នៅស្រុកឡុងភូសកម្មភាពរួមចំណែកសកម្មលើកកម្ពស់គុណភាព ជីវភាពវប្បធម៌មូលដ្ឋានគឺសកម្មភាពរបស់បណ្តាក្លឹប ក្រុមសិល្បៈរបស់បណ្តាភូមិ បណ្តាឃុំ ទីរួមស្រុក។ ក្នុងបណ្តាពិធីបុណ្យភូមិ ស្រុក បុណ្យតេតបណ្តាពិធីបុណ្យអនុស្សាវរីយ៍ឬក្នុងបណ្តាពិធីបុណ្យសំដែងវប្បធម៌សិល្បៈ បណ្តាក្លឹបក្រុមសិល្បៈមិនត្រឹមតែនាំយកនូវឈុតសម្តែងដ៏មានអត្ថន័យតែនៅបញ្ចូលបណ្តាខ្លឹមសារឃោសនាបញ្ជូនសេចក្តីសម្រេចរបស់បក្សចូលក្នុងជីវភាពរួមចំណែកលើកកម្ពស់ជីវភាពស្មារតីបង្កបណ្តាសកម្មភាពកំសាន្តសប្បាយវប្បធម៌ផូរផង់ក្នុងប្រជាជន សកម្មចូលរួមអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌ភូមិស្រុក។ បងង្វៀងហ្វាយហឹង ប្រធានក្លឹប “ឃោសនាបទចំរៀងបដិវត្ត” ឱ្យដឹង៖ បណ្តាសមាជិកក្នុងក្លឹបនរណាក៏សប្បាយរីករាយ ដ្បិតឆ្លងតាមបណ្តាក្លឹបសមាជិកបានដោះដូរបានហាត់បណ្តាបទចម្រៀងក្បាច់រាំ។ល។ ដែលខ្លួនចូលចិត្ត។ ដើម្បីទាក់ទាញសមាជិកចូលរួមគណៈ ប្រធានក្លឹបបានកសាងខ្លឹមសារសកម្មភាពសម្បូរបែបជក់ចិត្ត ទន្ទឹមនោះ បញ្ចូលបណ្តាឈុតសំដែងសិល្បៈ ចាត់តាំងបណ្តាពិធីប្រឡង ពិធីសំដែងដើម្បីឃោសនាគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋយ៉ាងជាក់ស្តែង ប្រសិទ្ធភាព។ ទន្ទឹមនោះបណ្តាលើកប្រជុំជីវភាពដោះដូរសិល្បៈអង្គប្រជុំបានផ្សារភ្ជាប់ជាមួយចលនា “ទូទាំងប្រជាជនកសាងជិវភាពវប្បធម៌” និងចលនាកសាងជនបទថ្មី។ តាំងពីនោះ មកដល់សព្វថ្ងៃ ស្រុកឡុងភូមាន២៥.៤៥៩/២៦.៥៤១ សម្រេចគ្រួសារវប្បធម៌ស្រូបអត្រា៩៦,៩២%ការងារបំបាត់អត់ បន្ថយក្រសម្រេចលទ្ធផលល្អបច្ចុប្បន្នទូទាំងស្រុកនៅគ្រួសារក្រ៤៧៥គ្រួស្មើ១,៧៩%។
![]() |
ក្លឹបរាំឆៃយ៉ាំនិងទីងមោងវត្តបឹងក្រចាប់ថ្មីឃុំតឹងហឹងសំដែងបម្រើពិធីជំនួបមុខ។ |
ជាង១ឆ្នាំកន្លងពីពេលបង្កើតឈានចូលសកម្មភាពក្លឹបសិល្បៈរាំឆៃយ៉ាំនិងទីងមោងវត្តបឹងក្រចាប់ថ្មីឃុំតឹងហ៊ឹងតែងបានមាមីងពុទ្ធបរិស័ទយកចិត្តទុកដាក់សំខាន់គឺក្លឹបបានមន្ទីរវប្បធម៌កីឡានិងទេសចរណ៌ខេត្តឧបត្ថម្ភតន្ត្រី១សម្រាប់ តម្លៃ១០០លានដុង មិនត្រឹមបណ្តាសមាជិកក្នុងក្លឹប តែមាមីងពុទ្ធបរិស័ទនរណាក៏សប្បាយរីករាយ។ បងលីខេមរា ប្រធានក្លឹបរាំឆៃយ៉ាំនិងទីងមោងឱ្យដឹង៖ ក្លឹបបង្កើតសំដៅហាត់ពត់លើកកម្ពស់មុខជំនាញឱ្យអ្នកមានចំណូលជក់ចិត្តសិល្បៈរាល់សមាជិកក្នុងក្លឹបក្រៅពីបម្រើល្អក្នុងការងារឃោសនាចល័តនៅទាំងរួមចំណែកអភិរក្សលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរបង្កលក្ខណៈឱ្យអ្នករាល់គ្នាចូលរួមហ្វឹកហាត់លើកកម្ពស់លទ្ធភាពចំណេះវិជ្ជាដើម្បីអាចចូលរួមពិធីប្រឡងសំដែង តាំងពីនោះរកឃើញសមាជិកឆ្នើមធ្វើជាស្នូលឱ្យចលនាសីល្បៈជនជាតិ។ មិនត្រឹមសកម្មភាពនៅភូមិភាគ បណ្តាក្លឹបនៅទាំងដោះដូរទំនាក់ទំនងជាមួយបណ្តាក្លឹបផ្សេងក្នុងនិងក្រៅភូមិភាគ សង្ឃឹមចង់រៀនសូត្របទពិសោធន៍មានឱកាសរៀនសូត្រគ្នាទៅវិញទៅមក។
![]() |
ក្លឹបឃោសនាបទចំរៀងបដិវត្តស្រុកឡុងភូ។ |
ដើម្បីពង្រីកប្រសិទ្ធភាពទម្រង់សកម្មភាព បណ្តាក្លឹបក្នុងចលនាកសាងជីវភាពវប្បធម៌មូលដ្ឋានត្រូវបង្កើនការងារដឹកនាំចង្អុលការជុំរុញសង្គមូបនីយកម្ម បណ្តាសកម្មភាពវប្បធម៌កៀរគរបណ្តាប្រភពកម្លាំងសង្គមកសាងទាញយកនិងប្រើមានប្រសិទ្ធភាពគ្រឺះស្ថានវប្បធម៌។ បណ្តុះបណ្តាលកងជួរកម្មាភិបាលវប្បធម៌មូលដ្ឋានមានលទ្ធភាពជំនាញលើកកម្ពស់គុណភាពនិងវិធីសកម្មភាពបណ្តាក្លឹបឆ្លើយតបសំណូមពរទទួលវប្បធម៌សីល្បៈកីឡាហាត់ប្រាណកំសាន្តមួយថ្ងៃកាន់តែខ្ពស់របស់ប្រជាជនលើភូមិដ្ឋាន៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin