រួមកម្លាំងថែរក្សាវប្បធម៌ជនជាតិ

04:53, 28/04/2025

ទន្ទឹមនឹងការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ វត្តទក្ខិណនិកាយខ្មែរនានា ពិសេស ព្រះសង្ឃក្នុងខេត្តបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិរក្សនិងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ។

ព្រះសង្ឃបង្រៀនអក្សរខ្មែរដល់កូនចៅពុទ្ធបរិស័ទ ដើម្បីថែរក្សាភាសា អក្សររបស់ជនជាតិ។
ព្រះសង្ឃបង្រៀនអក្សរខ្មែរដល់កូនចៅពុទ្ធបរិស័ទ ដើម្បីថែរក្សាភាសា អក្សររបស់ជនជាតិ។

ឆ្នាំ​២០២៤ អនុ​វត្ត​គម្រោង​ “អភិ​រក្ស​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ល្អ​ស្អាត​របស់​ជន​ជាតិ​ភាគ​តិច​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អភិ​វឌ្ឍ​ទេស​ចរណ៍” ខេត្ត​បាន​វិនិយោគ​ជាង​២១​ពាន់​លាន​ដុង​ដើម្បី​ជួយ​ឧបត្ថម្ភ​ថវិកា​ដល់​សិប្ប​ករ​ក្នុង​ការ​ថែ​រក្សា​​ផ្សព្វ​ផ្សាយ នូវ​សកម្ម​ភាព​វប្ប​ធម៌​ប្រ​ពៃណី​និង​បណ្តុះ​បណ្តាល​ បំ​ប៉ន​ បង្រៀន​ដល់​អ្នក​ជំ​នាន់​ក្រោយ​ ឧបត្ថម្ភ​ក្រុម​សិល្បៈ​ប្រពៃណី​ចំ​នួន​៣០ រួម​មាន​ក្រុម​ភ្លេង​ពិណ​ពាទ្យ​ចំ​នួន​១៦​គ្រឿង​ឧប​ករណ៍​ភ្លេង​បុរាណ ប្រ​ព័ន្ធ​សំ​ឡេង​ចំ​នួន​១០ សំ​លៀក​បំ​ពាក់​ចំ​នួន​៤៤២​បន្លាស់ ។ល។ ឆ្លង​តាម​នោះ​ រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត។

ព្រះ​តេជគុណ​ថាច់​ធឿន​-ព្រះ​ចៅ​អធិ​ការ​វត្ត​សោ​ភ័ណ​រង្សី​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ហ៊ឹង​ ស្រុក​ឡុង​ភូ​មាន​សង្ឃ​ដី​កា៖ ប៉ុន្មាន​ឆ្នាំ​នេះ​ ក្រុម​ទូក​ង ក្រុម​ភ្លេង​ពិណ​ពាទ្យ​ ក្រុម​ច្រៀង​រាំ​និង​សំ​លៀក​បំ​ពាក់​ខ្មែរ​បម្រើ​ក្រុម​តន្ត្រី​ដែល​បាន​រដ្ឋ​ឧបត្ថម្ភ​​ តែង​បាន​រក្សា​ទុក​ក្នុង​វត្ត។ រៀង​រាល់​ឆ្នាំ ព្រះ​សង្ឃ​តែង​តែ​អញ្ជើញ​សិប្ប​ករ​ តន្ត្រី​ករ​មក​បង្រៀន​ភ្លេង​ របាំ ក្បច់​រាំ។​ច់​រាំ​ប្រពៃណី។ល។ ដល់​កូន​ខ្មែរ​នៅ​វត្ត។ គោល​បំ​ណង​គឺ​ដើម្បី​ថែ​រក្សា​វប្បធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​របស់​ជន​ជាតិ។

ទន្ទឹម​នឹង​នោះ​ វត្ត​ខ្មែរ​នៅ​ទាំង​ជា​កន្លែង​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូនចៅ​​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​ រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​រក្សា​ភា​សា​ អក្សរ​របស់​ជន​ជាតិ។ ព្រះ​ឧបជ្ឈាយ៍​ថាច់​សុង​-ព្រះ​ចៅ​អធិ​ការ​វត្ត​សិរី​ជុំ​ បឹង​ទន្សា ឃុំ​វៀង​អាង​ មាន​សង្ឃ​ដី​កា៖ តាំង​ពី​យូរ​យារ​​មក​ដល់​បច្ចុប្បន្ន​ វត្ត​មិន​ត្រឹម​តែជា​កន្លែង​សម្រាប់​ព្រះ​សង្ឃ​សិក្សា​ប៉ុណ្ណោះ​ទេ នៅ​ទាំង​ជាសាលា​ទី​ពីរ​សម្រាប់​កូន​ជន​រួម​ជាតិ​ខ្មែររៀន​​ទៀត​ផង។ ព្រោះ​រៀង​រាល់​ឆ្នាំ ក្នុង​រដូវ​វិស្សមកាល​ វត្ត​បើក​ថ្នាក់​បង្រៀន​អក្សរ​ជា​ច្រើន​សម្រាប់​កូន​ចៅ​សិក្សា។ ពី​វត្ត​ផង​ដែរ​ មាន​កម្មា​ភិបាល​ និយោ​ជិត​ បុគ្គ​លិក​ខ្មែរ​ជា​ច្រើន​ដែល​ចេះ​អក្សរ​កំ​ពុង​បម្រើ​ការ​ងារ​នៅ​ស្ថាប័ន​រដ្ឋ​ក្នុង​និង​ក្រៅ​ខេត្ត។ លោក​គ្រូ​បង្រៀន​ក៏​ជាព្រះ​សង្ឃ​ដែល​មាន​ការ​សិក្សា​ច្រើន​ឆ្នាំ ដូច្នេះ​ហើយ​ អាច​ធានា​បាន​ថា​ បន្ទាប់​ពី​រៀន​រដូវ​វិស្សម​កាល​ប៉ុន្មាន​ខែ ប្អូន​ៗ​នឹង​អាច​សរ​សេរ​អក្សរ​ខ្មែរ​បាន។ 

បាន​ដឹង​ ឆ្នាំ​២០២៤ នៅ​លើ​ភូមិដ្ឋាន​ខេត្ត​ មាន​វត្ត​ខ្មែរ​ចំ​នួន​៨៦​បាន​ចាត់​តាំង​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ចំ​នួន​៣០.៥០០​រូប​ ដោយ​មាន​ព្រះ​សង្ឃ​១.២៥៨​អង្គ​និង​អាចារ្យ​បង្រៀន។ នេះ​បញ្ជាក់​ថា​ វត្ត​មិន​ត្រឹម​តែ​ជា​កន្លែង​រក្សា​នូវ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អភិ​រក្ស​និង​ពង្រីក​ភាសា​ អក្សរ​របស់​ជន​ជាតិ​ខ្មែរ​និង​ព្រះ​សង្ឃ​គឺ​ជា​កត្តា​សំ​ខាន់​ក្នុង​ការ​ប្រ​មូល​ផ្តុំ​ រក្សា​សហ​គមន៍​ឱ្យ​មាន​សាមគ្គី​និង​អភិវឌ្ឍន៍។

ការ​ងារ​អភិ​រក្ស​និង​ពង្រីក​នូវ​តម្លៃ​វប្ប​ធម៌​ជន​ជាតិ​​កំ​ពុង​បាន​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង បំ​ពេញ​តម្រូវ​ការ​វប្ប​ធម៌​កាន់​តែ​កើន​ឡើង​របស់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់។ តាំង​ពីនោះ​ រួម​ចំ​ណែក​ថែ​រក្សា​នូវ​តម្លៃ​វប្ប​ធម៌​ដ៏​វិសេស​វិសាល​ បង្ក​ភាព​សម្បូរ​បែប​ក្នុង​ជីវ​ភាព​ស្មារតី​របស់​ជន​រួម​ជាតិ​ក្នុង​ដំ​ណើរ​ការ​សមា​ហរណ​កម្ម​និង​អភិវឌ្ឍន៍៕

ដាលីន-លីហាន់​