ព្រឹកថ្ងៃទី៧ មីនា ២០២៥ វត្តប្រជុំមានជ័យសិរីចុងព្រែកនាងល្អដាច់ ឃុំវៀងអាង ស្រុកត្រឹងដេ (សុកត្រាំង) បានចាត់តាំងពិធីបុណ្យបញ្ចុះខណ្ឌសីមាសម្ពោធឆ្លងព្រះវិហារថ្មី។ និមន្តនិងអញ្ជើញចួលរួមពិធីបុណ្យមានព្រះឧបជ្ឈាយ៍តាំងណោ-សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធ័រនៃសមាគមពុទ្ធសាសនាវៀតណាម ប្រធានគណៈអភិបាលនៃសមាគមពុទ្ធសាសនាវៀតណាមខេត្ត ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង ព្រះចៅអធិការវត្តឃ្លាំង សមមិត្តវ៉ថាញ់ក្វាង-សមាជិកបក្សខេត្ត អនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនាបក្សខេត្ត សមមិត្តថាច់ថាន-អតីតសមាជិកបក្សខេត្ត អតីតអនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តលឺវវ៉ាំងស៊ាម-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្តឡឹមហ្វាងម៉ូវ-នាយកមន្ទីរជនជាតិនិងសាសនាខេត្ត តំណាងថ្នាក់ដឹកនាំ បណ្តាមន្ទីរ គណៈផ្នែកខេត្ត ស្រុក ព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះសង្ឃក្នុងនិងក្រៅខេត្តព្រមទាំងតំណាងក្រុមហ៊ុនអាជីវកម្ម សប្បុរសជននិងមាមីងពុទ្ធបរិស័ទជិតឆ្ងាយ។
![]() |
ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនអំណោយនិងផ្កាជូនពរពិធីកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មីវត្តប្រជុំមានជ័យសិរីចុងព្រែកនាងល្អដាច់។ |
វត្តប្រជុំមានជ័យសិរីចុងព្រែកនាងល្អដាច់បានកសាងក្នុងឆ្នាំ១៩៧៣ អាស្រ័យលោកលីវនឿងជាអ្នកផ្តើមកសាង។ ចាប់ពីបង្កើតវត្តរហូតមកដល់សព្វថ្ងៃ បានឆ្លងកាត់ព្រះចៅអធិការចំនួន៤ជំនាន់រួមមាន ព្រះតេជគុណស៊ើងយឿង ព្រះតេជគុណថាច់មន ព្រះតេជគុណលីវនឿងនិងព្រះចៅអធិការសព្វថ្ងៃគឺព្រះតេជគុណលីវញ៉ឹង។ បន្ទាប់ពីឃើញព្រះវិហារចាស់មានការទ្រុឌទ្រោមយ៉ាងខ្លាំង ព្រះតេជគុណលីវញ៉ឹងនិងគណៈកម្មការវត្តអំពាវនាវដល់មាមីងពុទ្ធបរិស័ទ សប្បុរសជនក្នុងនិងក្រៅខេត្ត បវរណាបច្ច័យដើម្បីកសាងព្រះវិហារថ្មីនៅខែធ្នូ ឆ្នាំ២០០៥ ដើម្បីព្រះសង្ឃធ្វើកិច្ចសង្ឃកម្មនិងមាមីងពុទ្ធបរិស័ទធ្វើបុណ្យសុន្ទរ៍ទាន ដូច្នេះព្រះវិហារបានកសាងសម្រេចក្នុងខែកុម្ភៈឆ្នាំ២០២៥ដោយមានបណ្តោយ២៦ម៉ែត្រ ទទឹង១២ម៉ែត្រ កម្ពស់៣៨ម៉ែត្រជាមួយផ្ទៃដី៣១២ម២ដោយសរុបថវិកាសាងសង់ជាង១១ពាន់ពាន់លានដុង។
ពិធីបុណ្យបញ្ចុះខណ្ឌសីមានឹងប្រព្រឹត្តឡើងក្នុងរយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី៧-៩ ខែមីនា ឆ្នាំ២០២៥) ដោយមានមាមីងពុទ្ធបរិស័ទក្នុងនិងក្រៅខេត្តចូលរួមយ៉ាងច្រើនកុះករ។
ថ្លែងការណ៍ក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងព្រះវិហារថ្មី សមមិត្តង្វៀងត្រុងស៊ើង-អនុលេខាបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកត្រឹងដេ បានជូនពរនិងស្ងើចសរសើរ ពីស្នាដៃរបស់ព្រះសង្ឃ គណៈកម្មការ មាមីងពុទ្ធបរិស័ទវត្តប្រជុំមានជ័យសិរីចុងព្រែកនាងល្អដាច់ ដែលបានចូលរួមគប់វាល់ក្នុងការកសាងព្រះវិហារថ្មីដែលបានសម្រេចជោគជ័យក្នុងពេលកន្លង។ ពីយូរលង់ណាស់មកហើយ វត្តទក្ខិណនិកាយខ្មែរជាកន្លែងរក្សាទុកនូវស្ថាបត្យកម្មដ៏ល្អប្រណីត មិនត្រឹមតែជាកន្លែងគោរពបូជានិងប្រតិបត្តិសាសនាប៉ុណ្ណោះទេតែនៅទាំងជាមជ្ឈមណ្ឌលវប្បធម៌ អភិរក្សនិងពង្រីកបណ្តាតម្លៃប្រពៃណីវប្បធម៌របស់ជនជាតិ ក្នុងនោះ ព្រះវិហារបានដាក់ចំកណ្តាលមជ្ឈមណ្ឌលវត្តនិងជានិមិត្តរូបយ៉ាងត្រចះត្រចង់បំផុត។ ដើម្បីកសាងសម្រេចព្រះវិហារថ្មីនេះគឺដោយការខិតខំរបស់ព្រះសង្ឃ គណៈកម្មការនិងមាមីងពុទ្ធបរិស័ទអស់រយៈពេលជិត២០ឆ្នាំកន្លង ដោយបានគប់វាល់ទាំងថវិកានិងកម្លាំងដើម្បីកសាងបានសម្រេចព្រះវិហារថ្មីដូចសព្វថ្ងៃនេះ។
ក្រោយពីបានថ្នាក់ដឹកនាំខេត្ត ស្រុក បណ្តាមន្ទីរគណៈផ្នែក អ្នកមុខអ្នកការសាសនា អាជីវកម្ម សប្បុរសជនបានប្រគេន ជូនអំណោយនិងផ្កាដល់វត្ត បណ្តាតំណាងទាំងឡាយក៏បានចូលរួមពិធីកាត់ខ្សែបូនិងទស្សនាព្រះវិហារថ្មី៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin