![]() |
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង (ខាងស្តាំ) និងថ្នាក់ដឹកនាំស្រុកចូវថាញ់ ជូនលិខិតបញ្ជាក់ពិធីបុណ្យធាក់គង ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ។ |
ពិធីបុណ្យធាក់គងដែលបានជនរួមជាតិខ្មែរនៅភូមិអាងត្រាច់ ឃុំអាងហ៊ីប ស្រុកចូវថាញ់ បានរៀបចំនិងថែរក្សាអស់រយៈពេលជាច្រើនឆ្នាំ។ ពិធីបុណ្យបានចាត់តាំងឡើង៣ថ្ងៃ ៣យប់ ចាប់ពីថ្ងៃពេញបូណ៌មីរហូតដល់ថ្ងៃ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥កើតពេញបូណ៌មី ខែចេត្រ និងថ្ងៃ១-២រោច ខែចេត្រជារៀងរាល់ឆ្នាំ។ នេះជាឱកាសសម្រាប់ប្រជាជនក្នុងការចងចាំនិងសម្តែងនូវការដឹងគុណចំពោះព្រះអាទិទេព បុព្វការីជនដែលទ្រទ្រង់ឲ្យទទួលបានផល បួងសួងឲ្យអាកាសធាតុអំណោយផល ជីវិតប្រកបដោយភាពសុខសាន្ត។
ថ្លែងប្រសាសន៍ក្នុងពិធី សមមិត្តស៊ើងប៉ូ-នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖ ការទទួលស្គាល់ពិធីបុណ្យធាក់គងជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ មិនត្រឹមតែជាកិត្តិយសរបស់ស្រុកចូវថាញ់ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរួមរបស់ជនរួមជាតិខ្មែរខេត្តសុកត្រាំង។ មកដល់ពេលនេះ សុកត្រាំងមានបេតិកភណ្ឌចំនួន១០ដែលបានលើកតម្កើងថ្នាក់ជាតិ។ នេះជាមូលដ្ឋានសំខាន់សម្រាប់ភូមិភាគបន្តការយកចិត្តទុកដាក់ វិនិយោគ អភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការអភិវឌ្ឍទេសចរណ៍ បង្កើតមុខរបរដល់សហគមន៍។
ពិធីបុណ្យធាក់គងដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ គឺជាការទទួលស្គាល់ដ៏សក្តិសមនៃតម្លៃដ៏ថ្លៃថ្នូរ ដែលសហគមន៍ជនរួមជាតិខ្មែរបានថែរក្សានិងបន្សល់ទុកមកជាច្រើនជំនាន់។ នេះជាការលើកទឹកចិត្តដើម្បីគណៈ ផ្នែកគ្រប់ថ្នាក់ ពិសេស រដ្ឋអំណាចភូមិភាគនិងសហគមន៍ បន្តរួមកម្លាំងការពារនិងពង្រីកតម្លៃបេតិកភណ្ឌ រួមចំណែកបង្កើនបន្ថែមខឿនវប្បធម៌ជនជាតិវៀតណាម៕
ថាច់ពេជ្រ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin