![]() |
វត្តទក្ខិណាវ័នពោធិព្រឹក្ស នៅភូមិចូវថាញ់ ទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេ(សុកត្រាំង)។ |
បណ្តាវត្តខ្មែរបានកសាងដោយផ្អែកលើស្មារតីវប្បធម៌ព្រះពុទ្ធសាសនាទក្ខិណនិកាយ ឆ្លងតាមសិល្បៈស្ថាបត្យកម្ម ការតុបតែងយ៉ាងល្អឯក។ គំរូដូចជាវត្តទក្ខិណាវ័នពោធិព្រឹក្ស ទីរួមស្រុកលិតហូយធឿង ស្រុកត្រឹងដេ (សុកត្រាំង)។ ឈានចូលក្នុងបរិវេណវត្ត យើងខ្ញុំឃើញដើមឈើគគីរ ទាលខ្ពស់ៗរាប់រយដើម។ ដូចវត្តខ្មែរដទៃទៀតដែរ វត្តពោធិព្រឹក្សមានព្រះវិហារ ឧបដ្ឋានសាលា កុដិនិងសំណង់បន្ទាប់បន្សំផ្សេងទៀត។ វត្តបានកសាងឡើងក្នុងឆ្នាំ១៥០២ ដោយមានការគប់វាល់របស់ព្រះចៅអធិការ១៩ជំនាន់បានកៀរគរពុទ្ធបរិស័ទកសាងសំណង់ក្នុងវត្ត ដូច្នេះ សំណង់បានរឹងមាំដូចៈ ព្រះវិហារ ខ្លោងទ្វារ របង កម្រាលឥដ្ឋ ក្នុងបរិវេណវត្តនិងជួសជុលចេតិយដើម្បីបញ្ចុះអដ្ឋិធាតុរបស់ព្រះឧបជ្ឈាយ៍គ្រប់ព្រះអង្គ… ក្នុងបរិវេណវត្តខ្មែរ មានព្រះពុទ្ធរូបបង្ហាញពីភាពស្ងប់ស្ងាត់នៃព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរ ក្នុងនោះ មានកសាងព្រះវិហារ ព្រះសមណគោតមដោយទំហំធំតាំងលើបល្ល័ង្ក។ ព្រះតេជគុណឡឹមមិញយឿង-ព្រះចៅអធិការវត្តពោធិព្រឹក្ស ទីរួមស្រុកលិតហូយធឿងមានសង្ឃដីកា៖ អាត្មាជាព្រះចៅអធិការវត្តជំនាន់ទី១៩ បច្ចុប្បន្ន អាត្មាជាមួយគណៈកម្មការវត្តបានកសាងនិងជួសជុលសម្រេចនូវសំណង់មួយចំនួនដូចៈ ជួសជុលព្រះវិហារ សរុបថវិកាជាង៥ពាន់លានដុង របងសរុបថវិកា៥០០លានដុង ក្រាលដានជុំវិញបរិវេណវត្តនិងសំណង់បន្ទាប់បន្សំផ្សេងទៀត សរុបថវិកាជាង៣ពាន់លានដុង កសាងសាលាពុទ្ធិកបឋមសិក្សាតម្លៃប្រហែល៧ពាន់លានដុង។ ក្រៅពីការកសាងសំណង់ក្នុងវត្ត អាត្មានៅទាំងគិតអានពីការរៀនសូត្រដល់ព្រះសង្ឃនិងបើកថ្នាក់បង្រៀនអក្សរខ្មែរនៅរដូវវិស្សមកាលឱ្យកូនចៅពុទ្ធបរិស័ទ។ ទន្ទឹមនឹងនោះ នៅថ្ងៃពេញបូណ៌មី ពេលពុទ្ធបរិស័ទមកវត្ត អាត្មានៅទាំងចលនាពុទ្ធបរិស័ទឱ្យគោរពនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋនិងសាទរចលនាដែលភូមិភាគបំផុសនិងចលនាមាមីងខិតខំបង្កបង្កើនផលិតដើម្បីឈានឡើងលំនឹងជីវភាព។ ពេលដែលពុទ្ធបរិស័ទមានជីវភាពធូរធារ កាន់តែមានសទ្ធាជ្រះថ្លាក្នុងការចូលរួមកសាងវត្ត។
ប្រធានគណៈកម្មការវត្តឡឹមនីឱ្យដឹង៖ ដោយមានការសាមគ្គីរបស់ព្រះសង្ឃនិងគណៈកម្មការវត្ត បណ្តាសំណង់បានកសាងរឹងមាំដោយមានការគប់វាល់ថវិការបស់មាមីងពុទ្ធបរិស័ទក្នុងចំណុះជើងវត្ត។
សង្ឃឹមថា ដោយមានការសាមគ្គីរបស់ព្រះសង្ឃនិងគណៈកម្មការវត្តពោធិព្រឹក្ស បណ្តាសំណង់ ស្ថាបត្យកម្មក្នុងវត្តបានកសាងរឹងមាំ តុបតែងលម្អដោយក្បាច់រចនាកាន់តែភ្លឺចិញ្ចាច ដើម្បីព្រះសង្ឃនិងមាមីងពុទ្ធបរិស័ទគោរពប្រតិបត្តិសាសនានៅថ្ងៃបុណ្យ បុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិ ខ្មែរ រួមចំណែកអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិ៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin