តាមអ្នកជ្រាវជ្រាវអំពីវប្បធម៌របស់ជនរួមជាតិខ្មែរ ក្នុងប្រវត្តិនៃបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរមានការផ្លាស់ប្តូរអំពីពេលវេលាចាត់តាំងបុណ្យចូលឆ្នាំថ្មី ជាក់ស្តែង ក្នុងសម័យមុនគេប្រារព្ធធ្វើបុណ្យចូលឆ្នាំថ្មីក្នុងខែមិគសិរ ព្រោះថាខែនេះជាខែដើមឆ្នាំនៃចន្ទគតិគឺគិតតាមដំណើររបស់ព្រះចន្ទ។ តាមចន្ទគតិក្នុង១ឆ្នាំគេចែកចេញជា៣រដូវ ក្នុង១រដូវមាន៤ខែគឺ៖ ហេមន្តរដូវ (រដូវរងា) គិម្ហរដូវ (រដូវក្តៅ) និងវស្សានរដូវ (រដូវភ្លៀង)។ តាមទស្សនៈរបស់ជនរួមជាតិខ្មែរ៖ រដូវរងាចាត់ទុកដូចជារដូវដើមឆ្នាំប្រៀបដូចដើមថ្ងៃ រដូវក្តៅប្រៀបដូចថ្ងៃត្រង់ រដូវភ្លៀងជារដូវមេឃមីរងងឹតមានភ្លៀងផ្គរចាត់ទុកដូចចុងឆ្នាំប្រៀបដូចពេលព្រលប់។ ព្រោះហេតុនេះ សម័យមុនជនរួមជាតិខ្មែរប្រារព្ធបុណ្យចូលឆ្នាំថ្មីក្នុងខែមិគសិរដែលជាខែទីមួយ។
ក្នុងរយៈពេល៣ថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីមានសកម្មភាពជាច្រើនទាំងផ្នែកលេងកម្សាន្ត ច្រៀងរាំទាំងការធ្វើបុណ្យសន្សំកុសលនិងឧទ្ទិសមគ្គផលដល់បុព្វការីជន។
![]() |
ពិធីដង្ហែមហាសង្រ្កាន្ត។ |
ថ្ងៃទី១ហៅថា “ថ្ងៃមហាសង្ក្រាន្ត”៖ គឺជាថ្ងៃឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ក្នុងថ្ងៃនេះគេនឹងប្រារព្ធពិធីកិច្ចដង្ហែមហាសង្រ្កាន្តតាមការណែនាំរបស់អាចារ្យ រាល់គ្នាដើរប្រទក្សិណព្រះវិហារ៣ជុំដើម្បីទទួលទេវតាឆ្នាំថ្មី។ អត្ថន័យរបស់ពិធីកិច្ចនេះគឺ៖ ទី១ នេះជារឿងនិទានរបស់ជនរួមជាតិខ្មែរដើម្បីកត់សម្គាល់ការផ្លាស់ប្តូរសាសនារបស់ជនរួមជាតិខ្មែរពីព្រហ្មញ្ញសាសនាមកកាន់ព្រះពុទ្ធសាសនា។ ទី២ដង្ហែព្រះសិរសាកបិលមហាព្រហ្មដើម្បីរំលឹកការផ្ដែផ្ដាំរបស់កបិលមហាព្រហ្មតែអត្ថន័យបង្កប់ក្នុងនោះគឺរំលឹកធម៌៤យ៉ាងគឺមេត្តាករុណា មុទិតា ឧបេក្ខាឱ្យអ្នករាល់គ្នាចាំជានិច្ចជាកាល។
ថ្ងៃទី២ហៅថា “ថ្ងៃវ័នបត” ឬ “វារៈវ័នបត”៖ ក្នុងថ្ងៃទី២នេះ បរិយាកាសបុណ្យចូលឆ្នាំថ្មីនៅតាមភូមិស្រុកនិងវត្តអារាមអ៊ូអរយ៉ាងខ្លាំង។ ពេលព្រឹក មាមីងពុទ្ធបរិស័ទមកវត្តអុជធូប នមស្ការនិងប្រគេនចង្ហាន់ចំពោះព្រះសង្ឃ។ ក៏ក្នុងថ្ងៃទី២នេះដែរ គេតែងប្រារព្ធពិធីកិច្ចពូនភ្នំខ្សាច់។ នេះគឺជាទំនៀមដែលតាមទស្សនៈរបស់ជនរួមជាតិខ្មែរនឹងបាននូវអានិសង្ស។ ជនរួមជាតិខ្មែរយល់ថាភ្នំខ្សាច់តំណាងឱ្យចូឡាមណីចេតិយនៅស្ថានត្រៃត្រិង្ស ជាកន្លែងតម្កល់ព្រះកេសធាតុនិងព្រះចង្កូមកែវរបស់ព្រះសមណគោតម គេហៅភ្នំខ្សាច់នេះថា “វាលុកចេតិយ” មានន័យថា “ចេតិយខ្សាច់”។ គេជឿថាពូនភ្នំខ្សាច់ដើម្បីរំដោះកម្មពៀរ ឧបទ្រពទាំងឡាយនិងសុំនូវសេចក្តីសុខ។
លោកថាច់មូន-សមាជិកគណៈកម្មការវត្តចុងព្រែកបានឱ្យដឹង៖ ជំនាន់ដើមក្នុងថ្ងៃចូលឆ្នាំថ្មីមាមីងពុទ្ធបរិស័ទមកវត្ត មានអ្នកខ្លះយកដីខ្សាច់ ដី ថ្មស្រូវអង្ករពូនទៅជាភ្នំនៅជុំវិញព្រះវិហារ ភ្នំទាំងអស់នោះក្រោយពេលដែលគេធ្វើពិធី “ផ្សឹក” វត្ថុទាំងអស់នោះនិងប្រគេនឱ្យវត្តទាំងអស់។
ប្រការនេះឱ្យយើងឃើញច្បាស់ថា ការពូនភ្នំខ្សាច់ក្រៅពីជំនឿធ្វើដើម្បីបានអានិសង្ស ប្រយោជន៍ជាក់ស្តែងអាចឃើញច្បាស់នោះគឺវត្តមានសម្ភារៈដើម្បីកសាងបន្តហើយមានស្រូវអង្ករដើម្បីឱ្យព្រះសង្ឃមានស្បៀងអាហារ។
![]() |
ព្រះសង្ឃស្រង់ទឹកព្រះពុទ្ធបដិមា។ |
ថ្ងៃទី៣ហៅថា “ថ្ងៃឡើងស័ក” ឬ “វារៈឡើងស័ក”៖ ក្នុងថ្ងៃនេះគឺផ្លាស់ស័កចាស់ទៅស័កថ្មីនៃចុល្លសករាជ យើងក៏ងាយដឹងបានឆ្នាំណាមានអធិកមាសឬមិនមានដោយសង្កេតថ្ងៃឡើងស័កនេះដែរ បើថ្ងៃឡើងស័កនៅចន្លោះពី៩រោចខែចែត្រទៅ៥កើតខែវិសាខ ឆ្នាំនោះមានលើកខែ ផ្ទុយមកវិញបើថ្ងៃឡើងស័កចន្លោះពី៦កើតខែចែត្រដល់៨រោចខែចែត្រ ឆ្នាំនោះគ្មានលើកខែនោះទេ។ ក្រោយពេលប្រគេនចង្ហាន់ពេលព្រឹកនិងថ្ងៃត្រង់ដល់ព្រះសង្ឃរួចស្រេច មាមីងពុទ្ធបរិស័ទទាំងឡាយនឹងអប់ទឹក ក្រោយពេលព្រះសង្ឃស្រង់ទឹកព្រះពុទ្ធរូបហើយស្រេច មាមីងពុទ្ធបរិស័ទនឹងចាប់ផ្តើមស្រង់ទឹកព្រះជាខាងក្រោយ។ បន្ទប់មកគេនិមន្តព្រះសង្ឃទៅបង្សុកូលនៅតាមចេតិយឱ្យជីដូនជីតារៀងៗគ្រួសារ។
តាមអនុបណ្ឌិតយ័ញមេន៖ រាល់ទំនៀមទម្លាប់ពិធីកិច្ចរបស់មាមីងខ្មែរជានិមិត្តរូបនៃវប្បធម៌ផងនិងជានិមិត្តរូបនៃការអប់រំឱ្យកូនចៅផង។ បើយើងមិនបានសិក្សាស្រាវជ្រាវទេយើងនឹងមើលស្រាលទំនៀមទម្លាប់ទាំងអស់នោះព្រោះអីយើងយល់មិនអស់នៃវប្បធម៌ដូច្នេះយើងដឹងតែធ្វើតាមទំនៀមទម្លាប់តែមិនបានយល់ដឹងអត្ថន័យអប់រំដែលដូនតាយើងបន្សល់ទុកមក។
អាចនិយាយបានថា ពិធីកិច្ចទាំងឡាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរនៅណាមបូនិយាយរួមនិងជនរួមជាតិខ្មែរនៅខេត្តសុកត្រាំងនិយាយដោយឡែកក្នុងពេលបច្ចុប្បន្ននៅរក្សាបានខ្ជាប់ខ្ជួន។ នេះជាឱកាសដើម្បីមាមីងពុទ្ធបរិស័ទសម្តែងនូវការគោរពចំពោះព្រះពុទ្ធសាសនានិងបុព្វការីជន ហើយក៏ជាឱកាសដើម្បីជនរួមជាតិខ្មែរកម្សាន្តសប្បាយក្រោយមួយឆ្នាំពលកម្មនឿយហត់។ ព្រមជាមួយនោះ ពិធីកិច្ចទាំងឡាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីទោះបីជារឿងដែលជំនាន់ដើមនិទានមកក៏ដោយតែក៏ដោយគោលបំណងដើម្បីអប់រំយើងគ្រប់គ្នារស់នៅឱ្យចេះស្រឡាញ់រាប់អាននិងគោរពគ្នា លើកទឹកចិត្តកូនចៅគ្រប់រូបខិតខំធ្វើបុណ្យសន្សំកុសលជៀសវាងអំពើអកុសលតាមទ្រឹស្តីព្រះពុទ្ធសាសនា។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin