![]() |
ប្រណាំងទូក ង ជាសកម្មភាពកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរ ទាក់ទាញកីឡាករយ៉ាងកុះករចូលរួម។ |
ចំពោះជនរួមជាតិខ្មែរ កីឡាមិនត្រឹមជាសកម្មភាពហាត់ប្រាណដើម្បីសុខភាព តែនៅទាំងជាទីធ្លាកំសាន្តផ្សារភ្ជាប់សហគមន៍។ នៅច្រើនភូមិភាគមានជនរួមជាតិខ្មែរបណ្តារង្វាន់កីឡាប្រពៃណីដូចប្រណាំងទូកង បោះប៉ូល ទាញព្រ័ត រុញឈើ។ល។ តែងទាក់ទាញប្រជាជនចូលរួមកុះករនិងគាំទ្រ។ ជាអ្នកមានចំណូលចិត្តវិញ្ញាសារបោះប៉ូលនិងដណ្តើមបានច្រើនរង្វាន់ក្លឹបបោះប៉ូលក្នុងខេត្តក៏ដូចថ្ងៃបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ ប្អូនឡឹមធីកឹមហានៅឃុំឡុងភូ ស្រុកឡុងភូ (សុកត្រាំង)ឱ្យដឹង៖ បោះប៉ូលជាវិញ្ញាសារប្អូនចូលចិត្ត។ តាំងពីចេះលេង ថ្ងៃណាប្អូនរួមជាមួយបងប្អូនក្នុងក្លឹបចូលរួមហ្វឹកហាត់ប្រកួតដោះដូរជាមួយគ្នាយ៉ាងសប្បាយ កាន់តែសប្បាយជាងពេលបានចូលរួមរង្វាន់បោះប៉ូលខេត្តនិងថ្ងៃបុណ្យវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ។ ទន្ទឹមនិងបណ្តាវិញ្ញាសារកីឡាប្រពៃណី បណ្តាវិញ្ញាសារកីឡាទំនើបដូច៖ បាល់ទាត់ បាល់ទះ បោះប៉ូលក៏បានពញ្ញាក់ចលនាបណ្តាភូមិភាគក្នុងខេត្ត។ បណ្តារង្វាន់ប្រកួតកីឡាបានបណ្តាផ្នែកចាត់តាំងជារឿយៗនៅបណ្តាភូមិភាគមានជនរួមជាតិខ្មែរ ទាក់ទាញច្រើនក្រុមចូលរួម។ នាយិការងមជ្ឈមណ្ឌលវប្បធម៌កីឡាស្ថានីយវិទ្យុទីរួមខេត្តវិញចូវហុងប៊ិតថាវឱ្យដឹង៖ វិញចូវជាភូមិភាគមានជនរួមជាតិខ្មែររស់នៅច្រើន។ ហេតុនោះ ផ្នែកតែងយកចិត្តទុកដាក់ផ្សព្វផ្សាយនិងសហការជាមួយរដ្ឋអំណាចភូមិភាគ បណ្តាវត្តចាត់តាំងរង្វាន់ប្រកួតកីឡាសំដៅសាទរបណ្តាថ្ងៃបុណ្យប្រពៃណីសំខាន់នាឱកាសបុណ្យចូលឆ្នាំថ្មី ពិធីបុណ្យសែនដូនតាឬពិធីបុណ្យកំសាន្តស្រុករបស់ជនរួមជាតិខ្មែរ។ល។ ទាក់ទាញកីឡាករចូលរួមកុះករ។ នេះក៏ជាសកម្មភាពកីឡាផុលផុសសំដៅបង្ករទីធ្លាមានប្រយោជន៍តភ្ជាប់សហគមន៍លើស្មារតីសប្បាយសុខភាពល្អ។
សមមិត្តត្រឹងមិញលី-សមាជិកបក្សខេត្ត នាយកមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំងឱ្យដឹង៖ ឆ្នាំ២០២៤មន្ទីរធ្វើមេគំនិតជូនគណៈកម្មាធិការប្រជាជនខេត្តចាត់តាំងសម្រេចជោគជ័យបណ្តាសកម្មភាពវប្បធម៌ កីឡានិងទេសចរណ៍។ សំខាន់គឺរង្វាន់ប្រណាំងទូក ង ស្ថិតក្នុងក្របខ័ណ្ឌពិធីបុណ្យអកអំបុកប្រណាំងទូក ង សុកត្រាំងតំបន់វាលរាបទន្លេគឺវឡុងលើកទី៦និងសប្តាហ៍វប្បធម៍កីឡានិងទេសចរណ៍ខេត្តសុកត្រាំងលើកទី១ឆ្នាំ២០២៤ ទាក់ទាញក្រុមទូក ង ៦០ក្រុមមានកីឡាករ អ្នកបង្វឹកជិត៧០០០រូបចូលរួម។ នេះជាពិធីបុណ្យប្រពៃណីបានរួមចំណែកបង្កបរិយាកាសរីករាយឱ្យមាមីងក្នុងតំបន់។
ការអភិវឌ្ឍរបស់ចលនាកីឡាមហាជនខេត្តនិយាយរួមនិងក្នុងតំបន់ជនរួមជាតិនិយាយដោយឡែកមិនត្រឹមរួមចំណែកបង្កើនសុខភាពសហគមន៍ តែនៅរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។ ជាមួយការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋអំណាចនិងស្មារតីខ្នះខ្នែងហ្វឹកហាត់ប្រកួតរបស់ប្រជាជន ជឿជាក់ថាកីឡាតំបន់ជនរួមជាតិខ្មែរមួយថ្ងៃកាន់តែសាយភាយគប់វាល់សកម្មក្នុងការអភិវឌ្ឍន៍រួមរបស់កីឡាខេត្តយើង៕
ថាច់ពេជ្រ - ធូថាវ
Thông tin bạn đọc
Đóng Lưu thông tin