សុកយ៉ុងមានភាពផ្លាស់ថ្មី

CHANH THA 13:43, 20/01/2025

ប៉ុន្មានឆ្នាំកន្លង ប្រជាជនភូមិសុកយ៉ុង ឃុំតឹងហ៊ឹងស្រុកឡុងភូ (សុកត្រាំង) សាទរយ៉ាងសកម្មក្នុងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌នៅតំបន់អាសយជន”។ ចលនាកាន់តែបានសាយភាយយ៉ាងទូលំទូលាយ រួមចំណែកដ៏សំខាន់ក្នុងការអនុវត្តនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅលើភូមិដ្ឋាន មកដល់ពេលនេះ សុកយ៉ុងបានផ្លាស់ថ្មី រីកចម្រើន។

អគារវប្បធម៌ភូមិសុកយ៉ុង បានសង់រឹងមាំសម្រេចតាមស្តង់ដារ ជួយប្រជាជន
មានកន្លែងកម្សាន្តនិងសកម្មភាពសហគមន៍។
អគារវប្បធម៌ភូមិសុកយ៉ុង បានសង់រឹងមាំសម្រេចតាមស្តង់ដារ ជួយប្រជាជន មានកន្លែងកម្សាន្តនិងសកម្មភាពសហគមន៍។

លោក​លឺ​វ៉ាំង​ញៀង-ប្រ​ធាន​គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​សុក​យ៉ុង ឃុំ​តឹង​ហ៊ឹង​ឱ្យ​ដឹង​៖

កំ​ណត់​ច្បាស់​កិច្ច​ចលនា​ “ទូ​ទាំង​ប្រ​ជា​ជន​សាម​គ្គី​កសាង​ជីវភាព​វប្ប​ធម៌​នៅ​តំ​បន់​អា​សយ​ជន​” ជា​កម្លាំង​ដើម្បី​កសាង​ជីវភាព​ថ្មី​ ជំ​រុញ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​កសាង​ជន​បទ​ថ្មី​។ល។ គណៈ​ការ​ងារ​រណ​សិរ្ស​ភូមិ​និង​អង្គ​ការ​មហា​ជន​បាន​ចលនា​មា​មីង​ចុះ​កិច្ច​សន្យា​អនុ​វត្ត​ល្អ​នូវ​គោល​ដៅ​ ខ្លឹម​សារ​នៃ​កិច្ច​ចលនា​ដែល​បាន​ដាក់​ចេញ​។ ក្នុង​នោះ​ កៀរ​គរ​ប្រ​ជា​ជន​មិន​បំ​ពាន​ច្បាប់​តែងមា​ន​ការ​សាម​គ្គី​ដើម្បី​ជួយ​គ្នា​ក្នុង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ឈាន​ឡើង​ចាក​ផុត​ក្រ គ្រួ​សារ​ស្រុះ​ស្រួល​សកម្ម​ក្នុង​ការ​ថែ​រក្សា​អនា​ម័យ​បរិស្ថាន​ ការ​ពារ​ធន​ធាន​ព្រៃ​ឈើ​ រក្សា​ល្អ​ចលនា​កីឡា​ហាត់​ប្រាណ​និង​ក្រុម​សិល្បៈ​មហា​ជន​នៅ​មូល​ដ្ឋាន​។ល។ ឆ្លង​តាម​នោះ​ ១០០%​គ្រួ​សារ​ដែល​បាន​ចុះ​ឈ្មោះ​គ្រួ​សារ​វប្ប​ធម៌​ ប្រតិបត្តិ​ល្អ​នូវ​ការ​កំ​ណត់​ស្តីពី​របៀប​រស់​នៅ​វប្ប​ធម៌​ បណ្តា​ទំ​នៀម​ទម្លាប់​អន់​ថយ​អបិយ​ជំ​នឿ​បំ​បាត់​ចោល​បន្តិច​ម្តង​ៗ ពិធី​មង្គល​ការ​ បុណ្យ​សព​បាន​រៀប​ចំ​យ៉ាង​ប្រ​ណីត​ អរិយធម៌​។ល។

មីង​យឿង​ធី​គីម​ហ្វា ជា​គ្រួ​សារ​វប្ប​ធម៌​ឆ្នើម​របស់​ភូមិ​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​និយាយ​ដោយ​រំ​ភើប​៖ យើង​ខ្ញុំ​មាន​មោទន​ភាព​ណាស់​ដែល​ជា​ប្រ​ជា​ជន​នៅ​ទី​នេះ​ ដូច្នេះ​ យើង​បន្ត​អនុ​វត្ត​ឱ្យ​បាន​ល្អ​នូវ​ការ​កំណត់​របស់​សហគមន៍ ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ក្រុម​ស្វ័យ​ត្រាណ មិន​ទុក​ឱ្យ​មាន​ជម្លោះ​ មិន​ចុះ​សម្រុង​កើត​ឡើង​ អនុ​វត្ត​ឱ្យ​ត្រឹម​ត្រូវ​នូវ​បែប​បទ​ប្រ​ជា​ធិប​តេយ្យ​នៅ​មូល​ដ្ឋាន​ មិនឱ្យ​មាន​ការ​ត​វ៉ា​ខុស​ច្បាប់​ អនុ​វត្ត​ល្អ​ផ្នត់​រស់​នៅ​ប្រ​កប​ដោយ​អរិយធម៌​ក្នុង​ពិធី​មង្គល​ការ​ បុណ្យ​សព​និង​ពិធី​បុណ្យ​តាម​ការ​កំ​ណត់​។

សុក​យ៉ុង​ជា​ភូមិ​មាន​៧៦៨​គ្រួ​សារ​ មាន​ប្រ​ជា​ជន​២.៥៤០​នាក់ ជន​ជាតិ​គិញស្រូប​អត្រា​៨៦,៣៥% នៅ​សល់​ជាជន​ជាតិ​ខ្មែរ​និងជនជាតិហ្វា។ ទន្ទឹម​នឹង​ការ​កសាង​ជីវ​ភាព​វប្ប​ធម៌​ ចលនា​ប្រ​ឡង​ប្រ​ណាំង​ជួយ​គ្នា​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ លើក​កម្ពស់​ជីវភាព​បាន​មា​មីង​រក្សា​និង​អភិ​វឌ្ឍន៍។ ប៉ុន្មាន​ឆ្នាំ​កន្លង​ ភូមិ​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​ភាព​ជឿន​លឿន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ផលិត​កសិកម្ម​។ ឆ្លៀត​ប្រ​ភព​ទុន​ពី​ធនា​គារ​គោល​នយោ​បាយ​សង្គម​ដើម្បី​ឧប​ត្ថម្ភ​ប្រ​ជា​ជន​ក្នុង​ការ​អភិ​វឌ្ឍ​ផលិត ធ្វើ​អា​ជីវ​កម្ម​ មាន​២១០គ្រួ​សារ​ដែល​បាន​បុល​ទុន​ សរុប​ថវិកា​ជាង​២៦០​ពាន់​លាន​ដុង។ ទន្ទឹម​នឹង​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ភូមិ​ជំ​រុញ​ការ​ឃោ​សនា​ ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ រួម​ចំ​ណែក​កម្លាំង​ពល​កម្ម​សង់​ស្ពាន​ ធ្វើ​ផ្លូវ​ ដាំ​ដើម​ឈើ​ សង់​បង្គោល​ទង់​ សង់​របង​បង្កើត​ជាផ្លូវ​ “ភ្លឺ​ បៃតង​ ស្អាត​និង​សុវត្ថិ​ភាព​”។

មក​សុក​យ៉ុង​បច្ចុប្បន្ន​ យើង​នឹង​ឃើញ​ផ្ទះ​ថ្ម​រឹង​មាំ​ផ្លូវ​គមនា​គមន៍​ចាក់​កៅ​ស៊ូ​រាប​ស្មើ​ ជួយ​ប្រ​ជា​ជន​ធ្វើ​ដំណើរ​បាន​ស្រួល​ទាំង​រដូវ​ប្រាំង​និង​វស្សា​។ ទន្ទឹម​នឹង​នោះ​ បណ្តា​សំ​ណង់​បម្រើ​ប្រ​ជា​ជន​ដូចៈ អគ្គិ​សនី​ សាលា​រៀន​ ដំណាក់​សុខា​ភិបាល​។ល។ បាន​វិនិយោគ កសាង​ថ្មី​បង្ហាញ​ពីរូប​ភាព​ជន​បទ​កាន់​តែ​ប្រែ​ថ្មី​ ជា​មួយ​នឹង​ភាព​ស្រស់​បំ​ព្រង​។ បច្ចុប្បន្ន​ ភូមិ​នៅ​មា​ន​គ្រួ​សារ​ក្រ​ចំ​នួន​១៣​គ្រួ​សារ​  ស្រូប​អត្រា​១,៧៤%​និង​៣​គ្រួ​សារ​ក្បែរ​ក្រ ស្រូប​អត្រា​០,៤០% ជាង​៩៥%​គ្រួ​សារ​មាន​ផ្ទះ​មាំ​មួន​ កុមារ​ក្នុង​អា​យុ​ទៅ​រៀន​ គ្មាន​កុមារ​បោះ​បង់​ការ​សិក្សា រៀង​រាល់​ឆ្នាំ តែង​មាន​សិស្ស​ប្រ​ឡង​ចូល​សាលា​មហា​វិទ្យល័យ​ ឧត្តម​សិក្សា​។ យុវជន​ភាគ​ច្រើន​ក្នុង​វ័យ​ពលកម្ម​មាន​ការ​ងារ​ធ្វើ​ស្ថេរ​ភាព​។ល។ បណ្តា​គ្រួ​សារ​ដែល​មាន​ឆន្ទៈ​ធ្វើ​ការ​រក​ស៊ី​តែង​បាន​ពិនិត្យ​ ឧប​ត្ថម្ភ​បុល​ទុន​ដើម្បី​អភិ​វឌ្ឍ​ផលិត​ លំ​នឹង​ជីវភាព​។

សមមិត្ត​ង្វៀង​ថាញ់​ឡឹម​-លេ​ខា​សា​ខា​បក្ស​ភូមិ​សុក​យ៉ុង ឃុំ​តឹង​ហ៊ឹង​ ឱ្យ​ដឹង​៖

អា​ស្រ័យ​ផ្តោត​លើ​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​រួម​ជា​មួយ​នឹង​គោល​នយោ​បាយ​សុខុ​មាល​ភាព​សង្គម​ កម្ម​វិធី​បំ​បាត់​អត់​បន្ថយ​ក្រ ឧបត្ថម្ភ​អភិ​វឌ្ឍ​ផលិត​។ល។ ខិត​ខំ​ប្រឹង​ប្រែង​របស់​មា​មីង​ ជីវភាព​ប្រ​ជា​ជន​ក្នុង​ភូមិ​បាន​លើក​កម្ពស់​ស្ថាន​ភាព​សន្តិ​សុខ​នយោ​បាយ​បាន​ធានា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ភូមិ​មិន​មាន​នរណា​ម្នាក់​រង​គ្រោះ​អបាយ​មុខ​សង្គម​​ចំ​ណង​ភូមិ​ផង​របង​ជា​មួយ​កាន់​តែ​ស្អិត​រមួត។ ឆ្លង​តាម​ការ​ពិនិត្យ​ ឆ្នាំ​២០២៤ ភូមិ​មាន​៧៥២​/៧៦៨​គ្រួ​សារ​បាន​ចុះ​ឈ្មោះ​សម្រេច​ស្តង់​ដារ​ជាគ្រួ​សារ​វប្ប​ធម៌​ជន​បទ​ថ្មី​ សម្រេច​៩៦,៧១% ភូមិ​បាន​ទទួល​ស្គាល់​ជា​ភូមិ​វប្ប​ធម៌​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​។

ឆ្នាំ​ម្សាញ់ ២០២៥ កំពុង​មក​ដល់ ប្រ​ជា​ជន​ភូមិ​សុក​យ៉ុង កំ​ពុង​អំ​ណរ​និទាឃរដូវ​ថ្មី​ជា​មួយ​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ ដើម្បី​កសាង​ភូមិ​វប្ប​ធម៌​ កសាង​ជន​បទ​ថ្មី​ធ្វើ​ឱ្យ​តំ​បន់​ជន​បទ​នៅ​ទី​នេះ​កាន់​តែ​មាន​ការ​អភិ​វឌ្ឍ​សប្បូរ​សប្បាយ​ ទំ​នើប​និង​ប្រ​កប​ដោយ​អរិយធម៌​៕

ចន្ថា-លីហាន់​