កតិកាសញ្ញារួមចំណែកកសាងជីវភាពវប្បធម៌

13:42, 22/04/2025

កតិកាសញ្ញាមាននាទីសំខាន់សំដៅពង្រីកស្មារតីគ្រប់គ្រងដោយខ្លួនឯងរបស់សហគមន៍អាសយជន តាំងពីនោះរួមចំណែកកសាង រក្សានិងអភិវឌ្ឍបណ្តាការប្រព្រឹត្តអរិយធម៌ផូរផង់ក្នុងសហគមន៍កសាងជីវភាពវប្បធម៌។

យល់​ច្បាស់​ពី​អត្ថន័យ​តួ​នាទី​របស់​កតិកា​សញ្ញា​ក្នុង​ជីវភាព​សង្គម​និយាយ​រួម​និង​ការ​ផ្សព្វ​ផ្សាយ​កសាង​អនុវត្ត​កតិកា​សញ្ញា​ក្នុង​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាមគ្គី​កសាង​ជីវភាព​វប្បធម៌” និយាយ​ដោយ​ឡែក ​ប៉ុន្មាន​ឆ្នាំ​កន្លង ការ​កសាង​អនុវត្ត​កតិកា​សញ្ញា​លើ​ភូមិដ្ឋាន​ស្រុក​ឡុង​ភូ (សុក​ត្រាំង) តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មាធិការ​បក្ស ​រដ្ឋ​អំណាច ការ​ស្រប​ចិត្ត​របស់​ប្រ​ជា​ជន។ តាំង​ពី​នោះ ការ​ងារ​កសាង​និង​អនុវត្ត​កតិកា​សញ្ញា​សន្សឹម​ៗ​សម្រេច​និង​មួយ​ថ្ងៃ​កាន់​តែ​ពង្រីក​ប្រសិទ្ធ​ភាព។

លោក​ឡេ​ថាញ់​ផឿង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ឡុង​ភូ​ឱ្យ​ដឹង៖

​រយៈពេល​កន្លង កិច្ច​ចង្អុល​ការ​ណែនាំ​កសាង​ធ្វើ​តាម​កតិកា​សញ្ញា​បាន​ផ្សព្វ​ផ្សាយ​ផ្សារ​ភ្ជាប់​ជា​មួយ​ការ​អនុវត្ត​ចលនា​ “ទូទាំង​ប្រជាជន​សាមគ្គី​កសាង​ជីវភាព​វប្បធម៌” និង​កិច្ច​បំ​ផុស “ទូ​ទាំង​ប្រជាជន​សាមគ្គី​កសាង​ជនបទ​ថ្មី​ ទីក្រុង​អរិយធម៌”។ នៅ​បណ្តា​ឃុំ ទីរួម​ស្រុក ការ​ងារ​ពិនិត្យ​កែ​ប្រែ​បំ​ពេញ​​កតិកា​សញ្ញា​តាម​ផែន​ការ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​បាន​ប្រ​គល់​ឱ្យ​ស្ថា​ប័ន​ជំនាញ​និង​៦១​ភូមិ​តំ​បន់​អា​សយ​ជន​លើ​ភូមិដ្ឋាន​ស្រុក​អនុវត្ត។ មក​ដល់​សព្វ​ថ្ងៃ មាន​៦១/៦១ភូមិ​កំណត់​កតិកា​សញ្ញា​តំ​បន់​អាសយ​ជន​បាន​គណៈ​កម្មាធិការ​ប្រ​ជា​ជន​ស្រុក​ចេញ​សេចក្តី​សម្រេច​អនុម័ត​និង​កែ​ប្រែ​បំ​ពេញ។

ប៉ុន្មាន​ឆ្នាំ​កន្លង​ការ​កសាង​អនុវត្ត​កតិកា​សញ្ញា​លើ​ភូមិដ្ឋាន​ស្រុក​ឡុង​ភូ​តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​គណៈកម្មា​ធិការ​បក្ស រដ្ឋ​អំណាច​និង​ការ​ស្រប​មតិ​ខ្ពស់​របស់​ប្រ​ជា​ជន។ ការ​ងារ​កសាង​និង​អនុវត្ត​កតិកាសញ្ញា​មួយ​ថ្ងៃ​កាន់​តែ​ពង្រីកមាន​​ប្រ​សិទ្ធភាព រួម​ចំណែក​សំ​ខាន់​កសាង​​គ្រួ​សារ​​វប្បធម៌​​បំ​បាត់​ទម្លាប់​អបិយ​ជំ​នឿ​ក្នុង​ជីវភាព​សង្គម​រក្សា​ពង្រីក​ប្រ​ពៃណី​ទម្លាប់​ល្អ​ស្អាត​របស់​សហគមន៍​អាសយ​ជន​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ​ពង្រីក​ប្រ​ជា​ធិបតេយ្យ​នៅ​មូលដ្ឋាន។

លេខា​សាខា​បក្ស​ភូមិ​តឹង​គ្វី A ឃុំ​តឹង​ហ៊ឹង ស្រុក​ឡុង​ភូ ថាយ​ថាញ់​ហ្វាយ​ឱ្យ​ដឹង៖ ការ​កសាង​កតិកា​សញ្ញា​មាន​អត្ថន័យ​យ៉ាង​សំ​ខាន់​ចំ​ពោះ​ជីវភាព​របស់​ប្រ​ជា​ជន សហគមន៍​អាសយ​ជន​រាល់​អាណត្តិ​កាល​ភូមិ​តែង​ពិនិត្យ​បណ្តា​ខ្លឹម​សារ​កតិកា​សញ្ញា​ដើម្បី​កែ​សម្រួល​សម​ស្រប​ជា​មួយ​ជាក់​ស្តែង។ ការ​អនុវត្ត​កតិកា​សញ្ញា​ផ្សារ​ភ្ជាប់​ជាមួយ​ចលនា “ទូទាំងប្រជាជន​សាមគ្គី​កសាង​ជីវភាព​វប្បធម៌”និង​កិច្ច​បំផុស “ទូ​ទាំង​ប្រជាជន​សាមគ្គី​កសាង​ជនបទ​ថ្មី​ ទី​ក្រុង​អរិយធម៌” បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ច្បាស់​ក្រ​ឡែត​ក្នុង​កសាង​​គ្រួសារ​វប្បធម៌ តំ​បន់​អាសយ​ជន​វប្បធម៌​រក្សា​និង​ពង្រីក​បាន​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​ល្អ​ស្អាត​របស់​ភូមិភាគ។ អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រជាជន​ស្រុក​ឡុង​ភូលោក​ឡេ​ថាញ់​ផឿង​ឱ្យ​ដឹង​បន្ថែម៖ ការ​កសាង​កតិកា​សញ្ញា​មាន​អត្ថន័យ​យ៉ាង​សំ​ខាន់​​ដល់​ជីវភាព​​របស់​ប្រ​ជា​ជន សហគមន៍​អាសយ​ជន​រួម​ចំណែក​សំ​ខាន់​ក្នុង​ការ​ពង្រីក​ប្រ​ជា​ធិប​តេយ្យ​នៅ​មូលដ្ឋាន។ តាំងពី​នោះ​ការ​ចាត់​តាំង​អនុវត្ត​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​ច្បាស់​ក្រ​ឡែត​ក្នុង​កសាង​គ្រួ​សារ​វប្ប​ធម៌​ក្រុម​អាស័យ​​ជន​វប្បធម៌ រក្សា​និង​ពង្រីក​បណ្តា​ទំ​នៀម​ទម្លាប់​ប្រ​ពៃ​ណី​ល្អ​ស្អាត​របស់​ជន​ជាតិ។ រួម​ជា​មួយ​នោះ ការ​គប់​វាល់​កសាង​បណ្តា​សំណង់​បាន​ប្រ​ជា​ជន​គាំ​ទ្រ។ ការ​ងារ​អនាម័យ​បរិស្ថាន​បណ្តា​ដង​ផ្លូវ​ច្រក​ល្ហក​ក្នុង​តំ​បន់​អាសយ​ជន​បាន​ប្រ​ជា​ជន​សាទរ។ កតិកា​សញ្ញា​ជួយ​ប្រ​ជា​ជន​តស៊ូ​បង្ការ​បណ្តា​គ្រោះ​សង្គម។

ឡុង​ភូ​ស្ងើច​សរសើរ​បណ្តា​សមូ​ហភាព​បុគ្គល​គំ​រូ​ក្នុង​កសាង​និង​ចាត់​តាំង​អនុវត្ត​កតិកា​សញ្ញា។

ឆ្លង​កាត់​អំ​ឡុង​កាល​ផ្សព្វ​ផ្សាយ​និង​អនុវត្ត​អាច​អះ​អាង កតិកា​សញ្ញា​នៅ​បណ្តា​ភូមិ តំ​បន់​អាសយ​ជន​លើ​ភូមិដ្ឋាន​ស្រុក​ឡុង​ភូ​រយៈ​ពេល​កន្លង​នាំ​មក​លទ្ធផល​ជាក់​ស្តែង​ចំ​ពោះ​ការ​ងារ​គ្រប់​គ្រង​សង្គម​នៅ​សហគមន៍​អាស័យ​ជន​រួម​ចំណែក​បញ្ជូន​ក្រឹត្យ​ច្បាប់ គោល​ការណ៍ គោល​នយោបាយ​របស់​រដ្ឋ​ឈាន​ចូល​សកម្មភាព​លើក​កម្ពស់ ប្រសិទ្ធភាព គ្រប់​គ្រង​រដ្ឋ​រក្សា​និង​ពង្រីក​បណ្តា​ទំនៀម​ទម្លាប់​ប្រពៃណី​ល្អ​ស្អាត​របស់​សហគមន៍​អាស័យ​ជន​នៅ​មូលដ្ឋាន សម​ស្រប​ជា​មួយ​ប្រ​ពៃ​ណី អត្ត​សញ្ញាណ​របស់​ភូមិភាគ​ពង្រីក​និង​បើក​ទូលាយ​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន៕

ចន្ថា