំបានយូរបំផុតដើម្បីទៅប្រឡង។ និយាយរួមសាលាណាក៏សង្ឃឹមថាសិស្សប្រឡងជាប់១០០% តែឆ្នាំនេះសាលាក៏មានការបារម្ភច្រើនព្រោះអីប្រឡងតាមកម្មវិធីអប់រំសកលឆ្នាំ២០១៨ហើយឆ្នាំនេះជាឆ្នាំដំបូង ទាំងគ្រូបង្រៀននិងសិស្សតម្រូវតាមទម្រង់សំណួរថ្មីនិងពិបាកយកពិន្ទុបើប្រៀបជាមួយកម្មវិធីអប់រំសកលឆ្នាំ២០១៦។
ពិធីប្រឡងបញ្ចប់វិទ្យាល័យឆ្នាំនេះមានការផ្លាស់ប្តូរច្រើនទាំងទម្រង់និងពិធីគិតពិន្ទុក្នុងនោះគួរកត់សម្គាល់គឺអត្រាយកពិន្ទុតាមសិក្ខាគារិកកើនឡើងដល់៥០%ក្នុងការពិនិត្យបញ្ចប់ថ្នាក់វិទ្យាល័យ។ នេះជាឆ្នាំដំបូងអនុវត្តកម្មវិធីអប់រំសកលថ្មី តែដោយការត្រៀមបម្រុងម៉ត់ចត់និងការប្តេជ្ញាខ្ពស់របស់គ្រូនិងសិស្សសង្ឃឹមថានឹងសម្រេចបានលទ្ធផលខ្ពស់។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin