![]() |
កុដិឈើសង់តាមស្ថាបត្យកម្មលំនៅឋានសម័យបុរាណ។ |
សម័យបច្ចុប្បន្ន ពេលសង្គមមួយថ្ងៃកាន់តែអភិវឌ្ឍ ផ្ទះឈើបែបបុរាណរបស់ជនរួមជាតិខ្មែរបានសាបរលាបជំនួសដោយផ្ទះសង់ដោយបេតុង។ មិនសូវមានអ្នកដឹងរូបរាងផ្ទះសម្បែងរបស់ជនរួមជាតិខ្មែរក្នុងសម័យមុនមានបែបបទយ៉ាងណានោះទេ ព្រោះអីផ្ទះឈើផុតពីដីមិនមាននៅក្នុងសហគមន៍នៃជនរួមជាតិទៀតឡើយ។ ប្រសិនចង់ស្គាល់ផ្ទះបុរាណខ្មែរ យើងបានឃើញត្រឹមតែប្លង់គំរូតាំងពិព័រណ៍ក្នុងសារមន្ទីរប៉ុណ្ណោះ។ ប៉ុន្តែ ពេលមកដល់ខេត្តសុកត្រាំង ភ្ញៀវទេសចរអាចគយគន់ស្ថាបត្យកម្មផ្ទះបុរាណរបស់ជនរួមជាតិខ្មែរដែលបានសង់ឡើងនៅវត្តស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង)។
វត្តស្រឡូងគឺជាវត្តមួយក្នុងចំណោមវត្តខ្មែរដែលល្បីឈ្មោះនៅខេត្តសុកត្រាំង ដោយលក្ខណៈពិសេសគឺមានព្រះវិហារបិទដោយចាននិងចានទៀបដេរដាស់នៅលើជញ្ជាំង។ ជាមួយនឹងសំណង់ព្រះវិហារ ភ្ញៀវទេសចរនៅទាំងចាប់អារម្មណ៍នឹងកុដិឈើដែលសង់តាមលំនាំផ្ទះបុរាណរបស់ជនរួមជាតិខ្មែរ។ កុដិឈើនេះមានកម្ពស់ខ្ពស់ពីដីប្រមាណ៣ម៉ែត្រ សសរធ្វើពីឈើនិងបេតុង។ ដំបូលប្រក់ដោយក្បឿង នៅជ្រុងទាំងបួននៃដំបូលមានបំពាក់កន្ទុយមាន់ឬឃ្វាយ។ ផ្នែកខាងលើមានអាសនៈព្រះពុទ្ធនិងតម្កល់ព្រះត្រៃបិដក ផ្នែកខាងក្រោមមានតាំងពិព័រណ៍វង់ភ្លេងប្រពៃណីនិងវត្ថុបុរាណរួមចំណែករក្សានិងឧទ្ទេសនាមតម្លៃវប្បធម៌ពិសេសរបស់ជនជាតិដល់អ្នកជំនាន់ក្រោយនិងភ្ញៀវទេសចរឱ្យបានស្គាល់។
កុដិឈើនេះមិនសូវសម្បូណ៌ដោយក្បូរក្បាច់ដូចសំណង់ដទៃក្នុងវត្តតែនៅតែមានភាពស្រស់ស្អាត ព្រោះហេតុនេះ កុដិឈើមួយខ្នងនេះមានយុវជននិងភ្ញៀវទេសចរជាច្រើនមកថតរូបទុកជាអនុស្សាវរីយ៍ ។
ព្រះតេជគុណគីមហ្វាងហ៊ឹង ព្រះចៅអធិការវត្តស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង) មានសង្ឃដីកា៖ ការកសាងកុដិឈើដើម្បីថែរក្សានូវវប្បធម៌ហើយឱ្យកូនក្មួយក្នុងភូមិស្រុកដឹងស្គាល់ក៏ដូចជាបង្ហាញឱ្យភ្ញៀវទេសចរមកទស្សនានៅវត្តដឹងថាផ្ទះបុរាណខ្មែរយើងមានរូបរាងដូចម្តេច។ មួយផ្នែកទៀតគឺឱ្យយាយតាមានទីកន្លែងរៀនធម៌និងបើកសាលាកម្មដ្ឋាន។
ជាព្រះចៅអធិការមួយអង្គតែងអស់ពីចិត្តក្នុងការរក្សាវប្បធម៌របស់ជនជាតិ ព្រះអង្គតែងយកចិត្តទុកដាក់ស្តារឡើងវិញនូវតម្លៃវប្បធម៌ដែលបានសាបរលាប ម្ល៉ោះហើយនោះគឺជាដើមហេតុនៃការកសាងកុដិឈើមួយខ្នងនេះ។
ដោយអត្ថន័យជាទីរក្សានូវអត្តសញ្ញាណវប្បធម៌ប្រពៃណី វត្តទក្ខិណនិកាយខ្មែរលើភូមិដ្ឋានខេត្តសុកត្រាំងនិយាយដោយឡែក និងនៅណាមបូនិយាយរួមតែងរក្សាល្អតួនាទីរបស់ខ្លួន តាំងពីនោះរួមចំណែកក្នុងការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីខ្មែរ។ ក្នុងនោះ កុដិឈើដែលបានសាងសង់នៅវត្តស្រឡូងបាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សវប្បធម៌ប្រពៃណីជាតិ៕
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin