យល់ដឹងពីទំនាមទម្លាប់និងអត្តសញ្ញាណវប្បធម៌ជនជាតិ លោកគ្រូថាច់ធឿង ប្រធានគណៈកម្មការវត្តសោភ័ណរង្សី បឹងក្រចាប់ថ្មី ឃុំតឹងហ៊ឹង ស្រុកឡុងភូ អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរ តែងពង្រីកតួនាទីរបស់ខ្លួនក្នុងការរក្សាពង្រីកអត្តសញ្ញាណវប្បធម៌ល្អស្អាតរបស់ជនជាតិ ចលនាកូនក្មួយរក្សាភាសានិងអក្សរជនជាតិ។ ជាអ្នកអស់ពីចិត្តស្រឡាញ់អក្សរជនជាតិ ដូច្នេះជាង២៤ឆ្នាំកន្លង លោកគ្រូធឿងតែងសង្ឃឹមប្អូនៗរក្សាភាសានិងអក្សររបស់ជនជាតិខ្លួន។ រាល់រដូវវិស្សមកាលលោកគ្រូធឿងព្រមទាំងអាចារ្យវត្តចាត់តាំងថ្នាក់បង្រៀនអក្សរខ្មែរឱ្យប្អូនៗកម្រិតអាយុពីថ្នាក់ទី១ដល់ថ្នាក់ទី២។ លោកគ្រូធឿងឱ្យដឹង៖ ខ្ញុំបង្រៀនអក្សរខ្មែរពីឆ្នាំ២០០០ដល់សព្វថ្ងៃ ខ្ញុំតែងខំប្រឹងរក្សាថ្នាក់រៀននេះសង្ឃឹមកូនក្មួយបានរៀននិងចេះអក្សរ និងភាសាជនជាតិយើង។ បានបង្រៀនអក្សរឱ្យកូនក្មួយយើងជាក្តីមោទនៈនិងសុភមង្គលរបស់ខ្ញុំ។
![]() |
លោកគ្រូថាច់ធឿងជាង២៤ឆ្នាំបង្រៀនអក្សរខ្មែរឱ្យប្អូនៗជនរួមជាតិខ្មែរ។ |
ទន្ទឹមនោះ បណ្តាថ្ងៃបុណ្យទានលោកគ្រូធឿងរួមជាមួយគណៈកម្មការវត្តចាត់តាំងការផ្សព្វផ្សាយក្រឹត្យច្បាប់ ពត៌មាន បណ្តាគោលការណ៍ គោលនយោបាយរបស់ខេត្ត របស់ស្រុកនិងរបស់ភូមិភាគ សំខាន់គឺកិច្ចបំផុសចលនាប្រឡងប្រណាំងស្នេហាជាតិ សំខាន់គឺកិច្ចបំផុស “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងផ្សារអរិយធម៌” “ចលនាកសាងជីវភាពវប្បធម៌” “ចលនាគប់វាល់មូលនិធិដើម្បីអ្នកក្រ”។ល។ លោកគ្រូថាច់ធឿងឱ្យដឹងបន្ថែម៖ ជាមួយនាទីជាប្រធានគណៈកម្មការវត្ត ខ្ញុំតែងលើកកម្ពស់ស្មារតីភារៈរបស់ខ្លួន សហការជាមួយរដ្ឋអំណាចភូមិភាគឃោសនាចលនាមាមីងខ្មែរចាត់តាំងបណ្តាសកម្មភាពពិធីបុណ្យទានតាមទំនាមទម្លាប់ប្រពៃណីនិងត្រូវតាមក្រឹត្យច្បាប់ ណែនាំមាមីងចូលរួមផ្នត់រស់នៅវប្បធម៌និងចុះឈ្មោះកសាងគ្រួសារវប្បធម៌ តំបន់អាសយជនជឿនលឿន កិត្តិនាមភូមិវប្បធម៌។ ទន្ទឹមនោះ វត្តក៏ចលនាសប្បុរសជនគប់វាល់ថវិកាឧបត្ថម្ភសៀវភៅ ប៊ិចដើម្បីឱ្យប្អូនៗមានលក្ខណះចូលរៀន សំខាន់គឺប្អូនៗមានស្ថានភាពលំបាក។
លោកថាច់ហ្វាងថា ប្រធានអនុមន្ទីរជនជាតិនិងសាសនាស្រុកឡុងភូឱ្យដឹង៖
ក្នុងប៉ុន្មានឆ្នាំកន្លង កងជួរអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចលើភូមិដ្ឋានស្រុកពង្រីកល្អតួនាទីរបស់ខ្លួនលើបណ្តាវិស័យ។ ក្នុងនោះ សំខាន់គឺឃោសនាចលនាចូលរួមសម្រុះសម្រួលនៅមូលដ្ឋាន។ ឃោសនាចលនាមាមីងអនុវត្តល្អគោលការណ៍របស់បក្សគោលនយោបាយក្រឹត្យច្បាប់របស់រដ្ឋ។ រួមដំណើរជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគអនុវត្តបណ្តាគោលនយោបាយជនជាតិនៅតំបន់ជនជាតិភាគតិច រួមចំណែកសម្រេចជោគជ័យការងារគោលនយោបាយជនជាតិលើភូមិដ្ឋានស្រុក។
![]() |
លោកគ្រូថាច់ធឿងជាង២៤ឆ្នាំបង្រៀនអក្សរខ្មែរឱ្យប្អូនៗជនរួមជាតិខ្មែរ។ |
ជាមួយភារៈរបស់ខ្លួន អ្នកមានប្រិយភាពលើភូមិដ្ឋានស្រុកឡុងភូជាកត្តាស្នូល សកម្មកសាងជីវភាពវប្បធម៌ក្នុងមង្គលការ បុណ្យសព ពិធីបុណ្យសមស្របជាមួយលក្ខណះសេដ្ឋកិច្ចនិងការកំណត់របស់ក្រឹត្យច្បាប់ រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ជំរុញការអភិវឧ្ឍសេដ្ឋកិច្ច-សង្គម រួមចំណែកធានាសុវត្ថិភាព សណ្តាប់ធ្នាប់នៅភូមិភាគ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin