ប្រសិនមុននេះមាមីងសំខាន់ខំប្រឹងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ឥឡូវបានយកចិត្តទុកដាក់ច្រើនជាងដល់សំណូមពរហ្វឹកហាត់កីឡាលើកកម្ពស់សុខភាពឆ្លងតាមការចូលរួមបណ្តារង្វាន់ប្រកួតចលនាអាស្រ័យភូមិភាគចាត់តាំង។ ការយល់ដឹងរបស់ប្រជាជនពីអត្ថប្រយោជន៍របស់ការហ្វឹកហាត់កីឡាក៏បានកើនឡើង។ ដើម្បីបម្រើល្អសំណូមពរខាងលើប៉ុន្មានឆ្នាំកន្លងចលនាកីឡាហាត់ប្រាណនៅតំបន់ជនរួមជាតិខ្មែរតែងបានរដ្ឋអំណាចភូមិភាគគ្រប់ថ្នាក់ បណ្តាផ្នែកក្នុងស្រុកយកចិត្តទុកដាក់វិនិយោគ។ បណ្តាសកម្មភាពកីឡាបានចាត់តាំងនាឱកាសពិធីបុណ្យដូចសែនដូនតា ពិធីបុណ្យអកអំបុក បុណ្យចូលឆ្នាំថ្មីប្រពៃណីទាក់ទាញប្រជាជនចូលរួមកុះករ។លោកយ៉ីបដាំងក្វា-នាយករងមជ្ឈមណ្ឌលវប្បធម៌កីឡា ស្ថានីយផ្សាយសម្លេងស្រុកឡុងភូឱ្យដឹង៖ ពីការយកចិត្តទុកដាក់របស់គ្រប់ថ្នាក់គ្រប់ផ្នែកសកម្មភាពកីឡាហាត់ប្រាណនៅបណ្តាភូមិភាគតំបន់ជនរួមជាតិខ្មែរលើភូមិដ្ឋានស្រុកអភិវឌ្ឍជាងមុន។ ប្រសិនមុននេះមាមីងប្រមូលផ្តុំកែប្រែចំណូលសព្វថ្ងៃពួកគាត់យកចិត្តទុកដាក់ជាងដល់ការហាត់ពត់សុខភាពឆ្លងតាមការហាត់កីឡា។ ក្រៅពីបណ្តាវិញ្ញាសាប្រពៃណីដូច ទាញព្រ័ត្រ រុញឈើ ប្រណាំងទូកង លេងអុកនៅបណ្តាភូមិភាគនេះ រយៈពេលកន្លងនៅទាក់ទាញច្រើនអ្នកចូលរួមលេងបាល់ទាត់ បាល់ទះ បោះប៊ូល លេងសី បាល់តុ។ល។
![]() |
ស្រុកឡុងភូចាត់តាំងរង្វាន់ប្រណាំងទូកងប្រពៃណីរាល់ឆ្នាំ។ |
ដើម្បីជំរុញសកម្មភាពកីឡាហាត់ប្រាណនៅបណ្តាភូមិភាគមានជនរួមជាតិខ្មែររស់នៅ រាល់ឆ្នាំមជ្ឈមណ្ឌលវប្បធម៌កីឡា ស្ថានីយផ្សាយសម្លេងស្រុកតែងសហការជាមួយបណ្តាភូមិភាគចាត់តាំងបណ្តារង្វាន់សកម្មភាពកីឡាហាត់ប្រាណលក្ខណៈពិសេសរបស់ប្រជាជននៅទីនេះ ដូចនាឱកាសបុណ្យចូលឆ្នាំថ្មីមជ្ឈមណ្ឌលសហការចាត់តាំងរង្វាន់បាល់ទះ រង្វាន់បោះប៊ូល នាឱកាសបុណ្យសែនដូនតាចាត់តាំងរង្វាន់បោះប៊ូល ទាញព្រ័ត្រ ហក់បាវ នាឱកាសពិធីបុណ្យអកអំបុកចាត់តាំងពិធីប្រណាំងទូកង។ល។មិនត្រឹមទាក់ទាញច្រើនអ្នកចូលរួមតែនៅជួយភូមិភាគរកឃើញបណ្តាកីឡាករឆ្នើម។ ជាកីឡាករបានរួមចំណែកបង្កស្នាដៃឱ្យផ្នែកកីឡាហាត់ប្រាណស្រុកទាំងវិញ្ញាសាបាល់ទះនិងបោះប៊ូល បងថាច់ថាញ់លី នៅឃុំឡុងភូជាកីឡាករដណ្តើមបានច្រើនរង្វាន់លេខ១វិញ្ញាសាបោះប៊ូលថ្នាក់ស្រុកនិងខេត្តឱ្យដឹង៖ លេងកីឡាមិនត្រឹមជាសកម្មភាពកំសាន្តសប្បាយក្រោយ១ថ្ងៃធ្វើការហត់នឿយតែនៅទាំងជាវិធីហាត់ពត់សុខភាពឱ្យបានល្អ។ក្រៅពីយុវជន យុវតី មនុស្សចាស់រឹក្មេងតូចនៅទីនេះនរណាក៏ជ្រើសឱ្យខ្លួនវិធីហាត់កីឡាសមស្រប។ នៅបណ្តាឃុំទីរួមស្រុកមានជនរួមជាតិខ្មែរទោះនៅច្រើនការលំបាកតែបណ្តាភូមិភាគរវៀសរវៃចលនាប្រជាជនចូលរួមហាត់ពត់ដោះដូរកីឡាជារឿយៗ។ រង្វាន់ប្រកួតកីឡានៅបណ្តាភូមិភាគបានបង្កើតនិងរក្សាចាត់តាំងរាល់ឆ្នាំក្លាយជាផ្នត់ប្រជុំវប្បធម៌ប្រពៃណីក្នុងនោះសំខាន់យកចិត្តទុកដាក់ដល់បណ្តាវិញ្ញាសាកីឡាជនជាតិដូច រុញឈើ ទាញព្រ័ត្រ បោះប៊ូល ប្រណាំងទូកង លេងអុក។ល។ រយៈពេលខាងមុខផ្នែកនឹងបន្តពិនិត្យមានផែនការឧបត្ថម្ភ ស្តារជំនះពង្រីកបណ្តាល្បែងកីឡាប្រជាប្រិយ វិញ្ញាសាកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរ។ លោកយ៉ីបដាំងក្វា-នាយករងមជ្ឈមណ្ឌលវប្បធម៌កីឡា ស្ថានីយផ្សាយសម្លេងស្រុកឡុងភូឱ្យដឹងដូច្នេះ។
![]() |
ចាត់តាំងដោះដូរកីឡាវិញ្ញាសាបោះប៊ូលតំបន់ជនរួមជាតិខ្មែរ។ |
សង្ឃឹមថាជាមួយការយកចិត្តទុកដាក់វិនិយោគឱ្យចលនាកីឡាហាត់ប្រាណតំបន់ជនរួមជាតិខ្មែរសំណូមពរទទួលបណ្តាតម្លៃវប្បធម៌ ស្មារតីរបស់មាមីងនិងបានឆ្លើយតបមួយថ្ងៃកាន់តែល្អជាង រួមចំណែកជំរុញអនុវត្តចលនា “ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌នៅភូមិភាគ”៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin