អំពូជ្រុំសព្វថ្ងៃ

06:16, 04/02/2025

ប៉ុន្មានឆ្នាំកន្លង ភូមិអំពូជ្រុំ ឃុំថាមដូង ស្រុកមីស្វៀង (សុកត្រាំង) ផ្សព្វផ្សាយដោយប្រសិទ្ធ​ភាពការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” បានក្លាយជាចំណុចភ្លឺរបស់ភូមិភាគ។ ឆ្លងតាមការជម្រុញផ្សព្វផ្សាយនិងរបៀបធ្វើជាក់ស្តែងការចលនាបានរីកចម្រើនយ៉ាងខ្លាំង រួមចំណែកលើកកម្ពស់គុណភាពជីវភាព វប្បធម៌ស្មារតីរបស់ប្រជាជន។

ដងផ្លូវភូមិអំពូជ្រុំបានវិនិយោគកសាងស្អាតរាបរលូន។
ដងផ្លូវភូមិអំពូជ្រុំបានវិនិយោគកសាងស្អាតរាបរលូន។

មក​ភូមិ​អំ​ពូ​ជ្រុំ​សព្វ​ថ្ងៃ​ យើង​ខ្ញុំ​យល់​ច្បាស់​ពី​ទិដ្ឋ​ភាព​ជន​បទ​កំ​ពុង​ផ្លាស់​ថ្មី​រាល់​ថ្ងៃ។ ជីវភាព​វប្ប​ធម៌​ស្មា​រតី​របស់​ប្រ​ជា​ជន​ពីមួយ​ថ្ងៃ​កាន់​តែ​កើន​ឡើង។ ប្រ​ជា​ជន​មាន​ស្មា​រតី​អនុ​វត្ត​ល្អ​គោល​ការ​ណ៍ គោល​នយោ​បាយ​របស់​បក្ស​និង​ច្បាប់​របស់​រដ្ឋ​ សកម្ម​ចូល​រួម​ពល​កម្ម​ផលិត​ ពង្រីក​សេដ្ឋ​កិច្ច​ កសាង​ជីវភាព​វប្ប​ធម៌។ អំ​ពូ​ជ្រុំ​មាន​៣៧៦គ្រួ​សារ​ ដោយ​មាន​ប្រ​ជា​ជន​ចំ​នួន​១.៦៥៥​នាក់ ពី​ភូមិ​ក្រ​លំ​បាក​មួយ​ សព្វ​ថ្ងៃ​ភូមិ​នេះ​បាន​ផ្លាស់​ប្តូរ​និង​ក្លាយ​ជា​ចំ​ណុច​ភ្លឺ​ពី​កសាង​វប្ប​ធម៌​រយៈ​ពេល​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​​សម្រេច​កិត្តិនាម​ជា​ភូមិ​វប្ប​ធម៌​ជន​បទ​ថ្មី។ ទស្សនា​ដង​ផ្លូវ​ក្នុង​ភូមិ​ យើង​ខ្ញុំ​មិន​ឃើញ​នូវ​ស្ថាន​ភាព​ផ្លូវ​ភក់​ល្បាប់​ដូច​ពី​មុន​ទៀត​ឡើយ​ តាំង​ពី​នោះ​ជំ​នួស​ដោយ​ដង​ផ្លូវ​ចាក់​បេ​តុង​រាប​រលូន​ គ្រប់​ច្រក​ល្ហក​ជា​សក្ខីភាព​នៃ​ការ​ផ្លាស់​ថ្មី​ជីវភាព​មា​មីង​នៅ​ភូមិ​នេះ​។ សមមិត្ត​ត្រឹង​វ៉ាំង​បាក​ លេខា​សាខា​បក្ស​ភូមិ​អំ​ពូជ្រុំ​ឱ្យ​ដឹង​៖ បណ្តា​ដង​ផ្លូវ​ជន​បទ​តែង​បាន​ចាក់​បេ​តុង​ ចិញ្ចើម​ថ្នល់​ដាំ​ផ្កា​ ដាក់​អំ​ពូល​ភ្លើង​អគ្គិសនី​អុជ​បំ​ភ្លឺ​ បង្ក​ភាព​ងាយ​ស្រួល​ឱ្យ​មា​មីង​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដឹង​ជញ្ជូន​​កសិផល។ តាំង​ពី​ចាប់​ផ្តើម​កសាង​ការ​ចលនា “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវភាព​វប្ប​ធម៌” កម្មា​ភិបាល​បក្ខ​ជន​និង​ប្រ​ជា​ជន​ក្នុង​ភូមិ​អំ​ពូជ្រុំ​តែង​ខ្នះ​ខ្នែង​យ៉ាង​សកម្ម។ ក្នុង​នោះ​ ផលិត​កសិកម្ម​មាន​ការ​រីក​ចម្រើន​ជា​មួយ​បណ្តា​ទម្រង់​ផលិត​មាន​ប្រ​សិទ្ធ​ភាព​ដូច​ ទម្រង់​ចិញ្ចឹម​គោ​ទឹក​ដោះ​ ទម្រង់​ដាំ​បន្លែ​ ក្រុម​សហការ​ដាំ​ស្រូវ។ល។ តែង​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ប្រ​ហែល​៣០០​លាន​ដុង/ឆ្នាំ។ សកម្ម​ភាព​វប្ប​ធម៌​ សិល្បៈ​ កសាង​គ្រួ​សារ​វប្ប​ធម៌​មាន​របៀប​រៀប​រយ។ សព្វ​ថ្ងៃ​ ភូមិ​រក្សា​ក្លឹប​សិល្បៈ​កីឡា​ទាក់​ទាញ​ប្រ​ជា​ជន​ចូល​រួម​ជាង​១០០​នាក់។ អនុ​វត្ត​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​បាន​ប្រ​ជា​ជន​គប់​វាល់​ជិត​១ពាន់​លាន​ដុង​ដើម្បី​ជួស​ជុល​អគារ​វប្ប​ធម៌ កសាង​ដង​ផ្លូវ​ជន​បទ​ បរិច្ចាគ​ដី​ជាង​២.០០០ម និង​កម្លាំង​ពល​កម្ម​រាប់​រយ​ថ្ងៃ​ដើម្បី​បើក​ទូ​លាយ​ដងផ្លូវ។

សមមិត្ត​ត្រឹង​វ៉ាំង​បាក​រៀប​រាប់​បន្ថែម​ ឆ្លង​តាម​រយៈ​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌” របស់​ភូមិ​បាន​រួម​ចំ​ណែក​កសាង​និង​បើក​ទូលាយ​បណ្តា​ទម្រង់​ គំ​រូ​ឆ្នើម​នៅ​ភូមិ​ភាគ​។ ជា​មួយ​លទ្ធ​ផល​ដែល​សម្រេច​បាន​ ច្រើន​ឆ្នាំ​កន្លង​ ភូមិ​អំ​ពូ​ជ្រុំ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ជូន​លិខិត​សរ​សើរ​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ចលនា​ “ទូទាំង​ប្រ​ជា​ជន​សា​មគ្គី​កសាង​ជីវភាព​វប្ប​ធម៌”។

សមមិត្ត​តាំង​ទ្រុង​បាវ​-លេខា​បក្ស​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាម ដូង​ឱ្យ​ដឹង៖ ប៉ុន្មាន​ឆ្នាំ​កន្លង​ ប្រ​ព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​នៅ​អំ​ពូ​ជ្រុំ​បាន​វិនិ​យោគ​កសាង​លើក​កម្ពស់ ដង​ផ្លូវ​បាន​ចាក់​បេតុង​បើក​ទូ​លាយ​ សា​លា​រៀន​បាន​កសាង​ស្អាត​បាត។ ដើម្បី​លើក​កម្ពស់​ជីវភាព​ឱ្យ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ឃុំ​បាន​ចលនា​ប្រ​ជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ។ ទន្ទឹម​នោះ​ ផ្សព្វ​ផ្សាយ​បណ្តា​កម្ម​វិធី​ គម្រោង​ជំ​នួយ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​កសាង​ភូមិ​ស្រុក​មួយ​ថ្ងៃ​កាន់​តែ​អភិវឌ្ឍ។

 រួម​ជា​មួយ​នឹង​ការ​ផ្លាស់​ថ្មី​នេះ អំ​ពូ​ជ្រុំ​បាន​រួម​ចំ​ណែក​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ជន​បទ​ថ្មី​លើក​កម្ពស់​របស់​ឃុំ​និង​ឆ្ពោះ​ទៅ​កាន់​កសាង​សម្រេច​ជន​បទ​ថ្មី​គំ​រូ​ក្នុង​ពេល​ខាង​មុខ៕

ចន្ថា-សុផល