រសៀលថ្ងៃទី៣មីនា នៅវិសាលដ្ឋានបាច់ដាំង(ក្រុងសុកត្រាំង) គណៈអចិន្រ្តៃយ៍សមាគមនារីខេត្តសុកត្រាំងសហការជាមួយមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តចាត់តាំងបើកវគ្គពិធីប្រកួតកីឡានិងប្រឡងរាំប្រជាប្រិយដោយមានប្រធានបទ “នារីសុកត្រាំងជឿជាក់-សុខភាពល្អ-ស្រស់ស្អាត” នេះជាសកម្មភាពអំណរអនុស្សាវរីយ៍១៩៨៥ឆ្នាំការក្រោកឡើងតស៊ូហាយបាទ្រឹងនិង១១៥ឆ្នាំទិវានារីអន្តរជាតិ(៨មីនា) ផ្សារភ្ជាប់នឹង៦០ឆ្នាំចលនា “ប៉ិនប្រសប់៣យ៉ាង”។ ចូលរួមមានបណ្តាសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត លីរដ្ឋា-សមាជិកបក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ត្រឹងមិញលី-សមាជិកបក្សខេត្ត នាយកមន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្ត ង្វៀងធីហុងកឹម-អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាខេត្ត ផាងធីស្វឹងហឿង-ប្រធានសមាគមនារីខេត្ត។
![]() |
បណ្តាក្រុមទទួលទង់អនុស្សាវរីយ៍។ |
ចូលរួមពិធីប្រកួតមាន១៦ក្រុមដោយមានកីឡាករ កីឡាការិនីចំនួន៥០០រូបជាកម្មាភិបាលនារីថ្នាក់ស្រុក ថ្នាក់មូលដ្ឋាននិងកម្មាភិបាល សមាជិកានៃសមាគមនារីផ្នែកកងកម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិកធនាគារគោលនយោបាយសង្គមសាខាសុកត្រាំង។ ប្រកួតមាន៤វិញ្ញាសា ដូច ហក់ការុង ឃ្លីដែក ហក់ខ្សែសមូហភាព ប៉ាល់ទះ ពេលវេលាប្រកួតជាងមួយថ្ងៃ(រសៀលថ្ងៃទី៣និងទី៤-មីនា)
![]() |
ពិធីប្រកួតកីឡាវិញ្ញាសាហក់ការុង។ |
ចំពោះវិញ្ញាសារាំប្រជាប្រិយដូច ស្ងើចសរសើរមាតុភូមិ ប្រទេសជាតិ គ្រួសារប្រពៃណីល្អប្រសើររបស់នារីវៀតណាម លើកទឹកចិត្តប្រើភ្លេងសម្តែងនូវអត្តសញ្ញាណវប្បធម៌ជនជាតិអាស្រ័យអង្គភាពនានាជម្រើស មិនបំពានកម្មសិទ្ធិរបស់អ្នកនិពន្ធ។
ថ្លែងការណ៍ក្នុងពិធីបើកវគ្គ សមមិត្តផាងធីស្វឹងហឿងបានឱ្យដឹង ពិធីប្រកួតនិងពិធីប្រឡងដើម្បីជម្រុញការងារផ្សព្វផ្សាយពីផលប្រយោជន៍នៃការលត់ដំកីឡាអប់រំកាយលើកកម្ពស់សុខភាព ទាក់ទាញសមាជិកាចូលរួមហ្វឹកហាត់វិញ្ញាសារាំប្រជាប្រិយនិងបណ្តាកីឡាមហាជនដទៃទៀត។ ទន្ទឹមនោះ បង្កទីលានសប្បាយ មានប្រយោជន៍និងកសាងរូបភាពនារីវៀតណាមក្នុងសម័យថ្មី ជឿជាក់ ច្នៃប្រឌិត មានសុខភាពល្អដើម្បីអនុវត្តល្អភារកិច្ចរបស់ខ្លួន គ្រួសារនិងសង្គម។ សង្ឃឹមថា បេក្ខជនទាំងឡាយ កីឡាករ កីឡាការិនីនឹងអនុវត្តតាមលក្ខន្តិកៈនៃពិធីប្រកួតនិងប្រឡង ចូលរួមដោយស្ម័គ្រចិត្ត ប្រកួតដោយអស់ពីសមត្ថភាពជាមួយស្មារតី “សាមគ្គី ស្មោះត្រង់ ប្រសើរថ្លៃថ្លូរ៕
សើមម៉ាយ-សុផល
Thông tin bạn đọc
Đóng Lưu thông tin