កំណត់ច្បាស់ប្រការសំខាន់របស់គ្រឹះស្ថានវប្បធម៌មូលដ្ឋានចំពោះការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគឡុងភូយកចិត្តទុកដាក់កសាងគ្រឹះស្ថានវប្បធម៌។ ក្នុងនោះការងារបែបផែនប្រព័ន្ធគ្រឹះស្ថានវប្បធម៌មូលដ្ឋានបានយកចិត្តទុកដាក់សន្សឹមៗបានវិនិយោគសុក្រឹតតាមទិសសម្បូរបែប បណ្តាវិធីសកម្មភាពមូលដ្ឋានសម្ភារៈ។ សព្វថ្ងៃឡុងភូមាន១១/១១អគារវប្បធម៌ឃុំ ទីរួមស្រុកសម្រេចលក្ខឋាន ៥១អគារវប្បធម៌ភូមិ ក្នុងនោះមាន២៨អគារវប្បធម៌សម្រេចលក្ខឋាន ៣៩ព្រលានកីឡា ៥ក្លឹបវប្បធម៌បានរក្សានៅបណ្តាវត្តទក្ខិណនិកាយខ្មែរ។ ការវិនិយោគកសាងមូលដ្ឋានសម្ភារៈពីវប្បធម៌កីឡាតែងបានស្រុកយកចិត្តទុកដាក់។ ជាក់ស្តែងអនុមន្ទីរវប្បធម៌-វិទ្យាសាស្ត្រនិងព័ត៌មានសហការជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនបណ្តា ឃុំទីរួមស្រុកពិនិត្យសំណើគណៈកម្មាធិការប្រជាជនស្រុកវិនិយោគកសាង មូលដ្ឋានសម្ភារៈវប្បធម៌ដើម្បីសុក្រឹតលក្ខឋានលេខ៦ (ពីមូលដ្ឋានសម្ភាៈវប្បធម៌) ក្នុងកសាងជនបទថ្មីជនបទថ្មីលើកកម្ពស់លើភូមិដ្ឋានស្រុក។ តាមលោកហូក្វុកហ៊ុង-ប្រធានអនុមន្ទីរវប្បធម៌-វិទ្យាសាស្ត្រនិងព័ត៌មានស្រុកឡុងភូឱ្យដឹង៖ ក្នុងឆ្នាំ២០២៤ស្រុកវិនិយោគសង់ថ្មីអគារវប្បធម៌ទីរួមស្រុកដាយង៉ាយនិង៤អគារវប្បធម៌ភូមិ ជួសជុល៩អគារវប្បធម៌ភូមិ បង្កើនចំនួនសរុបសព្វថ្ងៃមាន៥១/៦១ភូមិមានអគារវប្បធម៌ រួមចំណែកសម្រេចលក្ខឋានកសាងជនបទថ្មី ជនបទថ្មីលើកកម្ពស់និងទីរួមស្រុកសម្រេចលក្ខឋានទីក្រុងអរិយធម៌។
![]() |
អគារវប្បធម៌ឃុំភូហ៊ឺវចាត់តាំងពិធីប្រឡងដើងការតាយទឺ។ |
ដោយបានវិនិយោគព្រមៗគ្នា បណ្តាគ្រឹះស្ថានវប្បធម៌ ចលនាវប្បធម៌-កីឡាហាត់ប្រាណនៅស្រុកឡុងភូមួយថ្ងៃកាន់តែវិវឌ្ឍ។ ប៉ុន្មានឆ្នាំកន្លង ភូមិភាគអនុវត្តប្រសិទ្ធភាពកិច្ចបំផុស “ទូទាំងប្រជាជនហាត់ពត់តាមគំរូអ៊ំហូមហិមា” ទាក់ទាញមហាជនចូលរួមយ៉ាងកុះករ។ ទន្ទឹមនោះបណ្តាមជ្ឈមណ្ឌលវប្បធម៌និងរៀនសូត្រសហគមន៍បណ្តាឃុំ ទីរួមស្រុកសហការជាមួយបណ្តាផ្នែក អង្គការមហាជនចាត់តាំងច្រើនលើកពិធីសំដែងសិល្បៈ ពិធីប្រឡងកម្មវិធីវប្បធម៌សិល្បៈ។ សហការជាមួយបណ្តាក្រុមសិល្បៈចាត់តាំងសំដែងបម្រើប្រជាជន សហការចាត់តាំងបណ្តាថ្នាក់ប្រធានបទ បង្រៀនរបរឱ្យពលករជនបទ។ល។ អាចឃើញថា ការមានគ្រឹះស្ថានវប្បធម៌នេះ ច្រើនប្រភេទប្រកបជីវភាពវប្បធម៌សិល្បៈកីឡាហាត់ប្រាណនិងអប់រំសម្បូរបែបបានចាត់តាំងជារឿយៗ ប្រជាជនភូមិភាគបានបំពេញសំណូមពរប្រកបជីវភាពវប្បធម៌កីឡានិងរៀនសូត្រសហគមន៍នៅមូលដ្ឋាន រួមចំណែកលើកកម្ពស់ជីវភាពវប្បធម៌ស្មារតីរបស់មហាជនប្រជាជនបង្កទិដ្ឋភាពថ្មីនៅបណ្តាតំបន់អាសយជន រួមចំណែកលើកកម្ពស់គុណភាពចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” និងជាមធ្យោបាយឃោសនាបម្រើបណ្តាភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ពង្រីកបណ្តាលទ្ធផលសម្រេចបានក្នុងពេលខាងមុខ ឡុងភូបន្តជំរុញសង្គមូបនីយកម្មវិនិយោគកសាងបណ្តាសំណង់កីឡាហាត់ប្រាណបើកចេញទីធ្លាដ៏មានប្រយោជន៍ឱ្យប្រជាជន។
![]() |
ចាត់តាំងដោះដូរបាល់ទាត់បណ្តាឃុំ។ |
ដើម្បីពង្រីកប្រសិទ្ធភាពគ្រឹះស្ថានវប្បធម៌មូលដ្ឋានលើភូមិដ្ឋាន ការផ្លាស់ថ្មីខ្លឹមសារ វិធីសកម្មភាពនៅបណ្តាគ្រឹះស្ថានវប្បធម៌មូលដ្ឋានជាការចាំបាច់ សំដៅផ្សារភ្ជាប់ខ្លឹមសារសកម្មភាពជាមួយភារកិច្ចនយោបាយរបស់ភូមិភាគនិងផលប្រយោជន៍របស់សហគមន៍ កៀរគរការចូលរួមរបស់បណ្តាអង្គការមហាជននិងសហការជាមួយបណ្តាអង្គភាពដើម្បីធ្វើសម្បូរបែបខ្លឹមសារសកម្មភាពនៅបណ្តាគ្រឹះស្ថានវប្បធម៌មូលដ្ឋានកសាងបណ្តាខ្លឹមសារកម្មវិធី ទម្រង់ ក្រុមក្លឹបវប្បធម៌កីឡាសម្បូរបែបសមស្របជាមួយបណ្តាក្រុមមុខសញ្ញា។ លោកហូក្វុកហ៊ុងឱ្យដឹងដូច្នេះ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin