មាមីងខ្មែរស្រុកត្រឹងដេរីករាយអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី

04:55, 12/04/2025

ឆ្នាំនេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរនឹងប្រារព្ធឡើងក្នុង៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ មេសា ឆ្នាំ២០២៥។ ប៉ុន្មានថ្ងៃនេះ មាមីងខ្មែរស្រុកត្រឹងដេ (សុកត្រាំង) កំពុងមមាញឹកប្រមូលផលដំណាំ រៀបចំផ្ទះសម្បែងទទួល​ឆ្នាំថ្មីក្នុងបរិយាកាសសប្បាយរីករាយ។ នេះជាឱកាសដើម្បីអ្នករាល់គ្នាបានជួបជុំ សម្តែងការគោរពចំពោះបុព្វការីជននិងប្រាថ្នាក្នុងឆ្នាំថ្មីជួបតែសចក្តីសុខចម្រើន។

ជា​ភូមិ​ភាគ​មាន​ជន​ជាតិ​ខ្មែរ​ជិត​៥០% ប្រ​ជាជន​រស់​នៅ​ប្រ​កប​របរ​កសិកម្ម​ នេសាទ​សមុទ្រ​និង​លក់​ដូរ​​តូច​។ ប៉ុន្មាន​ថ្ងៃ​កន្លង​ មា​មីង​នៅ​ស្រុក​ត្រឹង​ដេ​ក៏​កំ​ពុង​ប្រ​មូល​ផល​ដំណាំ​ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​សព្វ​ថ្ងៃ​ ទូទាំង​ស្រុក​ចុះ​ពូជ​ដំណាំ​ជិត​១.៥៩០​ហិក​តា ចម្បង​គឺ​បណ្តា​ប្រ​ភេទ​ដំណាំ​ដូច​ សាឡាដ ស្ពៃ​ចង្កឹះ​ ម្រះ ពោត ខ្ទឹម​ស្លឹក។ អា​ស្រ័យ​អា​កាស​ធាតុ​អំ​ណោយ​ផល តម្លៃ​ទី​ផ្សារ​លំ​នឹង​ មា​មីង​ទទួល​បាន​អំ​ណោយ​ផល​និង​លក់​បាន​ថ្លៃ ដូច្នេះ មា​មីង​រីក​រាយ​ណាស់។

ទន្ទឹម​នឹង​ក្តី​រីក​រាយ​នោះ​ ពេល​កន្លងរដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ក្នុង​ស្រុក​ត្រឹង​ដេ​តែង​យក​ចិត្ត​ទុក​ដាក់​ គិត​អាន​ជីវភាព​ជន​ជាតិ​ភាគ​តិច​តាម​រយៈ​គោល​នយោ​បាយ​ជន​ជាតិ​​។ ពិសេស​ ក្នុង​ដើម​ឆ្នាំ​២០២៥ ស្រុក​សកម្ម​ចូល​រួម​កម្ម​វិធី​ “ព្រួត​ដៃ​បំ​បាត់​ផ្ទះ​បណ្តោះ​អាសន្ន​ផ្ទះ​ទ្រុឌ​ទ្រោម” លើ​ភូមិដ្ឋាន​ស្រុក​រួម​ចំ​ណែក​កែ​លម្អ​ជីវភាព​របស់​ប្រ​ជា​ជន​ផង​និង​រួម​ចំ​ណែក​លើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​សង្គម​របស់​ស្រុក​ផង។

មាមីងពុទ្ធបរិស័ទប្រតិបត្តិពិធីកិច្ចសាសនា។
មាមីងពុទ្ធបរិស័ទប្រតិបត្តិពិធីកិច្ចសាសនា។

មក​ទី​រួម​ស្រុក​ត្រឹង​ដេ​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ​ ឃើញ​មាន​ភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​នេះ។ តាម​ដង​ផ្លូវ​ចាក់​កៅ​ស៊ូ​ ក្រាល​បេតុង​មានផ្ទះ​សង់​ថ្មី​ពី​កម្ម​វិធី “ព្រួត​ដៃ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” បាន​ជួយ​គ្រួ​សារ​ក្រ គ្រួ​សារ​ក្បែរ​ក្រ​មាន​ផ្ទះ​ថ្មី​នៅ​ស្អាត​បាត​នឹង​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដោយ​ក្តី​រីក​រាយ​និង​សុភមង្គល។ តាម​ផែន​ការ​បែង​ទុន​សម្រាប់​ទីរួម​ស្រុក​ត្រឹង​ដេគឺ​មាន​ចំ​នួន​៤៧​ខ្នង​ សព្វ​ថ្ងៃ​បាន​កសាង​សម្រេច​ចំ​នួន​២៣​ខ្នង​ ជាមួយ​ថវិកា​ជាង​២​ពាន់​លាន​ដុង។

សំ​ឡឹង​ផ្ទះ​ទើប​សង់​ថ្មី​ បង​ស្រី​ថាច់​ធី​គីម​ហឿង នៅ​ភូមិ​ដង​ក្តោង​ ទី​រួម​ស្រុក​ត្រឹង​ដេ​រីក​រាយ​ឱ្យ​ដឹង៖ ឆ្នាំ​នេះ​ គ្រួ​សារ​ខ្ញុំ​បាន​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ផ្ទះ​ថ្មី ស្អាត​បាត​ ខ្ញុំ​រីក​រាយ​ណាស់។ ផ្ទះ​ខ្ញុំ​មាន​តែ​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ ប្តី​របស់​ខ្ញុំ​ទៅ​នេ​សាទ​នៅ​ឯ​សមុទ្រ ចំ​ណែក​ខ្ញុំ​លក់​បន្ថែម​នៅ​ឯ​ផ្សារ​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​បាន​ប្រ​ហែល​២០០​ពាន់​ដុង/ថ្ងៃ​ មាន​ផ្ទះ​ថ្មី​នៅ​ គ្រួ​សារ​ខ្ញុំ​ស្ងប់​ចិត្ត​មិន ខ្លាច​ភ្លៀង​ខ្យល់​ដូច​ពីមុន​ទៀត​ឡើយ​។ អរ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ដែល​បាន​ជំ​នួយ​ដល់​គ្រួ​សារ​ខ្ញុំ​ដើម្បី​គ្រួ​សារ​ខ្ញុំ​មាន​ជីវភាព​លំ​នឹង។

មក​បណ្តា​ឃុំ​ដែល​មាន​ជនរួម​​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ដូច​ទ្រុង​ប៊ិញ ដាយ​អ៊ឹង​២ វៀង​ប៊ិញ ទីរួម​ ស្រុក​លិត​ហូយ​ធឿង។ល។ ទើប​ឃើញ​បរិយា​កាស​យ៉ាង​អ៊ូ​អរ​នៃ​ឆ្នាំ​ថ្មី។ ផ្ទះ​ណា​ក៏​រៀប​ចំ​ស្អាត​បាត​សម្រាប់​ទទួល​ឆ្នាំ​ថ្មី។ មាន​គ្រួ​សារ​ជា​ច្រើន​កំ​ពុង​មមា​ញឹក​​​វេច​នំ​អន្សម​ជ្រូក​ អន្សម​ចេក​ នំទៀន នំ​ខ្ញី ។ល។ ពិសេស​បណ្តា​វត្ត​ទក្ខិណ​និកាយ​ខ្មែរ បរិយា​កាស​យ៉ាង​អ៊ូ​អរ​ដោយ​មាន​សកម្ម​ភាព​វប្បធម៌​និង​ប្រារព្ធ​កិច្ច​ក្នុង​ព្រះ​ពុទ្ធ​សាសនា​មាន​មា​មីង​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។ ឃើញ​ទិដ្ឋ​ភាព​ភូមិ​ស្រុក​សព្វ​ថ្ងៃ​កាន់​តែ​យល់​ច្បាស់​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពីគោល​នយោ​បាយ​ជន​ជាតិ​ជា​មួយ​គម្រោង​ កម្ម​វិធី​ឆ្លើ​យ​តប​តម្រូវ​ជីវភាព​សម្ភារៈ​និង​ស្មារតី​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ។

តាម​ព្រះ​តេជ​គុណ​ឡឹម​មិញ​យឿង-ចៅ​អធិ​ការ​វត្ត​ពោធិ​ព្រឹក្ស​ នៅ​ចូវ​ថាញ់ ទី​រួម​ស្រុក​លិតហូយ​ធឿង​មាន​សង្ឃ​ដី​កា៖ ជីវភាព​សេដ្ឋ​កិច្ច​របស់​ជន​រួម​ជាតិ​ខ្មែរ​ពី​មួយ​ថ្ងៃ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​អា​ស្រ័យ​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​កម្ម​វិធី​ គោល​នយោ​បាយ​ គម្រោង​របស់​បក្ស​និង​រដ្ឋ​សម្រាប់​ជូន​ជន​រួម​ជាតិ​ភាគ​តិច។ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ​មា​មីង​មាន​ក្តី​សប្បាយ​រីក​រាយ​ណាស់​ ពីព្រោះ​បាន​ជំ​នួយ​ផ្ទះ​ថ្មី​ ជំ​នួយ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ យក​ចិត្ត​ទុក​ដាក់​ គិត​អាន​ពី​សុខ​ភាព។ល។ ដូច្នេះ​ទើប​ជីវ​ភាព​របស់​មា​មីង​បាន​កែ​លម្អ។

សម​មិត្ត​ទ្រីវ​ហ្វាង​ណា-​ប្រ​ធាន​អនុ​មន្ទីរ​ជន​ជាតិ​និង​សាសនា​ស្រុក​ត្រឹង​ដេ​បាន​ឱ្យ​ដឹង៖

ពេល​កន្លង​ បក្ស​និង​រដ្ឋ​តែង​យក​ចិត្ត​ទុក​ដាក់​ជីវភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ជន​ជាតិ​ភាគ​តិច​តាម​រយៈ​គោល​នយោ​បាយ​ជា​ច្រើន រួម​ចំ​ណែក​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​កាន់​តែ​បាន​លំ​នឹង​និង​អភិ​វឌ្ឍ។ រាល់​ឆ្នាំ ពេល​ដល់​បុណ្យ​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​ថ្នាក់​បាន​ចាត់​តាំង​ជូន​អំ​ណោយ​និង​សួរ​សុខ​ទុក្ខ​បណ្តា​គ្រួ​សារ​គោល​នយោ​បាយ​ គ្រួ​សារ​មាន​សគុណ​និង​បណ្តា​វត្ត​ទក្ខិណ​និកាយ​ខ្មែរ​លើ​ភូមិដ្ឋាន បង្ក​ផ្សារ​ភ្ជាប់​រវាង​ប្រ​ជា​ជន​ជាមួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ដើម្បី​រឹត​បន្តឹង​ផែន​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។

ត្រឹង​ដេ​សព្វថ្ងៃ​មាន​ភាព​ផ្លាស់​ថ្មី​ចំ​ពោះ​មា​មីង​ខ្មែរ ភាព​ផ្លាស់​ថ្មី​បាន​បង្ហាញ​ច្បាស់​តាម​រយៈ​ការ​ចាត់​តាំង​ទទួល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី។ ឆ្នាំ​ថ្មី​ សង្ឃឹម​ថា​​​ការ​ផលិត​រដូវ​ថ្មី​នឹង​ទទួល​បាន​ អំ​ណោយ​ផល​និង​បន្ត​រក្សា​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ​ក្នុង​យុគ​ម័យថ្មី៕  

                 ហុង​ទើ-សុផល