វិញ្ញាសាទាញព្រ័ត្រមានប្រភពពីយូរណាស់មកហើយដែលមានកើតឡើងនៅច្រើនតំបន់ជាមួយលក្ខណៈដោយឡែក។ ទាញព្រ័ត្រមិនត្រឹមជាល្បែងលេងកម្សាន្តប៉ុណ្ណោះទេ នៅទាំងបង្ហាញពីជំហររឹងមាំនិងស្មារតីសាមគ្គី។ ក្នុងពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិខ្មែរដូច បុណ្យចូលឆ្នាំថ្មី បុណ្យកម្សាន្តស្រុក ពិធីបុណ្យទិវាវប្បធម៌កីឡានិងទេសចរណ៍ជនរួមជាតិខ្មែរណាមបូ។ល។ ទាញព្រ័ត្របានចាត់តាំងដូចជាវិញ្ញាសាកីឡាចម្បងនិងចាត់តាំងឡើងយ៉ាងជក់អារម្មណ៍។
![]() |
មាមីងចូលរួមយ៉ាងកុះករល្បែងទាញព្រ័ត្រនាឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរ។ |
ការចាត់តាំងមិនសូវបង់ខាត លក្ខន្តិកៈប្រកួតក៏សាមញ្ញ ម្ល៉ោះហើយរាល់ពេលប្រកួតល្បែងទាញព្រ័ត្រតែងបង្កភាពសប្បាយរីករាយ។ តំបន់នីមួយៗមានរបៀបលេងទាញព្រ័ត្រផ្សេងពីគ្នា ប៉ុន្តែនិយាយរួម ល្បែងនេះត្រូវតែមានភាពសហការឱ្យបានរលូននៃសមាជិកក្នុងក្រុម។ ក្នុងពិធីប្រកួតម្តងៗមានកីឡាករម្ខាងពី៨-១០នាក់បានប្រកួតលើធារស៊ីម៉ងត៍ឬធារដី ឧបរករណ៍សម្រាប់លេងមានតែខ្សែពួរមួយកន្ទុយដែលចងកន្សែងក្រហមជាសញ្ញា។ អាជ្ញាកណ្តាលគូសសញ្ញាកណ្តាលនិងឱ្យច្បាប់ប្រកួតក្រុមខាងណាក៏ប្រឹងប្រែងយកជ័យជម្នះ។ ទោះបីជាវិញ្ញាសាកីឡាដែលមានភាពសាមញ្ញដើម្បីសម្រេចបានស្នាដៃខ្ពស់ អ្នកលេងត្រូវតែមានសុខភាពល្អនិងមានយុទ្ធសាស្រ្តសមស្របសហការដោយរលូននៃសមាជិកក្នុងក្រុម។ ក្រុមណាទាញផុតសញ្ញាកណ្តាលគឺក្រុមនោះបានជ័យជម្នះ។
ក្នុងពិធីបុណ្យរបស់ជនរួមជាតិខ្មែរ បរិយាកាសនៃការប្រកួតខាងវិញ្ញាសាទាញព្រ័ត្រតែងមានភាពផុលផុសនិងជក់អារម្មណ៍។ សម្លេងកញ្ចែបន្លឺឡើង ក្រុមប្រកួតទាំងពីរប្រឹងប្រែងប្រកបដោយភាពស្វាហាប់។ ល្បែងទាញព្រ័ត្រមិនត្រឹមតែប្រកួតដោយកម្លាំងថែមទាំងរក្សាជំហរនិងសាមគ្គីយុទ្ធសាស្រ្តនិងប្តេជ្ញា។ ប្រជាជននៅភូមិភាគនិងភ្ញៀវទេសចរតែងបានចូលរួមនិងលើកទឹកចិត្តធ្វើឱ្យបរិយាកាសពិធីបុណ្យកាន់មានភាពអ៊ូអរសប្បាយរីករាយ។
វិញ្ញាសាទាញព្រ័ត្រអាចប្រកួតអូសបន្លាយពី២-៣នាទី ពីព្រោះយុទ្ធសាស្រ្តទុកជាប្រការសំខាន់ ប៉ុន្តែត្រូវស្តាប់បញ្ជាពីប្រធានក្រុមឬក៏អ្នកបង្វឹកក្នុងពេលប្រកួត។ ទោះបីសង្គមមានការអភិវឌ្ឍក៏ដោយវិញ្ញាសាទាញព្រ័ត្រនៅតែមានតួនាទីយ៉ាងសំខាន់ក្នុងជីវភាពវប្បធម៌និងស្មារតីរបស់ប្រជាជនក្នុងតំបន់។ សព្វថ្ងៃវិញ្ញាសាទាញព្រ័ត្រមិនត្រឹមតែបានប្រកួតលេងក្នុងបណ្តាពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ នៅទាំងបានបញ្ចូលក្នុងសកម្មភាពកីឡាអំណរបណ្តាព្រឹត្តិការណ៍របស់ផ្នែកឬក៏ពិធីបុណ្យសំខាន់ៗរបស់ប្រទេសជាតិដើម្បីលត់ដំសុខភាពស្មារតីមិត្តរួមក្រុម។ ពិសេស ឆ្នាំ២០១៥ អង្គការ UNESCO ទទួលស្គាល់វិញ្ញាសាទាញព្រ័ត្រជាបេតិកភណ្ឌអរូបីតំណាងឱ្យមនុស្សជាតិរួមចំណែកអះអាងតួនាទីតម្លៃដ៏ចីរភាពនៃវិញ្ញាសាកីឡានេះ។
វិញ្ញាសាទាញព្រ័ត្រមិនត្រឹមតែជាកីឡាជនជាតិនៅទាំងប្រកបដោយលក្ខណៈវប្បធម៌ពីជំនាន់មួយទៅជំនាន់មួយ។ ល្បែងនេះមិនត្រឹមតែជួយលត់ដំកាយសម្បទាថែមទាំងសម្តែងស្មារតីសាមគ្គីឆន្ទៈមោះមុតរបស់ជនជាតិវៀតណាម។ ក្នុងជីវភាពរស់នៅសព្វថ្ងៃ ការអភិរក្សនិងពង្រីកបណ្តាតម្លៃប្រពៃណីដូចទាញព្រ័ត្រដើម្បីយើងតភ្ជាប់ពីអតីតនឹងបច្ចុប្បន្នបន្តភាពសាយភាយអត្តសញ្ញាណជនជាតិដល់យុវវ័យជំនាន់ក្រោយ៕
ថាច់ពេជ្រ - សុផល
Thông tin bạn đọc
Đóng Lưu thông tin