ស្រុកឡុងភូយកចិត្តទុកដាក់អភិវឌ្ឍបណ្តាខ្លឹមសារកីឡា​របស់​ជន​រួម​ជាតិខ្មែរ

04:52, 19/06/2025

មិនត្រឹមតែប្រឹងប្រែងពលកម្មផលិត ជនរួមជាតិខ្មែរនៅស្រុកឡុងភូ (សុកត្រាំង) នៅទាំងស្រឡាញ់ចូលចិត្ត កីឡា​ហាត់ប្រាណដើម្បីសុខភាព ក៏ដូចជាចូលរួមការប្រកួត សមយុទ្ធកីឡាបានគ្រប់ថ្នាក់ចាត់តាំង។ ក្នុងនោះខ្លឹមសារកីឡាមួយចំនួនដូច៖ ប្រណាំងទូកង បោះប៊ូល បាល់ទះ វាយអុក។ល។ តែងបានប្រជាជនចូលរួមហ្វឹកហាត់ជាប្រចាំ បង្កជាចលនាទូលំទូលាយ។

ក្រុម​ទូក​ង​ស្រុក​ឡុង​ភូ​​ចូល​រួមក្នុង​ការ​ប្រ​កួត​ក្នុង​ខេត្ត។

មា​មីង​​ខ្មែរ​​នៅ​ស្រុក​ឡុង​ភូ​មិន​ត្រឹម​តែ​ឧស្សាហ៍​ព្យា​យាម​ពល​កម្ម​និង​ផលិត​ថែម​ទាំង​ស្រ​ឡាញ់​ចូល​ចិត្ត​បណ្តា​​ខ្លឹម​​សារ​​កីឡា​​ដើម្បី​​សុខ​ភាព​និង​​បង្ក​ភាព​សាមគ្គី។ ពី​ភាព​ជាក់​ស្តែង​នោះ រដ្ឋ​អំ​​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​តែង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​បង្ក​​ទី​ធ្លា​កម្សាន្ត​​និង​កី​ឡា​ដ៏​មាន​ប្រ​យោជន៍​​ដល់​ប្រ​ជា​ជន។ ក្នុង​នោះ​ មុន​ដំ​បូង​បង្អស់​ត្រូវ​និយាយ​ដល់​​ខ្លឹម​សាររ​ប្រ​ណាំង​ទូក​ង។ ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ ប្រ​ណាំង​ទូក​ង​​ជា​លក្ខណៈ​វប្ប​ធម៌​មិន​អាច​ខ្វះ​បាន​ក្នុង​ជី​វ​ភាព​របស់​ជន​រួម​ជាតិ គឺ​ជា​លក្ខណៈ​ពិ​សេស​​របស់​សហគមន៍។ យល់​ដូច្នេះ ទើប​​រៀង​រាល់​ឆ្នាំ ពិ​ធី​ប្រ​ណាំង​ទូក​ង​ស្រុក​ឡុង​ភូ​បាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ស្រុក​ឡុង​ភូចាត់​តាំង​យ៉ាង​ឱឡារិក​និង​ពុះពោរ។

គិត​ដល់​ឆ្នាំ​២០២៤ ពិ​ធី​ប្រ​ណាំង​ទូក​ង​ស្រុក​ឡុង​ភូ​បាន​ចាត់​តាំង​១៨​លើក ដោយ​មាន​ការ​ចូល​រួម​របស់​កី​ឡាករ​រាប់​ពាន់​នាក់​នៃ​ក្រុម​ទូក​ង​ក្នុង​និង​ក្រៅ​ស្រុក​មក​ចូល​រួម​ប្រ​កួត។ ការ​ចាត់​តាំង​ពិ​ធី​ប្រ​ណាំង​ទូក​ង​ថ្នាក់​ស្រុក​ដើម្បី​បង្ក​ឱកាស​ឱ្យ​បណ្តា​ក្រុម​ទូក​ង​ប្រ​កួត​ជា​មួយ​គ្នា​ផង និង​ដើម្បី​ពិនិត្យ​បច្ចេក​ទេសក្នុង​ពេលប្រ​ណាំង​ផង​ហើយ​​រៀប​ចំ​កម្លាំងចូល​រួម​ក្នុង​ពិធី​អក​អំ​បុក- ប្រ​ណាំទូ​ក​ង​ថ្នាក់​ខេត្ត​និង​តំ​បន់។ គឺ​ជា​កី​ឡា​ករ​ជើង​ចាស់​​របស់​ក្រុម​ទូក​ង​វត្ត​ទឹក​ប្រៃ ទី​រួម​ស្រុក​ឡុង​ភូ បង​ត្រឹង​ថាញ់វូ​ឱ្យ​ដឹង៖ ជាង​១០​ឆ្នាំ​កន្លង ទោះ​បី​ស្ថាន​ភាព​គ្រួ​សារ​យ៉ាង​ណា ឱ្យ​តែ​ដល់​រដូវ​ហាត់​ទូក ខ្ញុំ​តែង​ឆ្លៀត​ពេល​ដើម្បី​ហាត់​​​ជា​មួយ​បង​ប្អូន​ក្នុង​ក្រុម​ទូក​ង ពី​ព្រោះ​នេះ​ជា​​ប្រ​ភេទ​កី​ឡាប្រ​ពៃ​ណី​​របស់​ជន​ជាតិ។ បាន​ទៅ​​ចូល​រួម​ប្រ​កួត​ពី​ថ្នាក់​ស្រុក​ដល់​ខេត្ត​ ខ្ញុំ​មាន​មោទនភាព​ណាស់។

រួម​ជា​មួយ​ចលនា​ប្រ​ណាំង​ទូក​ង​ប្រ​ពៃ​ណី​ស្រុក​ឡុង​ភូបច្ចុប្បន្ន​​ស្រុក​បាន​ពង្រីក​ខ្លឹម​សារ​បោះ​ប៊ូល ទាក់​ទាញ​​អ្នក​ចូល​រួម​ប្រ​កួត​និងហ្វឹក​​ហាត់​យ៉ាង​ច្រើន​កុះ​ករ។ បង​ថាញ់​លី សមាជិក​ក្លឹបបោះ​ប៊ូល​ភូមិ​ភូឌឹក ឃុំ​ឡុង​ភូ ស្រុក​ឡុង​ភូ ធ្លាប់​ដណ្តើម​រង្វាន់​លេខ​១​ រង្វាន់​ជើង​ឯក​បោះ​ប៊ូល​បណ្តា​ក្លឹប​ខេត្ត​សុក​ត្រាំង​ឆ្នាំ​២០២២​ឱ្យ​ដឹង៖ ខ្ញុំ​ចូល​ចិត្ត​លេង​បោះ​ប៊ូល​ណាស់ ថ្ងៃណា​ក៏​ខ្ញុំ​ឆ្លៀតចេញ​មក​ហាត់​ជា​មួយ​បង​ប្អូន​ដើម្បីលើក​កម្ពស់សុខ​ភាព​និង​បច្ចេក​ទេស។ ពេល​ស្រុកជ្រើសរើស​ ខ្ញុំ​តែងចូល​​​​រួម​ប្រកួត។

ចាត់​តាំង​​ការ​ប្រ​កួត​​បោះ​ប៊ូល។​

គិត​មក​ដល់​សព្វ​ថ្ងៃ លើ​ភូមិដ្ឋាន​ស្រុក​ឡុង​ភូ​មាន​ព្រ​លាន​លេង​កី​ឡា​ជាង​៤០​រួម​មាន៖ ៥​ព្រលានបាល់​ទាត់ (ក្នុង​នោះ​មាន​២​ព្រ​លាន​បាល់​ទាត់​តូច) ព្រលាន​បាល់​ទះ​១១ ព្រ​លាន​បោះ​ប៊ូល​២១ ព្រលាន​វាយ​សី ព្រលាន​កូន​បាល់​១។ល។ និង​២៨​ក្លឹប​កី​ឡា​ហាត់ប្រាណ​រួម​មាន៖ វាយ​សី ទូក​ង កូន​បាល់ ហាត់​ប្រាណ​ជីវបំ​ប៉ន បោះ​ប៊ូល បាល់​ទះ បាល់​ទាត់ វាយ​អុក។ រាល់​ឆ្នាំ ស្រុក​បាន​កសាង​និង​ផ្សព្វ​ផ្សាយ​ផែន​ការ​ចាត់​តាំង​ពិ​ធី​ប្រ​កួត​ជា​ច្រើន​ដើម្បី​សាទរ​បណ្តា​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​របស់​ប្រ​ទេសជាតិ​និង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ដូច៖ ពិ​ធីបុណ្យ​សែន​ដូន​តា បុណ្យ​ចូល​ឆ្នាំ​ថ្មី បុណ្យ​កម្សាន្ត​ស្រុក។ល។ ទាក់​ទាញ​​អ្នក​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។​

ការ​ចាត់​តាំង​ពិ​ធី​ប្រ​កួត​បណ្តា​​ខ្លឹម​សារ​​កី​ឡា​ជន​ជាតិ​ក្នុង​ឱកាស​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ដើម្បី​បង្ក​បរិយាកាស​​អ៊ូរ​អរ រួម​ចំ​ណែក​ក្នុង​ការ​ធ្វើ​សម្បូរ​បែប​​ចលនា​កី​ឡា​ហាត់​ប្រាណ​លើ​ភូមិដ្ឋាន​ស្រុក​ឡុង​ភូ​និ​យាយ​ដោយ​ឡែក​និង​​ខេត្ត​និ​យាយ​រួម​ ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​យ៉ាង​កុះ​ករ។ អា​ស្រ័យ​ហេតុ​នោះ​ បណ្តា​ខ្លឹម​សារ​កី​ឡា​ហាត់​ប្រាណ​​មួយ​ថ្ងៃកាន់​តែ​​​បាន​ស្រុក​​យក​ចិត្ត​ទុក​ដាក់​ទាំង​ទ្រង់​ទ្រាយ​និង​គុណ​ភាព។ លើ​មូលដ្ឋាន​នោះ​ មជ្ឈ​មណ្ឌល​វប្ប​ធម៌​ - កី​ឡា - ស្ថានីយ​ផ្សាយ​សម្លេង​ស្រុក​ឡុង​ភូ​​បន្ត​ការ​ពង្រីក​ផែន​ការ​អនុវត្ត​ការ​ចលនា “ទូ​ទាំង​ប្រ​ជាជន​ហាត់ប្រាណ​តាម​គំ​រូ​អ៊ំ​ហូ​ដ៏​មហិមា”។ ពង្រីក​ចលនា​ហាត់​ប្រាណ​ ជា​ពិ​សេស​គឺ​ហាត់​ប្រាណមហា​ជន​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ រួម​ចំ​ណែក​លើក​កម្ពស់​សុខ​ភាពនិង​ធ្វើ​ឱ្យ​សម្បូរ​បែប​ជី​វភាព​វប្ប​ធម៌របស់​ប្រ​ជា​ជន មួយ​ផ្នែក​ទៀត​នៅ​ទាំងរួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​បណ្តា​ខ្លឹម​សារ​កី​ឡា​ជន​ជាតិ​ ល្បែង​ប្រ​ជា​ប្រិយ​របស់ជន​រួម​ជាតិខ្មែរ៕

សុក្កា - អិន​ទឹង​