ពិធីស្រង់ទឹកព្រះតាមកិច្ចព្រះពុទ្ធសាសនា

04:53, 29/04/2025

ពិធីស្រង់ទឹកព្រះពុទ្ធបដិមាបានប្រារព្ធឡើងនៅថ្ងៃវារៈឡើងស័ក នាពិធីបុណ្យចូលឆ្នាំថ្មីប្រ ពៃណីរបស់ជនរួមជាតិខ្មែរ ដើម្បីសម្តែងនូវការគោរពដឹងគុណចំពោះព្រះសម្មាសម្ពុទ្ធ បួងសួង សុំសេចក្តីសុខ លាងជម្រះបាបអកុសលឬកាត់ផ្តាច់កម្មអកុសលទាំងអស់ក្នុងឆ្នាំចាស់ ដើម្បីឆ្នាំថ្មីទទួលបានពរជ័យសិរីសួស្តី ហើយសាងនូវ កុសលថ្មី សូមបួងសួងឱ្យក្រុមគ្រួសារជួបតែសេចក្តីសុខចម្រើន។

ព្រះសង្ឃវត្តច័ន្ទសោភ័ណព្រែកអណ្តើក កំពុងធ្វើពិធីស្រង់ទឹកព្រះពុទ្ធបដិមានៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី។
ព្រះសង្ឃវត្តច័ន្ទសោភ័ណព្រែកអណ្តើក កំពុងធ្វើពិធីស្រង់ទឹកព្រះពុទ្ធបដិមានៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី។

តាម​ព្រះ​តេជគុណ​ឡឹម​ច័ន្ទ​សំ​ណាង​-ពហុ​ស្សូត​វត្ត​ច័ន្ទ​សោ​ភ័ណ​ព្រែក​អណ្តើក ភូមិ​ព្រែក​អណ្តើក ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង (សុក​ត្រាំង) ស្រង់​ទឹក​ព្រះ​ជា​ ពិធី​កិច្ច​មួយ​ដែល​មាន​ពុទ្ធ​បរិស័ទ​ចូល​រួម​យ៉ាង​កុះ​ករ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​ នោះ​គឺ​ពិ​ធី​ស្រង់​ទឹក​ព្រះ​ពុទ្ធ​បដិមា។ ស្រង់​ទឹក​ព្រះ​ពុទ្ធ​បដិមា​ជា​ពិធី​ដ៏​សំ​ខាន់​បំ​ផុត​ ហើយ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​វារៈ​ឡើង​ស័ក (ថ្ងៃ​ទី​៣​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​) ជា​ពិ​ធី​មួយ​បង្ហាញ​ពី​ជំ​នឿ​របស់​ពុទ្ធ​បរិស័ទ​មាន​ការ​គោរព​ចំ​ពោះ​ព្រះ​ពុទ្ធ​សាសនា​ ទន្ទឹម​នឹង​នោះ​ បួង​សួង​សុំ​សេចក្តី​សុខ​ដល់​ខ្លួន​និង​គ្រួ​សារ​ក្នុង​ឆ្នាំ​ថ្មី។ ចែក​រំ​លែក​អំ​ពី​រពិធីកិច្ច​ស្រង់​ទឹក​ព្រះ​ ព្រះ​តេជគុណ​ឡឹម​ច័ន្ទ​សំ​ណាង​មាន​សង្ឃ​​ដី​កា៖ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​ពិធី​ស្រង់​ទឹក​ព្រះ​ពុទ្ធ​បដិមា​ ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​នឹង​រៀប​ចំ​របស់​របរ​សម្ភារៈ​ចាំ​បាច់​ ឆ្លង​តាម​នោះ​ មា​មីង​ពុទ្ធ​បរិស័ទ​មក​វត្ត​ត្រូវ​កាន់​ផ្តិល​ទឹក​មក​តាម (ទឹក​មាន​ផ្កា​ភ្ញី​ទឹក​អប់) រូប​ព្រះ​ពុទ្ធ​បដិមា​បាន​និមន្ត​យក​មក​ដាក់​តម្កល់​នៅ​ទី​ដ៏​គួរ​សម​ ដើម្បី​ងាយ​ស្រួល​ធ្វើ​ពិធី​ស្រង់​ទឹក​ព្រះ (វត្ត​ខ្លះ​គេ​ចាត់​តាំង​ស្រង់​ទឹក​ព្រះ​នៅ​ក្នុង​ព្រះ​វិហារ​ ឧបដ្ឋាន​សាលា​ឬ​កុដិ​។ល។)។ ពេល​ពុទ្ធ​បរិស័ទ​មក​វត្ត​ជួប​ជុំ​គ្រប់​គ្នា​ ព្រះ​សង្ឃ​ចាប់​ផ្តើម​ធ្វើ​ពិធី​កិច្ច​នមស្ការ​ព្រះ​រតន​ត្រ័យ​ដើម្បី​រំ​លឹក​ដល់​គុណ​ព្រះ​សម្មា​សម្ពុទ្ធ​ដែល​បាន​ត្រាស់​ដឹង​ ផ្សព្វ​ផ្សាយ​សាសនា​និង​ដឹក​នាំ​ពុទ្ធ​បរិស័ទ​ គោរព​ប្រ​តិបត្តិ​ល្អ​នូវ​ធម៌​អាថ៌​វិន័យ​ រស់​នៅ​ត្រូវ​តែ​សាង​នូវ​កុសល​ធម៌។ បន្ទាប់​ពី​ពិ​ធី​នមស្ការ​រួច​រាល់​ឈាន​ដល់​ពិធី​ស្រង់​ទឹក​ព្រះ​ ព្រះ​សង្ឃ​ដែល​មាន​វស្សា​ចាស់​នឹង​ធ្វើ​ពិ​ធី​ស្រង់​ទឹក​ព្រះ​មុន​ ទើប​ដល់​ព្រះ​ភិក្ខុ​សង្ឃ​និង​សាម​ណេរ។ បន្ទាប់​ពី​ព្រះ​សង្ឃ​បាន​ស្រង់​ទឹក​ព្រះ​រួច​ ដល់​គណៈ​កម្ម​ការ​និង​ពុទ្ធ​បរិស័ទ។ ពូ​ថាច់​មិញ​ស៊ើង ពុទ្ធ​បរិស័ទ​វត្ត​ព្រែក​អណ្តើក​ចែក​រំ​លែក៖ រៀង​រាល់​ឆ្នាំ​ដល់​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ខ្ញុំ​តែងទៅ​វត្ត​ដើម្បី​ចូល​រួម​ ពិធី​ស្រង់​ទឹក​ព្រះ​ពុទ្ធ​បដិមា​ បួង​សួង​សុំ​សេចក្តី​សុខ​ដល់​ខ្លួន​និង​ក្រុម​គ្រួ​សារ។

ដោយ​ចិត្ត​ស្មោះ​ស្ម័គ្រ​ ក្នុង​ពេល​ធ្វើ​ពិធី​ស្រង់​​ទឹក​ព្រះ​ពុទ្ធ​បដិមា​ ពុទ្ធ​បរិស័ទ​តែង​តែ​យក​ទឹក​លាយ​ជាមួយ​ផ្កា​ភ្ញី​ទឹក​អប់​ដើម្បី​ស្រោច​ស្រព​ដល់​ព្រះ​ពុទ្ធ​បដិមា។ ពិ​ធី​ស្រង់​ព្រះ​មិន​សំ​ដៅ​តែចំ​ពោះ​ព្រះ​ពុទ្ធ​បដិមា​តែមួយ​មុខ​ទេ នៅ​ទាំង​មាន​អ្នក​មាន​គុណ​ដូចៈ ជី​ដូន​ជីតា​ ឪ​ពុក​ ម្តាយ។ល។ ដែល​គេ​ធ្លាប់​ហៅ​ថា​ព្រះ​រស់​ ជាព្រះ​ដែល​តែង​តែ​នៅ​ក្បែរ​មើល​ថែយើង​រហូត​តាំង​ពី​តូច​ក្រូច​ឆ្មា​ ដូច្នេះ​ គួរ​តែ​សម្តែង​នូវ​ការ​ដឹង​គុណ​ ការ​តប​ស្នង​សង​គុណ​ចំ​ពោះ​អ្នក​មាន​គុណ។ អា​ស្រ័យ​ហេតុ​នោះ​ មា​មីង​ខ្មែរ​មាន​ជំ​នឿ​ ត​ៗ​គ្នា​ ​​យូរ​មក​ហើយ​ថា​ស្រង់​ទឹក​ព្រះ​ពុទ្ធ​បដិមា​និង​អ្នក​មាន​គុណ​សុទ្ធ​តែ​ទទួល​បាន​មក​វិញ​នូវ​សេចក្ដី​សុខ​ចម្រើន​ ត្រ​ជាក់​ត្រ​ជំ​គ្រប់​ក្រុម​គ្រួ​សារ​ កាត់​ផ្តាច់​កម្ម​អកុសល​ លះ​បង់​បាប​អកុសល​ចាស់​ៗ ចោល​ ហើយ​សាង​នូវ​កុសល​ថ្មី។

ឃើញ​ថា​ ពិធី​ស្រង់​ទឹក​ព្រះ​តាម​កិច្ច​ព្រះ​ពុទ្ធ​សាសនា​របស់​ជន​រួម​ជាតិ​ខ្មែរ​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​បង្ហាញ​ពី​ការ​ដឹង​គុណ​ចំ​ពោះ​ព្រះ​សម្មា​សម្ពុទ្ធ​ដែល​ផ្តល់​តម្លៃ​នៃ​កសាង​សីល​ធម៌​របស់​មនុស្ស។ ជា​មួយ​នឹង​អត្ថ​ន័យ​នៃ​ការ​បួង​ សួង​សុំ​សេចក្តី​សុខ​ លាង​ជម្រះនូវ​អកុសល​ក្នុង​ឆ្នាំ​ចាស់​​ដើម្បី​ឆ្នាំ​ថ្មី​សូម​ឱ្យ​ជួប​តែ​សំ​ណាង​ល្អ​និង​សុភមង្គល៕

ថា​ញ់វ៉ាង​ -​ លីហាន់​