សម្ពាធឆ្លងព្រះវិហារវត្តអម្ពវ័នស្វាយកោង សង្កាត់ទី២ ទីរួមខេត្តវិញចូវ

20:06, 03/01/2025

ព្រឹក​ថ្ងៃ​ទី៣ មក​រា​ ​២០២៥ វត្ត​អម្ពវ័នស្វាយ​កោង​ សង្កាត់​ទី២ ទីរួម​ខេត្ត​វិញចូវ​ (សុក​ត្រាំង​) បាន​ចាត់​តាំង​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​សម្ពោធ​ឆ្លង​ព្រះ​វិហារ​ថ្មី​។ និមន្ត​និង​អញ្ជើញ​ចួលរួមពិធីបុណ្យមាន​ព្រះ​ឧប​ជ្ឈាយ៍តាំង​ណោ-​សុធម្មា​ធិប​តីរង ​ក្រុម​ប្រឹក្សា​វិន័យ​​ធ័រ​ពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ធាន​គណៈ​អភិ​បាល​​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ខេត្ត​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាម​គ្គី​ស្នេ​ហា​ជាតិ​ខេត្ត​សុក​ត្រាំង​ ព្រះ​ចៅ​អធិ​ការ​​វត្ត​ឃ្លាំ​ង សម​មិត្ត​ស៊ើងភឿកហ្វាង​-អតីត​អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ សម​មិត្ត​ឡឹម​ហ្វាង​ម៉ូវ-ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​ សម​មិត្ត​លឺវ​វ៉ាំង​សែម-អនុ​ប្រ​ធាន​​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​ តំ​ណាង​ថ្នាក់​ដឹក​នាំ ​បណ្តា​ម​ន្ទីរ គណៈ​ផ្នែក​ខេត្ត​ ស្រុក​ព្រះ​ឧប​ជ្ឈាយ៍ព្រះ​តេជគុណ​ព្រះ​សង្ឃ​ក្នុង​និង​ក្រៅ​ខេត្ត​ព្រម​ទាំង​តំ​ណាង​ក្រុមហ៊ុន​អា​ជីវកម្ម​សប្បុរ​ស​ជន​និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​។

ពិធីកាត់ខ្សែបូសម្ពាធឆ្លងព្រះវិហារថ្មីវត្តអម្ពវ័នស្វាយកោង សង្កាត់ទី២ ទីរួមខេត្តវិញចូវ (សុកត្រាំង)។
ពិធីកាត់ខ្សែបូសម្ពាធឆ្លងព្រះវិហារថ្មីវត្តអម្ពវ័នស្វាយកោង សង្កាត់ទី២ ទីរួមខេត្តវិញចូវ (សុកត្រាំង)។

វត្ត​អម្ពវ័នស្វាយកោង​ បាន​ឆ្លង​កាត់​ជាច្រើន​ជំនាន់​ព្រះ​ចៅ​អធិ​ការ​​ ព្រះ​ចៅ​អធិ​ការ​វត្ត​មួយ​អង្គ​ៗបាន​លះ​បង់​អស់​ពីព្រះ​ទ័យ​ដើម្បី​បន្ត​ការ​​បង្ហាត់​បង្រៀន​ធម៌​អា​ថ៌វិន័យ​ក្នុងផ្លូវ​ព្រះ​ពុទ្ធ​សានា​ ហើយបានរួ​ម​ក​ម្លាំង​ក្នុង​ការ​កសាង​ ជួស​ជុល​ លើកកម្ពស់​ទីកន្លែង​គោរព​បូជា​និងនាំគ្នា​ការពារនូវសំ​ណង់​ស្ថាបត្យ​កម្ម​វប្ប​ធម៌​ពុទ្ធសាសនា​និង​ថែរក្សា​ទំ​នៀម​ទម្លាប់​ប្រ​ពៃណី​បដិវត្ត​ន៍។ ឆ្នាំ​២០១១ បន្ទាប់​ពីឃើញ​​ព្រះ​វិហារ​ចាស់​មាន​ការ​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ព្រះតេជគុណថា​ច់​មៀននិង​គណៈ​កម្ម​ការ​វត្ត​អំ​ពាវ​នាវ​ដល់​ពុទ្ធ​បរិស័ទ​ សប្បុរ​ស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​ បវរ​ណាបច្ច័យដើម្បី​កសាង​ព្រះ​វិហារ​ថ្មី​នៅ​ថ្ងៃ​ទី១៦ វិច្ឆិកា​ ឆ្នាំ​២០១១។ ព្រះ​វិហារ​ថ្មីបាន​កសាង​ក្នុង​រយៈ​ពេល​ជាង​១៣ឆ្នាំ​ មាន​បណ្តោយ​២៣ម៉ែ​ត្រ ទទឹង១២ម៉ែ​ត្រ បាន​រចនា​តាម​ស្ថាបត្យ​កម្ម​​ដ៏​វិសេស​វិសាល​ជាមួយ​នឹង​រូបចម្លាក់​ក្បូរ​ក្បាច់យ៉ាងប្រណីត​​ ដែល​ពោរ​ពេញទៅដោយ​សំ​ណង់​ស្ថាបត្យ​កម្ម​ព្រះ​ពុទ្ធ​សាសនា​ទក្ខិ​ណ​និកាយ​ខ្មែរ​ ដោយសរុប​ថវិកា​សាង​សង់​ជាង​៧,២ពាន់​លាន​ដុង។

ព្រះវិហារថ្មីវត្តអម្ពវ័នស្វាយកោង សង្កាត់ទី២ ទីរួមខេត្តវិញចូវ (សុកត្រាំង)។
ព្រះវិហារថ្មីវត្តអម្ពវ័នស្វាយកោង សង្កាត់ទី២ ទីរួមខេត្តវិញចូវ (សុកត្រាំង)។

ថ្លែង​ប្រ​សាសន៍​ក្នុងពិធី​បុណ្យ​បញ្ចុះខណ្ឌសីមា សម​មិត្ត​ត្រឹងទ្រីវ៉ឹង-អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទីរួម​ខេត្ត​វិញចូវ​ បាន​ប្រ​គេន​ពរ​ដល់​វត្ត​និង​ស្ងើច​សរ​សើរ​ស្មារ​តី​ចំ​ពោះ​ព្រះ​សង្ឃ​ មាមីង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ ដែល​បាន​ចូល​រួម​គប់​វាល់ក្នុង​ការ​កសាង​​ព្រះ​វិហារ​ថ្មីដោយ​បានសម្រេច​​​ជោគជ័យ។ ទន្ទឹម​នឹង​នោះ​ សម​មិត្ត​​ក៏​បាន​បញ្ជា​ក់​ផង​ដែរ​ថា​ ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សីមា​ មិនត្រឹម​តែជាការចាត់តាំង​ពិធី​សម្ពោធ​ឆ្លង​ព្រះ​វិហារ​ថ្មី​ប៉ុណ្ណោះ​ទេ  ថែមទាំ​ងបង្ហាញ​ពីការ​សាម​គ្គី​ អភិ​រក្ស​អត្ត​សញ្ញា​ណ​វប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួមជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​ ពិសេស​គឺ​ជាការ​ពង្រឹង​នូវ​អត្ត​សញ្ញា​ណវប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​ជាតិ​វៀត​ណាម​និយាយ​រួម​ ​រួម​ចំ​ណែកក្នុងការ​កសាង​មាតុ​ភូមិ​​​កាន់​តែ​សប្បូរ​សប្បាយ​ប្រកបដោយអរិយធម៌​។

ក្នុង​ឱកាស​នេះ​ ថ្នាក់​ដឹក​នាំ​ខេត្ត​ ​បណ្តាម​ន្ទីរ គណៈ​ផ្នែក ស្រុក​ ​ក្រុម​ហ៊ុន​ អា​ជីវកម្ម​និង​ព្រះ​ឧប​ជ្ឈាយ៍ ​ព្រះ​តេជ​គុណ ​ព្រះ​សង្ឃក្នុង​និង​ក្រៅ​ខេត្ត​ បាន​ប្រ​គេន​អំ​ណោយ​និង​ផ្កា​ជា​ច្រើន​ ដើម្បី​អប​អរ​សាទរ​ដល់​វត្ត​ បន្ទាប់​មក​តំ​ណាង​ទាំង​ឡាយបាន​ចូល​រួម​ក្នុង​ពិធី​កាត់​ខ្សែ​បូសម្ពោធឆ្លងព្រះ​វិហារ​ថ្មី​៕

ហុង​ទើ-លីហាន់​