ពិធីបុណ្យអកអំបុក-ប្រណាំងទូកងខេត្តសុកត្រាំង នឹងមានច្រើន​សកម្មភាពផុល​ផុស​

22:22, 27/05/2025

រសៀលថ្ងៃទី២៧ ឧសភា នៅគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈ​កម្មាធិការ​ប្រជាជនខេត្តសុកត្រាំង​ជាអធិបតីសម័យប្រជុំស្តាប់របាយការណ៍ ស្តីពីសេចក្តីព្រាងផែនការចាត់តាំងពិធីបុណ្យអកអំបុក-ប្រ​ណាំងទូកងខេត្តសុកត្រាំង (ហៅកាត់ថាពិធីបុណ្យ) ឆ្នាំ២០២៥។ ក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ផ្នែកពាក់ព័ន្ធ។

សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ថ្លែងប្រសាសន៍ក្នុងសម័យប្រជុំ។
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ថ្លែងប្រសាសន៍ក្នុងសម័យប្រជុំ។

ក្នុង​សម័យ​ប្រ​ជុំ​ ថ្នាក់​ដឹក​នាំ​មន្ទីរ​វប្ប​ធម៌ ​កីឡា​និង​ទេសចរណ៍​សុក​ត្រាំង ​បាន​បង្ហាញ​ពីសេចក្តី​ព្រាង​ផែន​ការរៀបចំ​ពិធី​បុណ្យ​ឆ្នាំ​២០២៥​ ដោយសកម្ម​ភាព​សំ​ខាន់​ៗ រួម​មាន៖​ កម្ម​វិធី​បើក​វគ្គ​ពិធី​បុណ្យ​ រង្វាន់​​ប្រ​ណាំង​ទូក​ង ​ពិធី​ថ្វាយព្រះ​ខែ ​ពិធី​លយ​ប្រ​ទីប​និង​សម្តែង​ទូក​គែហ៊ៅ​ (បម្រុង​នឹង​មាន​ប្រ​ទីប​ចំនួន​២០និង​ទូក​គែហ៊ៅចំ​នួន​៣ចូល​រួម​)​ ផ្សារ​ណាត់​ជុំ​រុញ​ពាណិ​ជ្ជកម្ម​ផលិត​ផល ​OCOP ​ខេត្ត​សុក​ត្រាំង​និងមាន​ផលិត​ផលប្រណីត​ក្នុង​តំ​បន់ ​ចំ​ណុច​សំ​ខាន់​នៃ​ពិធី​បុណ្យ ​គឺ​ជាពិធី​ប្រ​ណាំង​ទូក​ងប្រ​ពៃណី ​បម្រុង​នឹង​មាន​ប្រ​ហែល​៦០ក្រុម​ទូក​ងបុរស ​នារី​ចូល​រួម​។

តំ​ណាង​ទាំង​ឡាយ​បាន​ពិភាក្សា​ ផ្តល់​យោបល់​លើការ​​លិខិត​អញ្ជើញ​ ការ​គ្រប់​គ្រង​និងការ​ត្រួត​ពិនិត្យ​សំ​បុត្រ​ ការ​ងារ​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ ពេល​វេលា​រៀប​ចំ​ពិធី​បុណ្យ​ ការ​គ្រោង​ថវិកា​ ការ​ងារ​ផ្សព្វ​ផ្សាយ​ពិធី​បុណ្យ​ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ចលនា​ជំនួយឧបត្ថម្ភ​ ការ​ងារ​ដេញ​ថ្លៃ​ចាត់​តាំង​​បើ​ក​វគ្គ​ពិធី​បិទ​វគ្គ​ ​ទីកន្លែង​ចាត់​តាំង​។ល។

សម​មិត្ត​ង្វៀង​វ៉ាំង​ខើយ ​បាន​ឯកភាព​បង្រួម​ស​សកម្ម​ភាព​សំ​ខាន់​ៗ​មួយ​ចំនួន​ក្នុង​ពិធី​បុណ្យ​ ទន្ទឹម​នឹង​នោះ ​ស្នើ​ដល់​មន្ទីរ​វប្ប​ធម៌​ កីឡា​-​ទេសចរណ៍​និង​នគរបាល​ខេត្ត​ ធ្វើ​សេនា​ធិការ​អំ​ពី​ការ​បោះពុម្ព​និង​ត្រួត​ពិនិត្យ​សំ​បុត្រ។ ​ដោយ​ឡែក​មន្ទីរ​វប្បធម៌​ កីឡា​និង​ទេសចរណ៍​ ទទួល ​បន្ថែម​មតិ​មួយ​ចំនួន​ពីតំ​ណាង ​ដើម្បី​បំ​ពេញ​សេចក្តី​ព្រាង​ផែន​ការ​រៀប​ចំ​ពិធី​បុណ្យ។ ​បណ្តា​អង្គ​ភាព​ពាក់​ព័ន្ធ​ត្រូវ​រៀប​ចំ​ផែន​ការ​ជាក់​ស្តែង ​ដើម្បី​ផ្សព្វ​ផ្សា​យការអនុវត្ត​ល្អ​ក្នុង​ពិធី​បុណ្យ​នា​ពេល​ខាង​មុខ​៕

ថា​ច់​ពេជ្រ​-​លីហាន់​