![]() |
ឡុងភូយកចិត្តទុកដាក់វិនិយោគកសាងបណ្តាគ្រឹះស្ថានវប្បធម៌មូលដ្ឋាន ផ្សារភ្ជាប់នឹងការកសាងជនបទថ្មី។ |
ជាមួយពាក្យស្លោក “អភិវឌ្ឍសេដ្ឋកិច្ចជាភារកិច្ចសំខាន់ កសាងបក្សជាស្នូល វប្បធម៌ជាស្មាតី” ស្រុកឡុងភូប្រមូលផ្តុំបណ្តាដំណោះស្រាយលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន ជាពិសេសយកចិត្តទុកដាក់ដល់បណ្តាលក្ខឋានវប្បធម៌ក្នុងកម្មវិធីកសាងជនបទថ្មី។ រាល់ឆ្នាំ ស្រុកបានឆ្លៀតយកប្រភពថវិកាសម្រាប់វិនិយោគកសាងបណ្តាសំណង់បម្រើការលែងកម្សាន្ត ប្រជុំជីវភាពវប្បធម៌ សិល្បៈ និងកីឡា។ មកដល់សព្វថ្ងៃទូទាំងស្រុកមាន១១/១១អគារវប្បធម៌-កីឡាឃុំ ទីរួមស្រុក ដោយមានផ្ទៃដីជិត២ហ.ត។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើវប្បធម៌-កីឡារួមមាន ព្រលានកីឡាចំនួន៣៩ ក្លឹបវប្បធម៌ សិល្បៈចំនួន១៥ ក្លឹបចម្រៀងតាយទឺចំនួន១០និងមានក្លឹបដូរតន្រ្តីខ្មែរ ភ្លេងពិណពាទ្យនិងក្លឹបកីឡាហាត់ប្រាណចំនួន២៣ក្រុម។ ក្រៅពីនោះ ស្រុកនៅទាំងរក្សាអគារវប្បធម៌ភូមិ មណ្ឌលអាសយជនចំនួន៥២ ក្នុងនោះមានរាប់សិបអគារវប្បធម៌សម្រេចបទដ្ឋានបង្កជាគ្រឹះយ៉ាងសំខាន់សម្រាប់អភិវឌ្ឍជីវភាពស្មារតីនៅមូលដ្ឋាន។
លោកហូក្វុកហ៊ុង-ប្រធានអនុមន្ទីរវប្បធម៌-វិទ្យាសាស្រ្តនិងពត៏មានស្រុកឡុងភូបានឱ្យដឹង៖ បណ្តាការចលនា “គ្រួសារវប្បធម៌” “ភូមិវប្បធម៌” ស្ថាប័ន “អង្គភាពវប្បធម៌” តែងបានផ្សព្វផ្សាយយ៉ាងទូលំទូលាយធានាបើកចំហ ច្បាស់លាស់។ អត្រាគ្រួសារវប្បធម៌រក្សាបានជាង៩៥% អត្រាភូមិវប្បធម៌សម្រេច១០០%។ ប្រការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ធានាសន្តិសុខ ការពារប្រទេសនិងកសាងផ្នត់រស់នៅអរិយធម៌។ ទីរួមស្រុកឡុងភូរក្សាកិត្តិនាម “ក្រុងអរិយធម៌” ជាច្រើនឆ្នាំបន្តបន្ទាប់រួមចំណែកបង្កផ្នត់រស់នៅក្រុងអរិយធម៌។ សកម្មភាពចលនាពីការពារបរិស្ថាន រក្សាសណ្តាប់ធ្នាប់ក្រុងអរិយធម៌តែងបានផ្សព្វផ្សាយទូលំទូលាយ ជួយលើកកម្ពស់ចំណេះដឹងសហគមន៍។ អាស្រ័យហេតុនោះ មាន១០០%ក្រុមប្រជាការពារក្រុងមានកន្លែងប្រជុំជីវភាពវប្បធម៌-កីឡាមានប្រសិទ្ធភាព ៨០%ក្រុមប្រជាការពារក្រុងមានកន្លែងប្រជុំជីវភាពសិល្បៈ ទាក់ទាញប្រជាជនចូលរួមច្រើនកុះករ។ ពិសេសបណ្តាក្លឹបកីឡាដូច គ្លីដែក ទិន្និស ទូកង ក្លឹបកសិករជាមួយនឹងច្បាប់។ល។ កំពុងសកម្មភាពយ៉ាងពុះពោរ រួមចំណែកប្រជុំជីវភាពយ៉ាងសម្បូរបែបជូនប្រជាជន។ សព្វថ្ងៃ ស្រុកឡុងភូសម្រេចបានស្នាដៃយ៉ាងសំខាន់ ដូច ៩/៩ឃុំសម្រេចជនបទថ្មី ក្នុងនោះ ឡុងឌឹកនិងហូវថាញ់ស្រេចជនបទថ្មីលើកកម្ពស់ ទីរួមស្រុកឡុងភូនិងដាយង៉ាយសម្រេចបទដ្ឋានក្រុងអរិយធម៌។ ក្នុងឆ្នាំ២០២៥ ស្រុកឡុងភូដាក់ទិសដៅស្រុកសម្រេចបទដ្ឋានជនបទថ្មី។
![]() |
ទីរួមស្រុកឡុងភូបានទទួលស្គាល់ជាក្រុងផ្សារអរិយធម៌។ |
ជាមួយការស្របមតិរបស់ប្រជាជន ការអនុវត្តបណ្តាលក្ខឋានវប្បធម៌ផ្សារភ្ជាប់នឹងកសាងជនបទថ្មីនិងក្រុងអរិយធម៌បាននាំមកនូវប្រសិទ្ធភាពជាក់ស្តែង។ ចលនាវប្បធម៌ សិល្បៈកីឡាហាត់ប្រាណតែងរក្សានិងអភិវឌ្ឍយ៉ាងខ្លាំងក្លា បង្កជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ស្រុកឡុងភូ៕
សុក្កា-សុផល
Thông tin bạn đọc
Đóng Lưu thông tin