![]() |
គណៈចាត់តាំងជូនទង់អនុស្សាវរីយ៍ដល់ក្រុមចូលរួមកីឡា។ |
ថ្ងៃបុណ្យលើកនេះទាក់ទាញកីឡាករ កីឡាការនីជាង៣០០រូបមកពី១៨ក្រុមអង្គភាពនៃអនុមន្ទីរវប្បធម៌-វិទ្យាសាស្ត្រនិងព័ត៌មាន មជ្ឈមណ្ឌលវប្បធម៌ កីឡានិងវិទ្យុផ្សាយសំឡេងបណ្តាស្រុក ទីរួមខេត្តនិងក្រុង អង្គភាពចំណុះមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍។ កីឡាករ កីឡាការិនីចូលរួមប្រកួតបណ្តាវិញ្ញាសាដូច បោះប៊ូល បាល់ទះ និងល្បែងប្រជាប្រិយ (លោតខ្សែពួរសមូហភាពនិងបោះបាល់ចូលក្នុងកន្ត្រក)។
ថ្លែងការណ៍ក្នុងពិធីបើកវគ្គសមមិត្តត្រឹងមិញលី សមាជិកបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ បានសង្កត់ធ្ងន់ថា៖ “ការប្រកួតកីឡាផ្នែកវប្បធម៌ កីឡានិងទេសចរណ៍គឺជាសកម្មភាពប្រចាំឆ្នាំ មានអត្ថន័យជាក់ស្តែងក្នុងការជំរុញចលនាលត់ដំកីឡាហាត់ប្រាណលើកកម្ពស់សុខភាព។កីឡាលើកនេះគឺជាឱកាសសម្រាប់កម្មាភិបាល បុគ្គលិក និយោជិតនិងពលករផ្នែកវប្បធម៌កីឡានិងទេសចរណ៍នឹងបន្តដោះដូររៀនសូត្របទពិសោធន៍ រឹតបន្តឹងចំណងសាមគ្គីភាពនិងសហការគ្នាខិតខំសម្រេចល្អភារកិច្ចដែលបានប្រគល់។
![]() |
បណ្តាកីឡាករ កីឡាការិនីកំពុងប្រកួតជម្រុះវិញ្ញាសាបោះប៊ូល។ |
នេះជាសកម្មភាពកីឡាយ៉ាងពុះពោរ ដើម្បីអំណរខួបអនុស្សាវរីយ៍៥០ឆ្នាំនៃទិវារំដោះភាគខាងត្បូងនិងឯកភាពប្រទេស (ថ្ងៃទី៣០/៤/១៩៧៥-៣០/៤/២០២៥) អនុស្សាវរីយ៍១៣៩ឆ្នាំនៃទិវាពលកម្មអន្តរជាតិ (១/៥/១៨៨៦-១/៥/២០២៥) អនុស្សាវរីយ៍១៣៥ឆ្នាំនៃទិវាខួបកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០២៥) ទន្ទឹមនឹងនោះ ជំរុញផ្សព្វផ្សាយអនុវត្តការចលនា “ទូទាំងប្រជាជនលត់ដំរាងកាយតាមគំរូអ៊ំដ៏មហិមា” ខេត្តសុកត្រាំង ដំណាក់កាល២០២១-២០៣០។
ក្រោយពីពិធីបើកវគ្គ បណ្តាកីឡាករ កីឡាការិនីបានចូលរួមប្រកួតវិញ្ញាសាបោះប៊ូលនិងបាល់ទះ ជាមួយស្មារតី “កីឡាខ្ពង់ខ្ពស់” បង្កបរិយាកាសសប្បាយរីករាយ៕
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin