![]() |
គណៈចាត់តាំងជូនទង់អនុស្សាវរីយ៍ដល់ក្រុមដែលចូលរួម។ |
រង្វាន់ប្រកួតជាសកម្មភាពវប្បធម៌ សិល្បៈនិងកីឡាដើម្បីអំណរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរណាមបូ។ ទូក-ងខ្នាតតូចធ្វើតាមទូក-ងប្រពៃណី បណ្តាក្រុមប្រកួតបានប្រើទម្រង់ទូក-ងខ្នាតតូចដោយមានប្រវែងពី១-២ម៉ែត្រ ក្រុមប្រកួត អាស្រ័យការច្នៃរបស់សិប្បករនិងអ្នកចូលចិត្តប្រណាំងទូក-ងធ្វើពីឈើ។ តាមរយៈថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករ ទូក-ងខ្នាតតូចដោយក្បាច់រចនាយ៉ាងល្អប្រណីត។
ចូលរួមរង្វាន់ប្រកួតឆ្នាំនេះមានទូក-ងចំនួន១៤០ទូក មកពីបណ្តាភូមិភាគក្នុងនិងក្រៅខេត្ត ក្នុងនោះមាន កីឡាករមកពីខេត្តជិតខាងដូច ពិសីវណ្ណារាមកាងឡុង(ត្រាវិញ) កោះធំ(បាកលីវ) ក្របីឃ្លៀច(កាម៉ាវ)និងក្រុមមកពីស្រុក ទីរួមខេត្ត ក្រុងក្នុងខេត្ត។ យោងតាមការកំណត់របស់គណៈចាត់តាំង កីឡាករម្នាក់ៗមានសិទ្ធិចូលរួមទូក-ងចំនួន២ទូកនិងប្រកួតចម្ងាយ១៤ម៉ែត្រ ចែកចេញជា២៨ក្រុម (ក្រុមនីមួយៗមាន៥ទូក) ប្រកួតវិលជុំដើម្បីគិតពិន្ទុសម្រាប់ជម្រើសក្រុមខ្លាំងប្រកួតបន្ត។ ថ្វីដ្បិតការប្រកួតមិនដូចទូក-ងប្រពៃណី ប៉ុន្តែកីឡាករត្រូវមានជំនាញពីបច្ចេកទេសពីបញ្ជាទូកប្រកួត។
![]() |
ទូក -ងខ្នាតតូចប្រមូលផ្តុំគ្នានៅទីកន្លែងប្រកួត។ |
រង្វាន់ប្រណាំងទូក-ងដើម្បីថែរក្សានិងពង្រីកល្បែងប្រជាប្រិយរបស់ជនរួមជាតិខ្មែរនិយាយដោយឡែកនិងអ្នកដែលស្រឡាញ់ការប្រណាំងទូក-ងនិយាយរួម ជាជំហាននាំយកល្បែងប្រណាំងទូក-ងខ្នាតតូចដល់ប្រជាជនគ្រប់ជាន់ថ្នាក់នៅលើភូមិដ្ឋាន។ ទន្ទឹមនោះបង្កលក្ខណៈសម្រាប់អ្នកចូលចិត្តមានទីកម្សាន្តនិងមានឱកាសប្រកួតដោះដូរនិងរៀនសូត្រពីគ្នាទៅវិញទៅមក បង្ហាញពីស្មារតីសាមគ្គីភាពរវាងបណ្តាជនជាតិភាគតិចជាបងប្អូនក្នុងតំបន់វាលរាបទន្លេគឺវឡុង។
បញ្ចប់ការប្រកួត គណៈចាត់តាំងបានប្រគល់រង្វាន់លេខ១ ជាមួយទឹកប្រាក់និងអំណោយតម្លៃ ៨លានដុង រង្វាន់លេខ២ចំនួនទឹកប្រាក់៣លានដុងនិងរង្វាន់លេខ៣ចំនួនទឹកប្រាក់២លានដុងដល់ក្រុមដែលឈ្នះ៕
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin