ដើម្បីអំណរតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ ប៉ុន្មានថ្ងៃដើមឆ្នាំកន្លង មានសកម្មភាពជាច្រើនទទួលឆ្នាំថ្មីបានចាត់តាំងដូចនិទាឃរដូវស្ម័គ្រចិត្តឆ្នាំ២០២៥ តាំងពិព័រណ៍រូបភាព “សុកត្រាំងរួមដំណើរការអភិវឌ្ឍ” តាំងពិព័រណ៍រូបភាពប្រធានបទ សមិទ្ធផលសេដ្ឋកិច្ច-នយោបាយ-វប្បធម៌-សង្គម ការពារប្រទេស-សន្តិសុខខេត្តសុកត្រាំងឆ្នាំ២០២៤និងរូបភាពសកម្មភាពសេដ្ឋកិច្ច-វប្បធម៌-សង្គមបណ្តាស្រុក ទីរួមខេត្ត ក្រុង បើកវគ្គ “ពិធីតាំងពិព័រណ៍កាសែតអឹកទីឆ្នាំ២០២៥” កម្មវិធីសម្តែងម៉ុងសាយ កម្មវិធីសម្តែងសិល្បៈនិងបាញ់កាំជ្រួចផ្កាសិល្បៈ កម្មវិធីសិល្បៈអំណរអនុស្សាវរីយ៍៩៥ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម(៣/២/១៩៣០-៣/២/២០២៥)។ល។ នេះជាសកម្មភាពដែលប្រជាជនចាត់តាំងដោយខ្លួនឯង មិនស្ថិតក្នុងក្របខ័ណ្ឌដែលបណ្តាស្ថាប័នចាត់តាំងដើម្បីទទួលឆ្នាំថ្មី។
![]() |
ជូនអំណោយដល់សិស្សក្រនៅសាលាបឋមសិក្សាទ្រុងប៊ិញបេ ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ ខេត្តសុកត្រាំង។ |
សកម្មភាពនិទាឃរដូវស្ម័គ្រចិត្តឆ្នាំ២០២៥ជាសកម្មភាពប្រពៃណីរបស់សម្ព័ន្ធយុវជនដែលបានប្រព្រឹត្តឡើងរាល់ឆ្នាំនាឱកាសតេតង្វៀងដាង ដើម្បីជំនួយចែករំលែកនិងសាយភាយក្តីស្រឡាញ់ដល់ប្រជាជនដែលមានជីវភាពលំបាក ពិសេសគឺប្រជាជននៅតំបន់ជនជាតិភាគតិច។ ជាមួយប្រធានបទកម្មវិធី “និទាឃរដូវសុខដុម-តេតចែករំលែក” អាស្រ័យសម្ព័ន្ធយុវជនធនាគារវិនិយោគនិងអភិវឌ្ឍ BIDV និងមណ្ឌលប្រឡងប្រណាំងលេខ៥នៃនគរបាលខេត្តសុកត្រាំងចាត់តាំងនៅត្រឹងដេ ក្រៅពីផ្សព្វផ្សាយអប់រំច្បាប់ពីច្បាប់គមនាគមន៍ផ្លូវគោកសម្រាប់សិស្សានុសិស្សនិងចាត់តាំងសកម្មភាពផ្សារទំនើបក្តីស្រឡាញ់ ល្វែងទំនិញបៃតង ដូរដបជ័រយកអំណោយ និងចាត់តាំងជូនអំណោយ៥០ចំណែកដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពលំបាកលើភូមិដ្ឋានឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ។
ប្អូនត្រាធីមីតឹម-សិស្សថ្នាក់ទី៤ សាលាបឋមសិក្សាទ្រុងប៊ិញបេបានឱ្យដឹង៖ ប៉ុន្មានថ្ងៃតេតសាលាប្អូនតែងចាត់តាំងជាច្រើនសកម្មភាពដើម្បីពួកប្អូនចូលរួមលែងសប្បាយដូចទំនិញ០ដុង ដូរដបជ័រយកអំណោយ នំ ពួកប្អូនចូលចិត្តណាស់និងពួកប្អូនចូលរួមយ៉ាងសប្បាយរីករាយ។
ក្រៅពីចូលរួមបណ្តាសកម្មភាពស្ថិតក្នុងកម្មវិធីសកម្មភាពអំណរតេតង្វៀងដាងអឹកទីឆ្នាំ២០២៥ នៅបណ្តាវត្តខ្មែរលើភូមិដ្ឋានខេត្តសុកត្រាំងប៉ុន្មានថ្ងៃដើមឆ្នាំថ្មីមានភាពអ៊ូអរ ប្រជាជនគ្រប់ទីកន្លែងបានមកទស្សនានិងប្រាថ្នាសុំសេចក្តីសុខ។ ពិសេសចំពោះអ្នកដែលឆ្ងាយស្រុកជាឱកាសដើម្បីមកស្រុកកំណើតសួរសុខទុក្ខគ្រួសារ សាច់ញាតិនិងមិត្តភក្តិ។ មិនត្រឹមតែជនជាតិគិញ ហ្វា ជនជាតិខ្មែរក៏បានទៅវត្តបួងសួងសុំសេចក្តីសុខចម្រើននិងសុភមង្គលក្នុងឆ្នាំថ្មីផងដែរ។
![]() |
ប្រជាជនមកវត្តដើម្បីឱ្យព្រះសង្ឃក្រលាស់ទឹកនិងចងអំបោះជូនពរឆ្នាំថ្មីបានសុខចម្រើន។ |
ព្រះតេជគុណលីឌឹក-ចៅអធិការវត្តបទុមវង្សាសំរោងមានសង្ឃដីកា៖ ពេលដល់តេតង្វៀងដាងម្តងៗ ជនរួមជាតិទាំង៣ជនជាតិ គិញ-ខ្មែរ-ហ្វា តែងមកវត្តទស្សនាកម្សាន្ត គោរពបូជាពុទ្ធបដិមានិងប្រាថ្នាសុំសេចក្តីសុខចម្រើន ជួបតែសំណាងល្អក្នុងឆ្នាំថ្មី។ នេះជាឱកាសដើម្បីអ្នកឆ្ងាយភូមិស្រុកវិលមកជួបជុំគ្រួសារ រួមគ្នាទទួលឆ្នាំថ្មី។
ឆ្លងឆ្នាំចាស់ និទាឃរដូវថ្មីមកដល់ជាមួយក្តីរីករាយ។ អ្នកទាំងឡាយនរណាក៏មានក្តីសប្បាយរីករាយនិងទទួលដំណើរការសកម្មភាពថ្មី ជាមួយនឹងភាពជោគជ័យថ្មីកំពុងរង់ចាំនៅខាងមុខ៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin