ក្នុងប៉ុន្មានឆ្នាំកន្លង ពីពេលចាប់ផ្តើមកសាងជនបទថ្មីមកដល់សព្វថ្ងៃទិដ្ឋភាពថ្មីនៅស្រុកឡុងភូមានការផ្លាស់ថ្មីយ៉ាងសកម្ម។ សមិទ្ធផលនេះមានការគប់វាល់ជំរុញធំធេងពីការចលនាកសាងជីវភាពវប្បធម៌។ លោកឡេថាញ់ភឿង-អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកឡុងភូឱ្យដឹង៖ ក្នុងអំឡុងកាលកសាងនិងអភិវឌ្ឍវប្បធម៌ភូមិភាគស្រុកកំណត់យកចលនា “ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌” ផ្សារភ្ជាប់ជាមួយកសាងជនបទថ្មីធ្វើជាខ្លឹមសារសំខាន់។ បណ្តាសកម្មភាពវប្បធម៌ សិល្បៈ កីឡាហាត់ប្រាណបានចាត់តាំងជារឿយៗ។ បណ្តាកេរដំណែលបេតិកភ័ណ្ឌវប្បធម៌បានយកចិត្តទុកដាក់ស្តារជំនះនិងពង្រីកតម្លៃ។ បណ្តាលទ្ធផលសម្រេចបានពីការអភិវឌ្ឍវប្បធម៌ផ្សារភ្ជាប់ជាមួយកសាងជនបទថ្មីមកដល់សព្វថ្ងៃឡុងភូមាន៩/៩ឃុំសម្រេចបទដ្ឋានឃុំជនបទថ្មី ក្នុងនោះ មាន២ឃុំឡុងឌឹកនិងហូវថាញ់សម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់។ ទីរួមស្រុកឡុងភូនិងទីរួមស្រុកដាយង៉ាយបានទទួលស្គាល់ទីរួមស្រុកសម្រេចទីក្រុងផ្សារអរិយធម៌។ ជាភូមិអនុវត្តល្អពីចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌” ផ្សារភ្ជាប់ជាមួយកសាងជនបទថ្មីភូមិតឹងគ្វីB ឃុំតឹងហ៊ឹងតែងរក្សាសមិទ្ធផលសម្រេចបាន។ ក្នុងនោះ “រណសិរ្ស” វប្បធម៌បានយកចិត្តទុកដាក់ជាមួយតួនាទីកៀរគរកម្លាំងរបស់ទូទាំងប្រព័ន្ធនយោបាយសំដៅបញ្ជូនបណ្តាលក្ខឋានជនបទថ្មីអភិវឌ្ឍស្ថេរភាពអនុវត្តល្អរបបប្រជាធិបតេយ្យនៅមូលដ្ឋានតាមទិសស្លោក “ប្រជាជនដឹង ប្រជាជនពិគ្រោះ ប្រជាជនធ្វើ ប្រជាជនពិនិត្យ ប្រជាជនទទួលផល” ។ តាំងពីនោះបណ្តាចលនាគប់វាល់កសាងអគារវប្បធម៌ ព្រលានបាល់ទាត់ ផ្លូវថ្នល់តែងបានប្រជាជនពិគ្រោះឯកភាពរួមគ្នាអនុវត្ត។ ពូត្រាវិញឡើយ-លេខាសាខាភូមិតឹងគ្វីB ឃុំតឹងហ៊ឹងរីករាយឱ្យដឹង៖ នៅភូមិតឹងគ្វីគ្រួសារណាក៏អស់ពីចិត្តគាំទ្ររដ្ឋអំណាចភូមិភាគក្នុងបណ្តាសកម្មភាពអភិវឌ្ឍជីវភាពវប្បធម៌ ច្រើនគ្រួសារគប់វាល់ទ្រព្យសម្បត្តិ គប់វាល់កម្លាំងក្នុងកសាងអគារវប្បធម៌។ តាំងពីមានអគារវប្បធម៌ជីវភាពស្មារតីរបស់មាមីងក្នុងភូមិបានកើនឡើងច្បាស់ក្រឡែតមានទីប្រជុំខែងរ៉ែងមានកន្លែងដោះដូរសិល្បៈ។ល។
![]() |
ស្រុកតែងយកចិត្តទុកដាក់វិនិយោគកសាងអគារវប្បធម៌ធានាឱ្យប្រជាជនមានទីប្រជុំជីវភាព។ |
លោកហូក្វុកហ៊ុង-ប្រធានអនុមន្ទីរវប្បធម៌និងព័ត៌មានស្រុកឡុងភូឱ្យដឹង៖ ការអនុវត្តលក្ខឋានវប្បធម៌ផ្សារភ្ជាប់ជាមួយកសាងជនបទថ្មីបង្កបានបរិស្ថានវប្បធម៌ផូរផង់ក្នុងជីវភាពវប្បធម៌ស្មារតីរបស់ប្រជាជន។ រយៈពេលកន្លង បណ្តាភូមិភាគលើភូមិដ្ឋានស្រុកប្រមូលផ្តុំប្រភពកម្លាំងសុក្រឹតប្រព័ន្ធវប្បធម៌។ មកដល់សព្វថ្ងៃ លើភូមិដ្ឋានស្រុកមាន៦១/៦១ភូមិសម្រេចបទដ្ឋានភូមិវប្បធម៌និង១២០/១២១ស្ថាប័នអង្គភាពអាជីវកម្ម សម្រេចបទដ្ឋានវប្បធម៌សម្រេច៩៩,៩១%។ទន្ទឹមនឹងការសុក្រឹតបណ្តាវប្បធម៌ មូលដ្ឋានលោកហ៊ុងឱ្យដឹងបន្ថែម៖ “តំបន់អាសយជនវប្បធម៌” លើភូមិដ្ឋានស្រុករយៈពេលកន្លងមានការប្រែផ្លាស់សកម្ម ពីការយល់ដឹងនិងសកម្មភាព។ ឆ្នាំ២០២៤អត្រាគ្រួសារសម្រេចបទដ្ឋានគ្រួសារវប្បធម៌គឺ៩៥,៩២%សម្រេច១០០,៩៧%កំហិត កើន២០,៥%ប្រៀបនឹងឆ្នាំ២០២០។
![]() |
ឡុងភូតែងបើកថ្នាក់ហ្វឹកហាត់ពីចលនាទូទាំងប្រជាជនកសាងជីវភាពវប្បធម៌។ |
ចលនា “ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌” ផ្សារភ្ជាប់នឹងកសាងជនបទថ្មីទីក្រុងផ្សារអរិយធម៌លើភូមិដ្ឋានស្រុកឡុងភូមានកម្លាំងសាយភាយទូលំទូលាយនិងបង្កបានការប្រឡងប្រណាំងផុលផុសក្នុងទូទាំងប្រជាជន។ តាំងពីនោះ រួមចំណែកសំខាន់ក្នុងអនុវត្តភារកិច្ចនយោបាយ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមភូមិភាគ ពិសេសគឺប្រជាជនលើកកម្ពស់ការយល់ដឹងភារៈរបស់ខ្លួនក្នុងការកសាងជនបទថ្មី កសាងមាតុភូមិមួយថ្ងៃកាន់តែអភិវឌ្ឍ៕
ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin