![]() |
រូបព្រះពុទ្ធបដិមាគង់ខាងក្រោមដើមពោធិ៍។ |
ជាធម្មតា ដើមពោធិ៍បានព្រះសង្ឃដាំនៅទីស្រឡះក្នុងបរិវេណវត្ត ព្រោះដើមពោធិ៍ជារុក្ខជាតិងាយលូតលាស់ល្អ ហើយមានអាយុកាលវែង មានរាងខ្ពស់បង្កើតជាម្លប់។
ប្រការដ៏សំខាន់មួយទៀត ដើមពោធិ៍បានពុទ្ធបរិស័ទគោរពហើយបានចាត់ទុកជាដើមឈើពិសិដ្ឋ។ មាមីងពុទ្ធបរិស័ទជឿថា នៅទីណាមានដើមពោធិ៍ដុះលូតលាស់ល្អ នៅទីនោះនឹងមានប្រផ្នូលល្អ ហើយពេលដែលចង់កាប់រំលើងត្រូវបន់សុំទើបហ៊ានកាប់ ព្រោះអីគេខ្លាចប៉ះពាល់ដល់អារុក្ខអារក្សដែលនៅលើដើមឈើនោះ។
ព្រះតេជគុណលីថាញ់ បរិញ្ញាវប្បធម៌ជនជាតិភាគតិចវៀតណាម គង់នៅវត្តព្រែកអណ្តើក ឃុំថាញ់ភូ ស្រុកមីស្វៀង (សុកត្រាំង) មានសង្ឃដីការ៖ ដើមពោធិ៍ដែលជនជាតិខ្មែរតែងហៅនោះមានប្រភពពីព្រះពុទ្ធសាសនា ពោធិមានន័យថាត្រាស់ដឹង។ មិនដោយឡែកតែជនរួមជាតិខ្មែរប៉ុណ្ណោះទេ សូម្បីជនជាតិវៀតណាមពេលដែលទទួលឥទ្ធិពលវប្បធម៌ពុទ្ធសាសនាក៏ហៅរុក្ខជាតិនេះថា “បូដេ” ដែរ គឺពោធិក្នុងភាសាសំសស្រ្តឹតនេះឯង។ ក្នុងសាសនារបស់ព្រះពុទ្ធអង្គដទៃ មានព្រះអង្គខ្លះត្រាស់ដឹងក្រោមដើមជ្រៃ ដើមទន្លាប់ ដើមធ្នង់... ដើមទាំងអស់នោះក៏ហៅថាដើមពោធិ៍ក្នុងសាសនានៃព្រះពុទ្ធអង្គនោះដែរ និយាយឱ្យងាយយល់ ព្រះពុទ្ធត្រាស់ដឹងក្រោយដើមឈើណា ដើមឈើនោះហៅថាដើមពោធិ៍ ហើយតាំងពីនោះពុទ្ធបរិស័ទគោរពដើមពោធិ៍ក៏ចាត់ដូចជាគោរពព្រះពុទ្ធអង្គដូច្នេះដែរ។
ដើមពោធិ៍មិនចម្លែកអ្វីចំពោះពុទ្ធបរិស័ទនោះទេ ហើយបានក្លាយជានិមិត្តរូបដ៏ពិសិដ្ឋ ជាសក្ខីភាពនៃប្រវត្តិនិងទាក់ទងដល់ប្រភពនៃឈ្មោះវត្តមួយចំនួន។ វត្តពោធិដើមពោធិ៍ នៅឃុំដាយអឹង២ ស្រុកត្រឹងដេ វត្តមានឈ្មោះពេញថា វត្តសិរីពោធិដើមពោធិ៍ ក៏បានដាក់ឈ្មោះតាមដើមពោធិ៍នេះឯង។ ព្រះតេជគុណស៊ើងមិញហៀង ព្រះចៅអធិការវត្តសិរីពោធិដើមពោធិ៍បានឱ្យដឹង៖ វត្តបានកសាងកាលឆ្នាំ១៩៦៤ បានឆ្លងកាត់ព្រះចៅអធិការ១៣ជំនាន់ វត្តមានពុទ្ធបរិស័ទក្នុងចំណុះជើងវត្តជាង១.០០០គ្រួសារ។ ពីមុននៅទីនេះមានដើមពោធិ៍មួយដើមធំ ក្រោយមកពុទ្ធបរិស័ទនៅតំបន់នេះបានស្រុះស្រួលគ្នាកាប់ឆ្ការហើយកសាងវត្តមួយនៅទីនេះ ហើយបានដាក់ឈ្មោះថា វត្តសិរីពោធិដើមពោធិ៍។
![]() |
រូបដែលធ្វើដោយស្លឹកពោធិ៍ដែលទាក់ទងដល់ព្រះពុទ្ធសាសនា។ |
នាពេលបច្ចុប្បន្ន ដោយការជក់ចិត្តនិងច្នៃប្រឌិត មានសិប្បករខ្លះបានយកស្លឹកពោធិ៍ស្ងួតច្នៃធ្វើជារូបដ៏ពិសេស។ការច្នៃនេះត្រូវម៉ត់ចត់និងឆ្លងកាត់ច្រើនដំណាក់កាល តាំងពីការជ្រើសរើសខ្នាតស្លឹក ត្រាំ ខាត់ ជ្រើសរើសម៉ូតស៊ុម អូសកញ្ចក់សូត្រដល់សម្រេចផលិតផល។ ផលិតផលនេះមិនត្រឹមតែយកទៅលម្អប៉ុណ្ណោះទេ ថែមទាំងបានចាត់ទុកជានិមិត្តរូបនៃសំណាងល្អនិងសុខសាន្ត។ ទន្ទឹមនឹងនោះ នេះក៏ជាវត្ថុអនុស្សាវរីយ៍ដ៏មានអត្ថន័យ សម្តែងនូវលក្ខណៈពិសេសដោយឡែក សម្រាប់ធ្វើជាអំណោយដើម្បីជូនមិត្តភក្តិ។
អាចឃើញថា ដើមពោធិ៍មិនត្រឹមតែជានិមិត្តរូបពិសិដ្ឋក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងដិតជាប់ក្នុងអារម្មណ៍នៃជីវភាពវប្បធម៌និងជំនឿរបស់ជនរួមជាតិខ្មែរ។ ពីការគោរពចំពោះដើមពោធិ៍នៅតាមវត្តអារាម ដល់ការរក្សានិងច្នៃប្រឌិតពីស្លឹកពោធិ៍ ទាំងអស់នេះបង្ហាញនូវភាពស្និទ្ធស្នាលរវាងសាសនិកនិងសាសនា។ មិនត្រឹមតែជារុក្ខជាតិ ដើមពោធិ៍បានក្លាយជានិមិត្តនៃការភ្ញាក់រឭក សុភមង្គលនិងការគោរពរបស់ពុទ្ធបរិស័ទ។ ទាំងអស់នេះបានដិតជាប់ក្នុងអារម្មណ៍របស់គ្រប់រូប ពេលឃើញដើមពោធិ៍ម្តងៗ គេតែងនឹកដល់ភាពពិសិដ្ឋរបស់រុក្ខជាតិនេះ រុក្ខជាតិដែលទាក់ទងជាការកកើតនិងអភិវឌ្ឍន៍របស់ព្រះពុទ្ធសាសនា។
វឌ្ឍ
Thông tin bạn đọc
Đóng Lưu thông tin