ក្នុងកម្មវិធីបុណ្យ ពុទ្ធបរិស័ទបានប្រារព្ធពិធីកិច្ចសាសនាជាច្រើនដូច៖ នមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រកាសវិសាខបូជានិងស្តាប់ធម៌ទេសនា។ នេះគឺជាឱកាសរំលឹកពុទ្ធគុណរបស់ព្រះសម្មាសម្ពុទ្ធតាំងពីប្រសូតិ ចេញសាងព្រះផ្នួស ត្រាស់ដឹង សម្តែងនូវធម្មវិសេសទេសនាដើម្បីប្រោសសត្វ។ ឆ្លងតាមនោះ ពុទ្ធបរិស័ទរាល់រូបខិតខំអប់រំចិត្ត សន្សំកុសល ប្រតិបត្តិតាមពុទ្ធឱវាទដើម្បីខ្លួននិងសង្គមបានសុខសាន្តត្រាណ។
![]() |
ព្រះសង្ឃនិងពុទ្ធបរិស័ទនមស្ការព្រះរតនត្រៃ។ |
អាចារ្យឡឹមភៀង គណៈកម្មការវត្តព្រែកអណ្តើក ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង) ឱ្យដឹង៖ ពិធីបុណ្យវិសាខបូជាបានព្រះសង្ឃនិងពុទ្ធបរិស័ទប្រារព្ធឡើងដើម្បីរំលឹកព្រឹត្តិការណ៍ទាំង៣ទាក់ទងដល់ព្រះសម្មាសម្ពុទ្ធ រំលឹកគុណព្រះរតនត្រៃ។ នេះគឺជាពិធីបុណ្យសាសនាធំបំផុតរបស់ព្រះពុទ្ធសាសនាមានអត្ថន័យដ៏ជ្រាលជ្រៅក្នុងជំនឿរបស់ពុទ្ធបរិស័ទ។
ពិធីបុណ្យវិសាខបូជាក៏បង្ហាញនូវការជិតស្និទ្ធរវាងព្រះពុទ្ធសាសនាក្នុងជីវភាពរបស់ជនរួមជាតិខ្មែរ។ ឆ្លងកាត់ច្រើនជំនាន់ ព្រះពុទ្ធសាសនាបានក្លាយជាផ្នែកមួយមិនអាចខ្វះបានក្នុងជីវភាពប្រចាំថ្ងៃ រួមចំណែកបង្កជាលក្ខណៈវប្បធម៌ពិសេសរបស់សហគមន៍នៅណាមបូ។
![]() |
ពុទ្ធបរិស័ទស្រង់ទឹកព្រះពុទ្ធបដិមា។ |
ពីមុនបុណ្យវិសាខបូជាបាននានាវត្តចាត់តាំងតូច អ្នកចូលរួមគឺពុទ្ធបរិស័ទចំណុះជើងវត្ត។ ប៉ុន្មានឆ្នាំជិតៗនេះ ជីវភាពសេដ្ឋកិច្ច-សង្គមរបស់ជនរួមជាតិខ្មែរមួយថ្ងៃកាន់តែអភិវឌ្ឍន៍ តាំងពីនោះ ការចាត់តាំងបានភាពអធិកអធ័មជាងនិងសម្បូណ៌បែបជាង វត្តជាច្រើនបានដង្ហែក្បួន ដង្ហែប្រទីប ស្រង់ទឹកព្រះពុទ្ធបដិមា សម្តែងសិល្បៈ ទាក់ទាញពុទ្ធបរិស័ទនិងមាមីងចូលរួមយ៉ាងកុះករ។
ឆ្នាំ១៩៩៩ អង្គការសហប្រជាជាតិបានទទួលស្គាល់បុណ្យវិសាខបូជាជា “បុណ្យសាសនាអន្តរជាតិ” ដើម្បីកត់សម្គាល់តម្លៃនៃទ្រឹស្តីនិងសីលធម៌ដែលព្រះពុទ្ធសាសនាផ្តល់ឱ្យមនុស្សជាតិ។ ជាពិសេស ឆ្នាំនេះវៀតណាមបានជ្រើសជាទីចាត់តាំងបុណ្យវិសាខបូជាអន្តរជាតិ២០២៥ដោយប្រធានបទ៖ "សាមគ្គីនិងអនុគ្រោះដើម្បីសេចក្តីថ្លៃថ្នូររបស់មនុស្ស ការយល់ដឹងរបស់ព្រះពុទ្ធសាសនាដើម្បីសន្តិភាពពិភពលោកនិងការអភិវឌ្ឍចីរភាព”។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin