ចូវថាញ់អភិវឌ្ឍវិញ្ញាសាកីឡាជនជាតិ

04:55, 28/03/2025

ប៉ុន្មានឆ្នាំជិតៗនេះ ចលនាកីឡាក្នុងតំបន់ជនរួមជាតិខ្មែរនៅស្រុកចូវថាញ់ (សុកត្រាំង) មានការអភិវឌ្ឍយ៉ាងខ្លាំង។ ក្នុងនោះ វិញ្ញាសាកីឡាប្រណាំងទូកងប្រពៃណីបានទាក់ទាញជនរួមជាតិខ្មែរយ៉ាងច្រើនឱ្យចូលរួមហ្វឹកហាត់និង​ប្រកួត។ ឆ្លងតាមនោះ មិនត្រឹមតែអនុវត្តចលនា “ទូទាំងប្រជាជនហ្វឹកហាត់កីឡាតាមគំរូអ៊ំហូដ៏មហិមាប៉ុណ្ណោះទេ” នៅទាំងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរនៅលើភូមិដ្ឋានស្រុកនិយាយដោយឡែកនិងខេត្តនិយាយរួម។

ក្រុមទូកងបរុសវត្តបទុមរង្សីទំនប់២កំពុងឈានមុនក្រុមទូកងវត្តក្រពុំមានជ័យកោះធំខេត្តបាកលីវ។
ក្រុមទូកងបរុស វត្តបទុមរង្សីទំនប់២ កំពុងបង្កើន​ល្បឿន​មុនក្រុមទូកងវត្តក្រពុំមានជ័យកោះធំ ខេត្តបាកលីវ។

តាម​សមមិត្ត​ចូវ​ធីគុក​-​នាយក​មជ្ឈ​មណ្ឌល​វប្បធម៌​កីឡា​និង​វិទ្យុ​ស្រុក​ចូវ​ថាញ់​ ចំនួន​ក្រុម​ទូកង​របស់​ស្រុក​ចូល​រួម​ប្រ​កួត​កាន់​តែ​ច្រើន​កុះករនៅ​ពិធី​ប្រ​ណាំង​​ទូកង​ថ្នាក់​ខេត្ត ​តំ​បន់។​ ជាក់​ស្តែង​ឆ្នាំ​២០២៣​ ទូទាំង​ស្រុក​មាន​៩​ក្រុម​ទូកង​ចូល​រួម​និង​ឆ្នាំ២០២៤ ​មាន​១០​ក្រុម​ទូកង។​ ពិសេស ​មាន​២​ក្រុម​ទូកង​បរុស ​វត្ត​បទុម​រង្សីទំនប់​២​និង​ទូកង​នារី វត្ត​បទុមរង្សីទំ​នប់​ទទួល​បាន​រង្វាន់​​ជើង​ឯក២​ឆ្នាំបន្ត​បន្ទាប់។

ចលនាកីឡាករក្រុមទូកងបុរសវត្តបទុមរង្សីទំនប់២ អំណរជ័យជម្នះនៅពិធីប្រណាំងទូកងសុកត្រាំងឆ្នាំ២០២៤។
ចលនាកីឡាករក្រុមទូកងបុរស វត្តបទុមរង្សីទំនប់២ អំណរជ័យជម្នះនៅពិធីប្រណាំងទូកងសុកត្រាំងឆ្នាំ២០២៤។

ឆ្នាំ២០២៤ ​គណៈ​កម្មាធិការ​ប្រជា​ជន​ស្រុក​ចូវ​ថាញ់​និង​បណ្តា​ភូមិ​ភាគ​ចលនា​រាល់​ក្រុម​ហ៊ុន​ អាជីវកម្ម​សប្បុរស​ជន​។ល។ ឧបត្ថម្ភ​ជាង​៥០០​លាន​ដុង ​អង្ករ​ចំនួន២តោន​ មី​២០០​ធុង​និង​របស់​របរ​ប្រើ​ប្រាស់​ផ្សេង​ទៀត​ដល់​ក្រុម​ទូកង​នៅ​លើភូមិដ្ឋាន​ស្រុក​។​ ពីការ​យក​ចិត្ត​ទុក​ដាក់​នោះ​ កាន់តែបង្ក​នូវ​ទំនុក​ចិត្ត​ ការលើក​ទឹក​ចិត្ត​ដល់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ការ​ថែរក្សា​និង​អភិវឌ្ឍ​កីឡាប្រពៃណីរបស់​ជន​ជាតិ។

ព្រះ​តេជ​គុណ​ឡឹម​ហ៊ីប​-​ព្រះ​ចៅ​អធិការ​វត្ត​បទុម​រង្សីទំ​នប់​ ឱ្យ​ដឹង៖ ​ពុទ្ធ​បរិស័ទ​ខ្មែរ​ ស្រឡាញ់វិញ្ញា​សារ​​កីឡា​ទូកង​ ដូច្នេះ​ ពេល​ជិត​ដល់​ពិធី​ប្រកួត ​បណ្តា​កីឡាករ​ គ្រូ​បង្វឹក​មក​ជួបជុំ​គ្នា​នៅ​វត្ត​ដើម្បី​ហាត់​។ ​ពិសេស ​ពេល​ដែល​រដ្ឋ​អំ​ណាច​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ថវិកា​ គឺកីឡាករ​កាន់តែមាន​ការ​លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ក្នុង​ការ​ហ្វឹក​ហាត់​ ​ប្រ​កួត ​ដើម្បី​រក្សា​បាន​នូវ​លទ្ធ​ផល​ខ្ពស់​បំផុត។ ​ទន្ទឹម​នឹង​នោះ​ ពេល​ក្រុម​ទូកង​ដណ្តើម​បាន​ជ័យ​លាភីជើងឯក​ក៏​បាន​ថ្នាក់​ដឹក​នាំ​ស្រុក ​ក្រុម​ហ៊ុន​ អា​ជីវកម្ម​។ល។ ​ជូន​រង្វាន់​ជួយ​ឱ្យ​កីឡាករ​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ថែរក្សា​និង​អភិវឌ្ឍ​កីឡាជន​ជាតិ ​មាន​ស្មារតី​រៀបចំ​ឱ្យ​បាន​ល្អ​សម្រាប់​ពិធី​ប្រ​ណាំង​លើកក្រោយ​។

ទន្ទឹម​នឹង​ការ​ប្រ​ណាំង​ទូកង ​ចលនា​ប្រណាំង​ទូក​ស្នោរ ​composite ​បោះ​ប៊ូល ​វាយ​អុក​។ល។ ​ក៏​កំ​ពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​ សមមិត្ត​ចូវ​ធី​ជុក​ ឱ្យ​ដឹង​៖​ ស្រុក​បានយក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​វិនិយោគ​មូលដ្ឋានសម្ភារៈ ​ជំនួយ​ឧបករណ៍​ហ្វឹក​ហាត់ ​កសាង ​ជួស​ជុល​ទីលាន​​ ​ដើម្បី​ឱ្យ​ប្រជាជន​មាន​លក្ខ​ណៈ​ហ្វឹក​ហាត់​កាន់​តែល្អ​ប្រសើរ។ ទន្ទឹម​នឹង​នោះ​ ចាត់​តាំង​សកម្ម​ភាព​ដោះ​ដូរ​កីឡា​ជា​ច្រើន​ក្នុង​ពិធី​បុណ្យ​ទាន បុណ្យ​តេត ​ដើម្បី​បង្ក​លក្ខណៈ​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​បាន​សប្បាយ​រីក​រាយ​ កម្សាន្ត​និង​ធ្វើឱ្យ​ចលនា​កីឡា​កាន់តែសាយ​ភាយ។

ដើម្បី​លើក​ស្ទួយ​វិស័យ​កីឡា​ជន​ជាតិ​ក្នុង​ជន​រួម​ជាតិ​ គណៈ​ផ្នែក​គ្រប់​ថ្នាក់​និង​ភូមិភាគ​នៅ​លើ​ភូមិដ្ឋាន​ស្រុក​ត្រូវ​ជំរុញ​ការ​ឃោសនា​ឧបត្ថម្ភ​ជំនាញ​ការ​ប្រ​កួត​ ស្តារ​ឡើង​វិញ​ អភិរក្ស​ល្បែង​ប្រជាប្រិយ​ដើម្បី​បង្ក​កន្លែង​ដ៏​មាន​ប្រយោជន៍​ដល់​ជន​រួម​ជាតិ​មាន​ឱកាស​សម្រាប់​ដោះ​ដូរ​ការប្រ​កួត។ ​ទន្ទឹម​នឹង​នោះ​ បង្កើន​ការ​កៀរគរ​ប្រភពក​ម្លាំង​សង្គម​ដើម្បី​បន្ត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​កសាង​អភិវឌ្ឍចលនា​កីឡា​ជន​ជាតិ​ស្រប​តាម​ស្ថាន​ភាព​សេដ្ឋ​កិច្ច​-​សង្គម ​ទំ​នៀម​ទម្លាប់​ប្រពៃណី​របស់​ភូមិ​ភាគ​រួម​ចំ​ណែក​លើក​កម្ពស់​ជីវភាព​សម្ភារៈ​និង​ស្មារតី​របស់​ប្រជា​ជន​នៅ​តំ​បន់​ជន​ជាតិ​ភាគតិច។

ដាលីន-លីហាន់​