![]() |
អគារវប្បធម៌សហភូមិ (ភូមិ៣និងភូមិ៤) ទីរួមស្រុកឡុងភូបានវិនិយោគកសាងរឹងមាំ។ |
ដោយយល់ច្បាស់គ្រឹះស្ថានវប្បធម៌ជាកត្តាសំខាន់ក្នុងការកសាងជនបទថ្មី រួមចំណែកជម្រុញការចលនាវប្បធម៌មូលដ្ឋានមានការអភិវឌ្ឍ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាច ស្រុកឡុងភូតែងយកចិត្តទុកដាក់កសាងបណ្តាគ្រឹះស្ថានវប្បធម៌ឃោសនាកីឡាហាត់ប្រាណនៅមូលដ្ឋានដូច សំណង់សុខុមាលភាពសង្គម អគារវប្បធម៌ ព្រលានកីឡា មណ្ឌលលេងកម្សាន្ត។ល។
លោកហូក្វឹកហ៊ុង-ប្រធានអនុមន្ទីរវប្បធម៌ វិទ្យាសាស្រ្តនិងព័ត៌មានស្រុកឡុងភូឱ្យដឹង៖
គ្រឹះស្ថានវប្បធម៌មានតួនាទីយ៉ាងសំខាន់ក្នុងអនុវត្តល្អការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌”។ នេះជាកន្លែងដើម្បីប្រជាជនទទួលផលនិងចូលរួមបណ្តាសកម្មភាពវប្បធម៌-សិល្បៈ កីឡាហាត់ប្រាណ រួមចំណែកលើកកម្ពស់គុណភាពការរស់នៅ។ រយៈពេលកន្លង ស្រុកបានប្រើថវិកាពីសង្គមូបនីយកម្មនិងប្រភពទុនកសាងជនបទថ្មីរបស់មជ្ឈិមដើម្បីកសាង ជួសជុលបណ្តាសំណង់អគារវប្បធម៌នៅឃុំ ភូមិ។ មកដល់សព្វថ្ងៃ ទូទាំងស្រុកឡុងភូមានកេរដំណែលប្រវត្តិសាស្រ្ត-វប្បធម៌ថ្នាក់ខេត្តចំនួន៥ សិលាចារឹកអនុស្សាវរិយ៍ចំនួន៤ មាន១១/១១អគារវប្បធម៌ឃុំ ទីរួមស្រុក មាន៥២អគារវប្បធម៌ភូមិ ក្នុងនោះមានអគារវប្បធម៌ភូមិចំនួន២៩សម្រេចបទដ្ឋាន ព្រលានបាល់ទាត់ខ្នាតតូចចំនួន៣ ព្រលានបាល់ទះចំនួន១៥ ព្រលានបោះបូលចំនួន២០និងមណ្ឌលលែងកម្សាន្តមួយចំនួនទៀត។ល។
បណ្តាគ្រឹះស្ថានវប្បធម៌នៅមូលដ្ឋានកំពុងពង្រីកមានប្រសិទ្ធភាពរួមចំណែកលើកកម្ពស់ជីវភាពវប្បធម៌ស្មារតីឱ្យប្រជាជនបង្កកម្លាំងដើម្បីប្រជាជនពង្រីកច្នៃប្រឌិត ព្យាយាមពលកម្មផលិត ពង្រីកសេដ្ឋកិច្ចគ្រួសារ។ បងស្រីង្វៀងធីបែណាំកម្មាភិបាលទទួលបន្ទុកវប្បធម៌ឃុំហូវថាញ់ឱ្យដឹង៖ សព្វថ្ងៃឃុំមានអគារវប្បធម៌ចំនួន៥ ក្នុងនោះ អគារវប្បធម៌ភូមិចំនួន៤។ ចាប់ពីមានអគារវប្បធម៌ ភូមិនិងបានវិនិយោគបណ្តាសម្ភារៈដូច តុ កៅអី កង្ហារ ធុងបាស។ល។ មាមីងក្នុងឃុំមានក្តីសប្បាយរីករាយណាស់ពេលមកប្រជុំម្តងៗ ពិសេសប្រ ជុំក្លឹបហាត់ប្រាណ ក្លឹបចម្រៀងតាយទឺ ក្លឹបបាល់ទះ។ល។ ក្នុងឱកាសបុណ្យទានម្តងៗ បណ្តាក្លឹបសិល្បៈរបស់ភូមិបានសំដែង សម្រាប់បម្រើមាមីងមិនខ្លាចភ្លៀងក្តៅទៀតឡើយ។ ទូទាំងស្រុកមានក្រុមសិល្បៈឃុំ ទីរួមស្រុកចំនួន១១ក្រុម ក្រុមសិល្បៈមហាជនភូមិចំនួន៦១ក្រុមចម្រៀងតាយទឺចំនួន១១ដែលសកម្មភាពជាប្រចាំ។
លោកហូក្វឹកហ៊ុងឱ្យដឹងបន្ថែម៖ ពង្រីកបណ្តាលទ្ធផលដែលសម្រេចបាន ពេលខាងមុខស្រុកនឹងបន្តផ្សព្វផ្សាយចលនាប្រជាជន កៀរគររាល់ប្រភពកម្លាំងដើម្បីកសាងនិងពង្រឹងបណ្តាគ្រឹះស្ថានវប្បធម៌នៅមូលដ្ឋានជាជំហានសម្រេចបទដ្ឋានតាមកំណត់ រួមចំណែកជម្រុញបណ្តាការចលនាវប្បធម៌ កីឡាឱ្យមានភាពអភិវឌ្ឍ លើកកម្ពស់ប្រសិទ្ធភាព កិច្ចចលនាកសាងជនបទថ្មីនិងកសាងជីវភាពវប្បធម៌នៅមណ្ឌលអាសយជន៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin