![]() |
ថ្នាក់ដឹកនាំខេត្តថតរូបអនុស្សាវរីយ៍ជាមួយព្រះសង្ឃនិងគណៈកម្មការវត្តបទុមវង្សាសំរោងសង្កាត់ទី៥ ទីក្រុងសុកត្រាំងជាកន្លែងទេសចរណ៍ល្បីឈ្មោះនៅខេត្តសុកត្រាំង។ |
តាមលោកផាមវ៉ាំងដូវ-នាយករងមន្ទីរវប្បធម៌-កីឡានិងទេសចរណ៍ឱ្យដឹង៖ ក្នុងការអនុវត្តសេចក្តីសម្រេចលេខ០៥ យើងខ្ញុំក៏បានយកចិត្តទុកដាក់ពង្រីកតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរនៅលើភូមិដ្ឋានខេត្ត។ ក្រៅពីការអភិវឌ្ឍផលិតផលទេសចរណ៍រួម យើងខ្ញុំប្រមូលផ្តុំអភិវឌ្ឍកន្លែងដែលមកទស្សនានៅតាមវត្តខ្មែរនានា។ វត្តមានលក្ខណៈប្លែកដោយឡែករបស់ខេត្តសុកត្រាំង ទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។
កន្លែងទស្សនាទេសចរណ៍វត្តខ្មែរនានាដូចៈ វត្តបទុមវង្សាសំរោង សង្កត់ទី៥ ទីក្រុងសុកត្រាំង វត្តសិរីតេជោមហាទុប សង្កាត់ទី៣ ទីក្រុងសុកត្រាំង វត្តសិរីសុខុមសង្គមមានជ័យស្រឡូង ឃុំដាយតឹម ស្រុកមីស្វៀង។ មកវត្តមហាទប់ សង្កាត់ទី៣ ទីក្រុងសុកត្រាំងដែលមានដើមឈើយូរឆ្នាំរាប់រយដើមជាម្លប់ ជាកន្លែងទេសចរណ៍ផ្លូវចិត្តដ៏ទាក់ទាញ។ សំណេះសំណាលជាមួយយើងខ្ញុំ ព្រះតេជគុណឡឹមទូលិនពហុស្សូតឆ្វេងមានសង្ឃដិកា៖ ឈ្មោះពិតគឺវត្តសិរីតេជោមហាទុប ប៉ុន្តែភ្ញៀវទេសចរធ្លាប់ហៅថាវត្តជ្រឹង ដោយសារភ្ញៀវទេសចរមកទស្សនាឃើញមានសត្វជ្រឹងច្រើន។ សត្វជ្រឹងរស់នៅក្នុងវត្តរាប់រយឆ្នាំ ប្រហែល៥០-៦០ឆ្នាំមុន វត្តនៅទាំងមានហ្វូងសត្វស្លាប កុក ក្អែក ប៉ុន្តែក្រោយវាក៏ហើរទៅបាត់អស់ ព្រោះគ្មានវាលភក់សម្រាប់រកចំណី នៅសល់តែសត្វជ្រឹង។ ក្រៅពីនេះ វត្តក៏អនុញ្ញាតិឱ្យក្រុមតន្ត្រីបុរាណលេងក្នុងវត្តដើម្បីបម្រើភ្ញៀវទេសចរ បណ្តាសិប្បករសំដែងឧបករណ៍ភ្លេងប្រពៃណីដូចជាទ្រអ៊ូ ទ្រសោ ស្គរ ឃឹម។ ក្រុមតន្ត្រីមានសមាជិក៩នាក់ ម្នាក់ៗស្ទាត់ជំនាញក្នុងការប្រើប្រាស់ឧបករណ៍ភ្លេង ដើម្បីបម្រើភ្ញៀវទេសចរឱ្យកាន់តែបានល្អ។ វត្តស្រឡូងស្ថិតនៅលើផ្លូវជាតិលេខ១A ឃុំដាយតឹម ស្រុកមីស្វៀង។ ព្រះវិហារជាសំណង់ស្ថាបត្យកម្មដែលតុបតែងលម្អដោយក្បាច់រចនាផ្ចិតផ្ចង់នឹងចម្រុះពណ៌ដ៏ស្រស់ស្អាត។ ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យបានយកចាន ចានទាបអម្បែងបិទនឹងជញ្ជាំងព្រះវិហារដើម្បីតុបតែងលម្អ។ តាំងពីនោះ វត្តស្រឡូងនៅទាំងបានគេស្គាល់ថាជាវត្តជាំងគីវ។ បណ្តាសំណង់ស្ថាបត្យកម្មក្នុងវត្តបានរៀបចំមានសណ្តាប់ធ្នាប់និងលំដាប់លំដោយ។ ភ្ញៀវទេសចរមកវត្តមានអារម្មណ៍ស្ងប់ស្ងាត់ ស្រស់ស្រាយ។ ជាកន្លែងទេសចរណ៍វប្បធម៌ វត្តបានភូមិភាគយកចិត្តទុកដាក់ ព្រះចៅអធិការនិងគណៈកម្មការវត្តតែងរក្សានូវសំណង់ចាស់ៗនិងកសាងស្ថាបត្យកម្មថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា។ ពូជៀមជោត-ប្រធានគណៈកម្មការវត្តស្រឡូង ស្រុកមីស្វៀងឱ្យដឹង៖ គណៈកម្មការនិងព្រះចៅអធិការវត្តតែងយកចិត្តទុកដាក់ក្នុងការកសាងវត្ត មិនត្រឹមតែសម្រាប់គោរពបូជាប៉ុណ្ណោះទេ នៅទាំងរក្សាលក្ខណៈវប្បធម៌ជនជាតិដើម្បីទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី។ បងស្រីង្វៀងធីថាញ់ហ្វៀង នៅទីក្រុងអួងប៊ី ខេត្តក្វាងនិញឱ្យដឹង៖ ខ្ញុំមកសុកត្រាំងជាលើកដំបូង បានទស្សនាវត្តខ្មែរជាច្រើន ខ្ញុំមានអារម្មណ៍ថា ទេសភាពពិតជាស្រស់ស្អាតនិងប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់ អាហារ ភេសជ្ជៈក៏ឆ្ងាញ់។ នេះជាលើកដំបូងដែលខ្ញុំបានឃើញស្ថាបត្យកម្មដ៏វិសេសវិសាលជាច្រើនបែបនេះ អស្ចារ្យនិងល្អឯក។
បច្ចុប្បន្ន ក្រៅពីកន្លែងទេសចរណ៍ដ៏ល្បីល្បាញ ខេត្តមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន៨ដែលបានទទួលស្គាល់ថ្នាក់ជាតិ។ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌អរូបីចំនួន៥របស់ជនរួមជាតិខ្មែរដូចៈ សិល្បៈសំដែងប្រជាប្រិយ ភ្លេងពិណពាទ្យ រាំរបាំ រាំវង់ សិល្បៈល្ខោនបាសាក់និងពិធីប្រណាំងទូកងរបស់ជនរួមជាតិខ្មែរនិងមានកេរដំណែលថ្នាក់ខេត្តចំនួន៤៣ នេះជាកន្លែងទាក់ទាញដើម្បីភ្ញៀវទេសចរមកទស្សនា ស្រាវជ្រាវបទពិសោធន៍ គោរពបូជា ជាផលិតផលទេសចរណ៍ពិសេស បង្កភាពទាក់ទាញដោយឡែកសម្រាប់ផ្នែកទេសចរណ៍សុកត្រាំង៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin