ការវិវត្តទំនៀមទម្លាប់សាងផ្នួសនៅខេត្តសុកត្រាំង

05:56, 12/06/2025

ទំនៀមទម្លាប់បួសសងគុណរបស់ជនរួមជាតិខ្មែរមានតាំងពីយូរលង់ណាស់មកហើយបង្ហាញនូវតម្លៃវប្បធម៌និងអប់រំក្នុងសហគមន៍នៃជនរួមជាតិខ្មែរ។ ប៉ុន្តែ ការវិវត្តផ្លាស់ប្តូររបស់សង្គមបណ្តាលឱ្យប្រពៃណីសាងផ្នួសមិនបានគេមើលសំខាន់ដូចមុនទៀត។ មានកត្តាជាច្រើនធ្វើឱ្យឥទ្ធិពលដល់ប្រពៃណីនេះ ដូចជាតម្រូវការនៃចំណេះដឹងរបស់យុវជនខ្មែរមួយថ្ងៃកាន់តែខ្ពស់ហើយការបួសរៀនក្នុងវត្តមិនឆ្លើយតបតម្រូវការនៃការសិក្សារៀនសូត្រ មួយផ្នែកទៀត ការអភិវឌ្ឍខ្លាំងក្លានៃវិទ្យាសាស្ត្របច្ចេកវិទ្យាធ្វើឱ្យផ្លាស់ប្តូរការយល់ដឹងនិងផ្នត់រស់នៅ ហើយមានយុវជនជាច្រើនបានចេញទៅធ្វើការប្រកបមុខរបរដើម្បីរកចំណូលក្នុងវ័យយ៉ាងក្មេង​។

តាម​​ទស្សនៈ​​ជន​រួម​ជាតិ​ខ្មែរ​មិន​ត្រឹមតែ​ចាត់​ទុក​​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​​ដូច​ជាការ​ជំ​នឿប៉ុណ្ណោះ​ទេ ​​ថែម​​ទាំង​ផ្សារ​ភ្ជាប់​​ជា​មួយ​នឹងវប្ប​ធម៌ ទំ​នៀម​ទម្លាប់​និង​ជី​វភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ទន្ទឹម​នឹង​នោះ ព្រះ​សង្ឃ​មាន​តួ​នាទី​យ៉ាង​សំ​ខាន់​ក្នុង​សហគមន៍​ខ្មែរ​ អាស្រ័យ​ហេតុ​នេះ​ ការ​ជំ​រុញ​ឱ្យ​កូន​ចៅ​ទៅ​សាង​ផ្នួស​បាន​ក្លាយ​ទៅ​ជា​លក្ខណៈ​វប្ប​ធម៌​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ។ ជន​រួម​ជាតិ​ខ្មែរ​ជឿ​ថា​ ការ​សាង​ផ្នួស​មាន​អានិសង្សច្រើន។ ហើយ​ការ​សាង​ផ្នួស​​នេះ​ក៏​អាច​ចាត់​ទុក​ដូច​ជា​ពិ​ធី​ឆ្លង​វ័យ​របស់​យុវជន​។ ទោះ​បី​គ្មាន​កំ​ណត់​អាយុ​​​សាង​ផ្នួស តែ​ភាគ​ច្រើន​​គេ​តែង​ឱ្យ​កូន​ចៅ​របស់​ខ្លួន​ទៅ​សាង​ផ្នួស​ពេល​មាន​អាយុ​ជាង​១០​ឆ្នាំ​ឡើង​ទៅ​។​

ព្រះ​សង្ឃ​​កំ​ពុង​រៀន។
ព្រះ​សង្ឃ​​កំ​ពុង​រៀន។

ការ​បួស​មាន​ច្រើន​យ៉ាង​ដូច​ជា៖ បួស​មុខ​ភ្លើង បួស​លាបំ​ណន់ បួស​សងគុណ​មាតា​បិតា ទោះ​បីបួស​ដោយ​តាម​បែប​ណា​ក៏​ដោយក៏​ត្រូវ​​ប្រតិបត្តិ​តាម​​ធម៌​វិន័យ។ ទន្ទឹម​នឹង​ការ​សង​គុណ​ឳពុក​ម្តាយ ការ​សាង​ផ្នួស​នេះ​ក៏​ជា​ឱកាស​ដើម្បី​រៀន​សូត្រ​នូវ​ចំ​ណេះ​ដឹង​នា​នាក្នុង​សាសនា​​និង​ហាត់​ពត់​​ខ្លួន។​

សម័យ​មុន បុរស​​​ត្រូវ​បួស​តិច​បំ​ផុត​៧​ថ្ងៃ ឬ​យូរ​ជាង​ឬ​មួយ​ជី​វិត​អាស្រ័យ​តាម​និស្ស័យ​របស់​ខ្លួន ក្រោយ​មក​អាច​លាចាក​សិក្ខា​បទ​មក​ប្រ​កប​ជី​វភាព​​ធម្ម​តា។ ក្នុង​សង្គមខ្មែរ​សម័យ​ពី​ដើម គេ​អាច​ដឹង​ថា​អ្នក​ដែល​​បាន​បួស​ឬ​មិន​បាន​បួស​​តាមរយៈ​​ការ​ហៅ បើបុរសណាបានបួសជាភិក្ខុហើយសឹកមក ត្រូវហៅអ្នក បើបានបួសជាសាមណេរហើយសឹកមកត្រូវហៅជី បើមិនបានបួសសោះទេ​​ហៅចៅ

​ពេល​សាង​ផ្នួស​​​កុលបុត្រ​ទាំង​​ឡាយ​បាន​រៀន​អក្សរ​សាស្ត្រ​ ភាសា​របស់ជន​​ជាតិ​និង​​ចំ​ណេះ​ដឹង​នៃ​វប្ប​ធម៌​របស់​ជន​ជាតិ ព្រោះ​ថា​​វត្ត​អារាម​គឺ​ជា​ឃ្លាំង​វប្ប​ធម៌​​​ហើយ​​ជា​ទី​រក្សា​កេរ​ដំ​ណែល​របស់​ជន​ជាតិ។ បុរស​ណា​បាន​ឆ្លង​កាត់​ការ​បួស​រៀន​ ក្រោយ​ពេល​លាចាក​សិក្ខា​បទ​នឹង​បាន​សហគមន៍​វាយ​តម្លៃ​ខ្ពស់។ មាន​បញ្ញវ័ន្ត​ខ្មែរ​ជា​ច្រើន​បានឆ្លង​កាត់​ការ​​បួស​រៀនពេល​លាចាក​សិក្ខា​បទ​បាន​ក្លាយ​ជាបញ្ញវន្ត​ដូច​ជា​៖ ​គ្រូ​បង្រៀន កម្មាភិបាល និយោជិត​ សិប្បករ​​។ល។

ការវិវត្ត​ន៍របស់​ទំ​នៀម​ទម្លាប់​បួស​សង​គុណ​របស់​ជន​រួម​ជាតិ​នៅខេត្ត​​សុក​ត្រាំង​អាច​បណ្តាល​មក​ពី​ពេល​ប្រ​ទេស​យើង​បើក​ទ្វារ​សេដ្ឋ​កិច្ច ​រចនា​សម្ព័ន្ធ​​​សេដ្ឋ​កិច្ច​មាន​ការ​ផ្លាស់​ប្តូរ ​ទំ​នាក់​ទំ​នង​សេដ្ឋ​កិច្ច​ វប្ប​ធម៌ ​វិជ្ជា​ជីវៈ​របស់​ជន​រួម​ជាតិ​ខ្មែរ​ក៏​ត្រូវ​រង​ឥទ្ធិ​ពលហើយ​ក៏​មាន​ការ​ផ្លាស់​ប្តូរ​តាម​សម័យ​កាល។ អាច​ឃើញ​ថា​ចំ​នួន​ព្រះ​សង្ឃ​មួយ​ថ្ងៃ​កាន់​តែ​​ថយ​ចុះ។ មាន​ច្រើន​មូលហេតុ ក្នុង​នោះ​គួរ​កត់​សម្គាល់​នោះ​គឺ៖ ដំ​បូង​បង្អស់ ការ​អប់​រំ​បណ្តុះ​បណ្តាល​ក្នុង​វត្ត​អា​រាម​មិន​ឆ្លើយ​តប​បាន​តម្រូវ​ការ​នៃ​​ចំ​ណេះ​ដឹង​ទូ​ទៅនិង​ការ​ងារ​ក្នុង​សង្គមនា​ពេល​បច្ចុប្បន្ន ជា​ពិសេស​គឺ​ក្នុង​ដំ​ណាក់​កាល​ប្រ​ជែង​​នៃ​សេដ្ឋ​កិច្ច​ទី​ផ្សារ​ដូច​​សព្វ​ថ្ងៃ។

ក៏​ដូច​ជា​យុវជន​ជន​ជាតិ​ដទៃ​ទៀត ការ​បាន​​ស្គាល់​​អំ​ពី​​ភាព​​ជឿន​លឿន​នៃ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស គោល​គំ​និត​ថ្មី បច្ចេក​វិទ្យា​ទំ​នើប​នឹង​រួម​ចំ​ណែក​បើក​ទូលាយ​ចំ​ណេះ​ដឹង បង្កជាឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ក្នុង​ដំ​ណើរ​ជី​វិត​របស់​ខ្លួន។ ពេល​បច្ចុប្បន្ន ​​យុ​វជន​យល់​ថា​ការ​សង​គុណ​ឳ​ពុក​ម្តាយ​មាន​ច្រើន​វិធី​មិន​ចំ​បាច់​ត្រូវ​តែ​ទៅ​សាង​ផ្នួសនោះ​ទេ​។ ​អ្នក​ខ្លះ​បួស​​បាន​តែ​រយៈ​ពេល​ខ្លី​​មិន​ទាន់​ដឹង​យល់​ជ្រៅ​អំ​ពី​ទ្រឹស្តី​ព្រះ​ពុទ្ធ​សាសនា​​ក៏​ដូច​ជា​ទំ​នៀម​ទម្លាប់​ ប្រ​ពៃ​ណី​របស់​ជនជាតិ​ ប្រ​ការ​នេះ​បណ្តាឱ្យ​បញ្ញវន្តសង្ឃ​មួយ​ថ្ងៃ​កាន់​តែ​តិច​ទៅ ហើយ​ព្រះ​សង្ឃ​ក្មេង​ៗ​កាន់​តែ​​ច្រើន​ ព្រះ​ថេរៈ​ចាស់​វស្សា​​មួយ​ថ្ងៃ​កាន់​តែ​ហោច​ទៅ។

ព្រះតេជគុណ​យ័ញ​គីម​ហ្វាង​ បរិញ្ញាបត្រ​វប្ប​ធម៌ជន​ជាតិ​ភាគ​តិច​មាន​សង្ឃ​ដី​កា៖ ការ​សាង​ផ្នួស​មិន​ត្រឹម​តែ​សម្រាប់​ឱ្យ​កុល​បុត្រ​យល់​ដឹង​ជ្រៅ​ជ្រះ​អំ​ពី​ពុទ្ធ​ឱវាទ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​​ឱ្យ​បាន​យល់​ដឹង​និង​ចេះ​ថែ​រក្សា​តម្លៃ​វប្ប​ធម៌ ទំនៀម​ទម្លាប់​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខ្លួន។ តែ​ពេល​សព្វ​ថ្ងៃ ​ព្រះ​សង្ឃ​នៅ​តាម​វត្ត​មានចំនួនតិច​ជាង​បើ​ប្រៀប​ជា​មួយ​ពេល​មុន មូល​ហេតុ​​អាច​មក​ពី​សេដ្ឋ​កិច្ច​គ្រួ​សារ មួយ​ផ្នែក​ទៀត​មក​ពី​ការ​រីក​ចម្រើន​នៃ​វិទ្យា​សាស្ត្រ​បច្ចេក​ទេស ជា​ពិសេស​គឺ​ខ្វះ​ការ​តម្រង់​ទិសរបស់​អាណា​ព្យា​បាល។ គ្រួសារ​ជា​ច្រើន​​ឱ្យ​កូន​ទៅ​ធ្វើ​ការ​រក​ប្រាក់​ចំ​ណូល​​ តែ​ជំរុញ​ឱ្យ​កូន​ទៅ​បួស​គឺ​មាន​ចំ​នួន​តូច។ ទន្ទឹម​នឹង​នោះ យុវជន​​ទាំង​អស់​នោះ​ផ្ទាល់​ក៏​មិន​​សូវ​យល់​ដឹង​អំ​ពី​សារៈនៃ​ការ​បួស​រៀន​ដែរ”៕

វឌ្ឍា